រដ្ឋសភា​បើក​កិច្ចប្រជុំ​ពិភាក្សា​ សេចក្ដី​ស្នើ​ច្បាប់​បោះឆ្នោត​ក្រុមប្រឹក្សា ឃុំ​សង្កាត់​

ភ្នំពេញ: ​បើ​គ្មាន​អ្វី​ប្រែប្រួល ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៥ រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​ពេញអង្គ ដើម្បី ពិភាក្សា​និង​អនុម័ត​លើ​ការ​កែប្រែ​ច្បាប់ បោះឆ្នោត​ឃុំ​សង្កាត់​ព្រមទាំង​បទបញ្ជា ផ្ទៃក្នុង​រដ្ឋសភា ។ ក្នុង​កិច្ចប្រជុំ​នោះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នៅ​ក្នុង​ស្រុក​ក៏​នឹង​ចូលរួម​ប្រជុំ រដ្ឋសភា​ដែរ ។​

លោក ហូរ​ វ៉ាន់ តំណាងរាស្ត្រ មណ្ឌល​ភ្នំពេញ និង​ជា​ប្រធាន​គណៈ កម្ម​ការ​ទី​១០​របស់​រដ្ឋសភា​មកពី​គណ បក្ស​សង្គ្រោះ​ជាតិ​និយាយ​ថា​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ស្ថិត នៅ​ក្នុង​ស្រុក​នឹង​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា តប​តាម​ការ​អញ្ជើញ​របស់​ស​ម្ដេច ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ តុលា ។ ក៏​ប៉ុន្តែ​លោក ហូរ វ៉ាន់ បញ្ជាក់ ថា​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ ជាតិ​ដែល​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ រដ្ឋសភា​ដោយ​អារម្មណ៍​ភិតភ័យ ព្រោះ តែ​ព្រឹត្តិការណ៍​គេ​វាយ​អ្នកតំណាងរាស្ត្រ​ ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​២៦ ខែ​តុលា​។​

លោក ហូរ វ៉ាន់ បាន​អំពាវនាវ ដល់​សមត្ថកិច្ច និង​រាជរដ្ឋាភិបាល​មេត្តា​ បង្កើន​កិច្ចការពារ​សន្តិសុខ​ដល់​តំណាងរាស្ត្រ​គ្រប់រូប​ឱ្យ​អាច​ចេញចូល​ធ្វើការ នៅ​រដ្ឋសភា​ដោយ​សុវត្ថិភាព​។​

          ​យ៉ាងណាក៏ដោយ លោក ហូរ វ៉ាន់ បាន​បញ្ជាក់​ថា​តំណាងរាស្ត្រ​មួយ ចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង ចំណោម​៥៥​រូប នឹង​បន្ត​អវត្តមាន​នៅ ក្រៅ​ប្រទេស​ដូចជា​លោក​ប្រធាន​សម រង្ស៊ី ព្រមទាំង​តំណាងរាស្ត្រ​មួយ ចំនួន​ទៀត ដែល​ទៅ​មើល​ស្ថានភាព ជំងឺ​របស់​តំណាងរាស្ត្រ​ពីរ​រូប​នៅ ប្រទេស​ថៃ​ដែល​រងគ្រោះ​ដោយ​ការ​បង្ក​ហិង្សា​។​

សេចក្ដីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បង្ហាញ​ថា នៅ​ថ្ងៃ​សុក្រ ទី​៣០ ខែ​តុលា ឆ្នាំ​២០១៥ វេលា​ម៉ោង​៨​ព្រឹក រដ្ឋសភា​នឹង​បន្ត សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល ទី​៦​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា តាមរបៀប​វារៈ ដូច តទៅ ៖១-​ការពិភាក្សា និង​អនុម័ត​សេចក្ដី ស្នើ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើស រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ។ ២-​ការ ពិភាក្សា និង​អនុម័ត​សេចក្ដីស្នើ​វិសោធន កម្ម ប្រការ ៣​ថ្មី ប្រការ​៧​ថ្មី ប្រការ​៨ ប្រការ ១០​ថ្មី ( ពីរ ) ប្រការ​១៤​ថ្មី ប្រការ ១៨​ប្រការ ២០​ប្រការ ២១ ប្រការ ២២​ថ្មី ប្រការ ៣១​ថ្មី ( ពីរ ) ប្រការ ៣៣ ថ្មី ប្រការ​៣៤ ប្រការ ៣៦​ថ្មី ប្រការ ៣៨ ថ្មី ប្រការ ៤០ ថ្មី និង​ប្រការ ៤៧ ថ្មី ( បី ) នៃ​បទបញ្ជាផ្ទៃក្នុង​នៃ រដ្ឋសភា​។​

មន្ត្រី​ខុទ្ទកាល័យ​សម្ដេច​នាយក រដ្ឋមន្ត្រី​បាន​ឱ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​តុលា សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន នឹង​អញ្ជើញ​ចូលរួម​ក្នុងនាម​សម្ដេច​ជា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្ដាល​។​

សូម​រំលឹក​ថា​ក្រុមការងារ​គណ បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក ប៉ែន បញ្ញា និង​លោក​អេង ឆៃអ៊ាង​បាន​ជួប ប្រជុំ​ជាច្រើនលើក​ដើម្បី​កែប្រែ​សេចក្ដី ព្រាង​ច្បាប់បោះឆ្នោត​ឃុំ​សង្កាត់​និង​បទ បញ្ជា​ផ្ទៃក្នុង​រដ្ឋសភា ។ កាលពី​ចុងខែ កញ្ញា​សម្ដេច​ស​ ខេង​ក្នុងនាម​ជា​ប្រធាន ក្រុម​មតិ​ភាគច្រើន​នៅ​រដ្ឋសភា និង លោក សម រង្ស៊ី​ប្រធាន​ក្រុម​មតិ​ភាគតិច នៅ​រដ្ឋសភា​បាន​ជួប​ប្រជុំ​គ្នា​បី​លើក​ដើម្បី សម្រេច​លើ​ចំណុច​មិនទាន់​ឯកភាព​គ្នា ក្នុង​ការ​កែប្រែ​ច្បាប់បោះឆ្នោត​ឃុំ​សង្កាត់ និង​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​។ កិច្ចប្រជុំ ចុងក្រោយ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៩ តុលា​។ គណបក្ស​ទាំងពីរ​បាន​ប្រកាស​ ពី​ការ​ឯកភាព​គ្នា​លើ​សេចក្ដី​ស្នើ​ច្បាប់ ទាំងពីរ​នោះ ។​ 

បន្ទាប់ពី​ការចរចា​ត្រូវ​រូ​វ​គ្នា​ខាង នយោបាយ​ដែល​ចេញ​ជា​កិច្ចព្រមព្រៀង កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ រួចមក​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់ឆ្នោត ទាំងពីរ​បាន​ព្រមព្រៀង​កែប្រែ​ច្បាប់ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និង រៀបចំ​ច្បាប់ គ​.​ជ​.​ប​.​ហើយ​រដ្ឋសភា បាន​ប្រជុំ និង​បោះឆ្នោត​អនុម័ត​យល់ព្រម ដោយ​ឯកច្ឆន្ទ​លើ​សេចក្ដី​ស្នើ​ច្បាប់​ទាំង ពីរ​កាលពី​ថ្ងៃ​ទី​១៩​ខែ​មីនា​ឆ្នាំ​២០១៥។​

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥