សហគ្រិនភាព​នៅ​កម្ពុជា​នៅតែ​ទន់ខ្សោយ​និង​ប្រមូលផ្ដុំ​តែ​នៅក្នុង​ទីក្រុង​

​ភ្នំពេញ:  នៅពេល​កម្ពុជា​បោះ ជំហាន​ទៅមុខ ដើម្បី​ជំរុញ​កំណើន​សេដ្ឋ កិច្ច​ទិដ្ឋភាព​សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​គេ មើលឃើញថា សហគ្រិនភាព​នៅ​ទន់ខ្សោយ និង​កំពុងតែ​ប្រមូលផ្ដុំ​តែ​នៅ​ទី ក្រុង​ប៉ុណ្ណោះ​។​

​    ​យោងទៅតាម​សៀវភៅ អភិវឌ្ឍ​គោលនយោបាយ អភិវឌ្ឍ វិស័យ​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥ របស់​រដ្ឋាភិបាល ដែល​ចេញផ្សាយ​នា ពេល​ថ្មីៗ​នេះ​បានឱ្យដឹងថា សកម្មភាព សហគ្រិនភាព​កម្ពុជា​បាន ឆ្លុះបញ្ចាំង​តាម រយៈ​ភាព​ក្មេងខ្ចី​ហើយ​ជិត​ពាក់កណ្ដាល នៃ​សហគ្រាស​ទាំងអស់​( ៤២​ភាគរយ​) ដែល​កំពុងដំណើរការ​នៅ​កម្ពុជា​ទើប បាន​បង្កើត​ទ្បើង​កាលពី​ឆ្នាំ​២០០៨​។​

​    ​សៀវភៅ​ដដែល​បាន​លើកទ្បើង ថា ឧស្សាហកម្ម​នៅ​កម្ពុ​ជាមាន​លក្ខណៈ សាមញ្ញ ដោយ​គ្រាន់តែ​ជាការ​ទទួល ផល​ពី​កម្លាំង​ពលកម្ម​ប៉ុណ្ណោះ ពីព្រោះ ផ្ដោត​តែ​លើ​ខ្សែសង្វាក់​ផលិត​កម្មណា មួយ​ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន និង​ការងារ​មិនសូវ​ស្មុ​គ្រ​ស្មាញ ឧទាហរណ៍​វិស័យ​កាត់ដេរ​សម្លៀក បំពាក់ រោងចក្រ​ភាគច្រើន​ប្រមាណ ៦០​ភាគរយ​ស្ថិតក្នុង​ខ្សែ​ផលិតកម្ម​កាត់ ដេរ​តម្រឹម​ហើយ​មាន​រោងចក្រ​ប្រមាណ តែមួយ​ក្នុងចំណោម​៤ ដែល​បន្ដ​ការ ងារ​រហូត ដល់​ខ្សែសង្វាក់​ផលិតកម្ម​ដេរ ប៉ាក់​បោក​វេច​ខ្ចប់ និង​នាំចេញ​ផលិត ផល​សម្រេច ។​

​    ​លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ ខ្ពស់​នៃ​ឧត្ដម ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែងថា រដ្ឋាភិបាល​បានដាក់​ចេញ នូវ​គោល នយោបាយ​ឧស្សាហកម្ម​ឆ្នាំ ២០១៥-២០២៥ គឺមាន​គោលដៅ​យ៉ាង ណា​កាត់បន្ថយ​ការប្រើប្រាស់​កម្លាំង ពលកម្ម​ច្រើន ដោយ​ងាក​មក​ប្រើ​និង ទាញយក​ឧស្សាហកម្ម ដែល​ត្រូវការ កម្លាំង​ពលកម្ម​ទាប និង​ជាការ​ងារ​ដែល មានចំណេះដឹង​ជំនាញ និង​បច្ចេកទេស ហើយ​ទទួលបាន​ប្រាក់ បៀវត្សរ៍​ច្រើន ជាង​មុន ។​

​    ​លោក​បន្ដថា ការអភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម គឺ​ដើម្បី​ជំរុញ សេដ្ឋ កិច្ច​កម្ពុជា​បន្ថែមទៀត ប្រៀប​បីដូច​ជា ការប្ដូរ​លេខ​រថយន្ដ ដើម្បី​ឈានទៅ កាន់​ជំហាន​មួយទៀត​នៅក្នុង​ការ ធ្វើឱ្យ កម្ពុជា​ក្លាយជា​ប្រទេស​អភិវឌ្ឍ​នៅ ឆ្នាំ​២០២៥”​។​

​    ​លោក​បន្ដថា “​កម្ពុ​ជាមាន​ចក្ខុ វិស័យ ហើយ​មាន​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ដ្រ​ហើយ ប៉ុន្ដែ​ការ ធ្វើឱ្យ​សម្រេច​គោលដៅ​ទើប​ជា​រឿង ពិបាក និង​ត្រូវ​ធ្វើយ៉ាងណា​ដោយ​រាជ រដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា​ជា​អ្នកដឹកនាំ​ការងារ នេះ​” ៕ 

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី​២៨​ខែ​កញ្ញា​ឆ្នាំ​២០១៥