សេចក្ដី​​​ប្រកាស​​​​​​ព័ត៌មាន សិក្ខាសាលា​ស្ដីពី  «​​សេរីភាព​អ៊ីនធឺណែត​នៅ​កម្ពុជា៖​កាលានុវត្តភាព​និងបញ្ហាប្រឈម»​​ ​ 

 

 

 

សេចក្ដី​​​ប្រកាស​​​​​​ព័ត៌មាន

រាជធានី​ភ្នំ​ពេញ ថ្ងៃទី ២៩ កញ្ញា ឆ្នាំ​២០១៥

សិក្ខាសាលា​ស្ដីពី  «​​សេរីភាព​អ៊ីនធឺណែត​នៅ​កម្ពុជា៖​កាលានុវត្តនភាព​និង​ការ​ប្រឈម»​​ 

នៅ​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥ អង្គការវិ​ទ្យាស្ថាន​​​បើក​​ទូលាយ និង​បណ្តាញ​​​ អង្គការ​មិនមែនរ​ដ្ឋា​ភិបាល​ជាតិ និង​​​អន្តរ​ជាតិ​នឹង​រៀបចំ​សិក្ខាសាលា​មួយ​ស្ដីពី «​សេរីភាព​អ៊ីន​ធឺណែត​នៅ​កម្ពុជា៖ កាលានុវត្តនភាព​និង​ការ​ប្រឈម​» នៅ​ពេលព្រឹក​ចាប់ពី​ម៉ោង​៨​:៣០​ព្រឹក ។ ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​ អាគារ​លេខ​​៥៣៤ វិថីព្រះ​មុនីវង្ស សង្កាត់ទន្លេ​បាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណងដើម្បី​ស្វែង​យល់​និង​ផ្សព្វផ្សាយ​អំពី​តម្រូវការ និង​ការព្រួយបារម្ភ របស់​ក្រុមសិក្សា អង្គការ​មិនមែន​រដ្ឋាភិបាលជាតិ និង អន្តរជាតិ ក្រុមយុវជន តំណាង​ស្ថាប័ន​នានា​ អង្គការក្នុង​ស្រុក និង អន្តរជាតិ និង​វិស័យ​ឯកជន ។

សិក្ខាសាលា​នេះ គឺជា​សកម្មភាព​មួយ​នៃ​គម្រោង ICT4D Cambodia Network ​ឧបត្ថម្ភ​ថវិកា​ដោយ​កម្មវិធី​ស៊ុយអែត​សម្រាប់ ICT នៅ​ក្នុង​តំបន់​កំពុង​រីកចម្រើន ​( The Swedish Program ICT in Developing Regions -SPIDER) ​ប្រទេស ស៊ុយ អែត​។

អង្គការ​ដៃ​គូ​រួម​មាន អង្គការ​ អ៊ីនស្តិត (INSTEDD) មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា (WMC) អង្គការ​ទិន្នន័យ​អំពី​អភិវឌ្ឍ (ODC) វិទ្យាស្ថាន​បើកទូលាយ (OI) គណៈកម្មការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC) និង​អង្គការ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ។

សម្រាប់ព័ត៌មាន​បន្ថែម សូមទាក់ទង​តាមរយៈ លោក ស្រី សុក សុគ​ន្ធា អ្នក​រៀបចំ​កម្មវិធី របស់​បណ្ដាញ បច្ចេកវិទ្យា និង ព័ត៌មាន តាមរយៈ​ទូរស័ព្ទលេខ៖ ០១១ ៤៤៤ ១៦៥ ឬ អ៊ីម៉ែល s.sokunthea18@gmail.com

 

ប្រភព​ព័ត៌មាន: 
អង្គការវិទ្យាស្ថានបើកទូលាយ
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៥