ក្រសួង​អប់រំ​ដាក់​ឱ្យ​ប្រើប្រាស់​វិធីសាស្ត្រ​បង្រៀន​គណិតវិទ្យា​បែប​ថ្មី​

     ភ្នំពេញ: ​ក្នុង​គោលដៅ​ទាក់ ទាញ​ចិត្ត​អ្នក​សិក្សា​ ឱ្យ​ចូល​ចិត្ត​សិក្សា​មុខ វិជ្ជា​គណិតវិទ្យា និង​ធ្វើ​ឱ្យ​សិស្សានុសិស្ស​មានគំនិត​ច្នៃប្រឌិត​កាន់តែ​ខ្ពស់ ក្រសួង​អប់រំ​យុវជន​និង​កីឡា​សហការ ជាមួយ​ស្ថានទូត​អង់គ្លេស​និង​សមាគម​គណិតវិទ្យា​កម្ពុ​ជា បាន​សម្ពោធ​ឱ្យ​ប្រើប្រាស់​នូវ​វិធីសាស្ត្រ​បង្រៀន​គណិតវិទ្យា ថ្មី​របស់​ចក្រភព​អង់គ្លេស​។​

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់​ស្ថានទូត​ចក្រភព​អង់គ្លេស​នៅ កម្ពុជា​កាលពីដើម​សប្ដាហ៍​នេះ​ឱ្យ​ដឹង​ថា​ វិធីសាស្ត្រ​បង្រៀន​គណិតវិទ្យា​ថ្មី​នេះ​មាន ឈ្មោះថា​ល្បែង​ល្បងប្រាជ្ញា​គណិតវិទ្យា (Diagnostic Questions)​។​ល្បែង​ល្បង ប្រាជ្ញា​គណិតវិទ្យា​នេះ​រៀបចំ​តាម​កម្មវិធី សិក្សា​ថ្នាក់​ទី​១២​សម្រាប់​ឱ្យ​សិស្ស បាន ប្រើប្រាស់​ការ​គិត​ច្រើន​ជាមុន​ទៅលើ ចម្លើយ​គណិតវិទ្យា​ដោយមាន​ហេតុ ផល​ផ្ទាល់ខ្លួន​មក​សំអាង ។ ល្បែង​ល្បង ប្រាជ្ញា​នេះ​មាន​១០០​សំណួរ​ទាក់ទង​នឹង គណិតវិទ្យា និង​ជា​សំណួរ​ពហុ​ចម្លើយ​។​

គ្រូបង្រៀន​គណិតវិទ្យា​ជនជាតិ​អង់គ្លេស​និង​ជា​ស្ថាបនិក​ល្បែង​ល្បង ប្រាជ្ញា​នេះ លោក​ក្រេក បារ​តុ​ន​(Craige Barton)​បាន​ថ្លែង​ថា​ ក្នុង​មួយ​សំណួរ មាន​ចម្លើយ​បួន សម្រាប់​ឱ្យ​សិស្ស​ធ្វើ ការ​ជ្រើសរើស​ និង​ផ្ដល់​ហេតុផល​ទៅ លើ​ចម្លើយ​របស់​ខ្លួន​។​លោក​បន្ត​ថា​ គ្រូ បង្រៀន​នឹង​មិន​បង្ហាញ​ចម្លើយ​ថា ត្រូវ ឬ​ខុស​ដល់​សិស្ស​ភ្លាមៗ​នោះ​ទេ ។​លោក បន្ថែម​ថា គ្រូ​នឹង​ទុក​ឱ្យ​សិស្ស​ពន្យល់ ពី​ហេតុផល​ដែល​គេ​បាន​ជ្រើសរើស​។​

​    ​លោក​ឱ្យ​ដឹង​ទៀត​ថា​សិស្ស ដែល ជ្រើស​បាន​ចម្លើយ​ត្រូវ​និង​មាន​ហេតុផល ត្រឹមត្រូវ នឹង​ជា​អ្នក​ពន្យល់​បន្ថែម​ដល់ សិស្ស​ផ្សេងទៀត​។​

លោក​បណ្ឌិត​ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន​និង​កីឡា​បាន ថ្លែង​ថា ល្បែង​ល្បងប្រាជ្ញា​នេះ ជា វិធីសាស្ត្រ​បង្រៀន​បែប​ទំនើប​មួយ​ដែល លោក​ថា នឹង​ជួយ​ឱ្យ​សិស្ស​ងាយស្រួល យល់ និង​បាន​ចូលរួម​គិត​ពី​សំណួរ នីមួយៗ​ប្រកបដោយ​ហេតុផល ។ លោក​បន្ត​ថា វិធី​សស្ត្រា​ថ្មី​នេះ​ខុស​ពី​វិធីសាស្ត្រ ដែល​បង្រៀន​ពីមុន​ដែល​គ្រូ​ដាក់​លំ​ហាត់ ឱ្យ​សិស្ស​ធ្វើ​ដើម្បី​រក​ចម្លើយ​ត្រឹមត្រូវ និង​មិន​បាន​ឱ្យ​សិស្ស​ទាំងនោះ ពន្យល់​ពី ហេតុផល​របស់​ពួកគេ​នោះ​ទេ ។ លោក បន្ថែម​ថា វិធីសាស្ត្រ​ថ្មី​នេះ លោកគ្រូ​អ្នក គ្រូ​ប្ដូរ​ពី​តួនាទី​ជា​អ្នក​ផ្ទេរ​ចំណេះដឹង​មក ជា​អ្នក​សម្របសម្រួល​វិញ​ម្ដង​។ 

លោក​ឱ្យ​ដឹង​ដែរ​ថា វិធីសាស្ត្រ ថ្មី​នេះ ក៏​ជួយ​ឱ្យ​សិស្ស​មាន​ជំនាញ​គិត​បាន កាន់តែ​ល្អ និង​មានគំនិត​ច្នៃប្រឌិត​កាន់ តែ​ខ្ពស់​។​

លោក​បន្ត​ថា “​ដែល​ជួយ​ឱ្យ​សិស្ស ធ្វើការ​ជា​ក្រុម​ហើយ​ជួយ​ឱ្យ​សិស្ស អាច រំលឹក​មេរៀន​បាន គណិតវិទ្យា​ជា​មុខ វិជ្ជា​ទាមទារ​ឱ្យ​សិស្ស​មានការ​អនុវត្តន៍ អ៊ីចឹង រៀន​នៅ​ក្នុង​សៀវភៅ​សិស្ស មិនទាន់​ចេះ​ទេ​ទាល់តែ​សិស្ស​អនុវត្ត ល្បែង​ល្បងប្រាជ្ញា​នេះ ទើប​សិស្ស​បាន ទទួល​ចំណេះដឹង​ទូលំទូលាយ​”។

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥