នាយករដ្ឋមន្ដ្រី​ស្ដីទី​នឹង​ជំរុញឱ្យមាន​ការពិភាក្សា​ ​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​បទល្មើស​បច្ចេកវិទ្យា

ភ្នំពេញ: សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រី​ស្ដីទី​បាន​ជួប ពិភាក្សា ជាមួយ​លោកស្រី​រ៉ូ​ណ ស្មី​ត  អ្នករាយការណ៍ ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ កម្ពុជា​របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) កាលពី រសៀល​ថ្ងៃទី​២៣ ខែកញ្ញា​ឆ្នាំ​២០១៥ នៅ​ទីស្ដីការ ក្រសួងមហាផ្ទៃ ។​

​    ​នៅក្នុង​ជំនួប​ពិភាក្សា លោក ស្រី រ៉ូ​ណា ស្មី​ត មានបំណង​ចង់​ស្ដាប់ មតិយោបល់​របស់​សម្ដេច​ក្រឡាហោម ពាក់ព័ន្ធ​ទៅនឹង​ការរីកចម្រើន ក៏ដូចជា បញ្ហា​ប្រឈម​ផ្សេងៗ​ដែល​កម្ពុ​ជាមាន និង​សហការគ្នា​បន្ដ​ដោះស្រាយ​។​

​    ​ជាការ​ឆ្លើយតប សម្ដេច​ក្រឡា ហោម ស ខេង បាន​មានប្រសាសន៍ថា កម្ពុជា និង​អ​.​ស​.​ប ធ្វើការ​នៅក្នុង​គោល បំណង​តែមួយ ។ គឺ​គោលបំណង​រួម ក្នុង​ការគោរព​សិទ្ធិមនុស្ស ។ ជាក់ស្ដែង កម្ពុជា​កន្លងមក បន្ទាប់ពី​បាន​ផ្លាស់ប្ដូរ របប​មកជា​ប្រទេស​ប្រជាធិបតេយ្យ ពហុបក្ស មានការ​រីកចម្រើន​នៅក្នុង​ការ គោរព​សិទ្ធិមនុស្ស ក្នុងនោះ​រៀបចំ​ឱ្យ មានការ​បោះឆ្នោត​ថ្នាក់ជាតិ និង​ការ បោះឆ្នោត​នៅ​ថ្នាក់មូលដ្ឋាន ដែល​ប្រជា ពលរដ្ឋ​មាន​សិទ្ធិ​ក្លាយជា​តំណាង​និង បាន​ចូលរួម​យ៉ាង​ពេញលេញ​នៅក្នុង ការឃោសនាបោះឆ្នោត ដើម្បី​ស្វែងរក ការគាំទ្រ​។ ប៉ុន្ដែ​ទោះបីជា​នៅមាន​បញ្ហា ប្រឈម​មួយចំនួន​ដែរ ដែល​ត្រូវតែ​បន្ដ ធ្វើការ​ដោះស្រាយ ដូចជា​បញ្ហា​រំលោភ ដីធ្លី​ការរំលោភបំពាន​លើ​កុមារ​ជាដើម​។​

​    ​ចំណែក​លោកស្រី រ៉ូ​ណា​បាន លើកឡើងថា ចំពោះ​ការបង្កើតឱ្យមាន នូវ​ច្បាប់​ស្ដីពី​ការប្រយុទ្ធ​ប្រឆាំងនឹង បទល្មើស​បច្ចេកវិទ្យា ដែល​លោកស្រី គិតថា ការចែករំលែក​នូវ​សេចក្ដីព្រាង ច្បាប់​នេះ​ពិត​ជាមាន​សារប្រយោជន៍​ក្នុង ការ​ផ្ដល់នូវ​មតិយោបល់​ចូលរួម​ពី​ផ្នែក ពាក់ព័ន្ធ​ក្នុងការ​ធ្វើឱ្យ​ច្បាប់​នេះ​កាន់តែ ល្អប្រសើរ​ឡើង ។ 

​    ​សម្ដេច​ក្រឡាហោម ស ខេង បាន​ឯកភាព​ចំពោះ​ការបើក​ឱ្យមាន​ការ ពិភាក្សា​ទៅលើ​សេចក្ដីព្រាងច្បាប់ ហើយ ច្បាប់​នេះ​មិនទាន់​មកដល់​ក្រសួងមហាផ្ទៃ​នៅឡើយ​ទេ ប៉ុន្ដែ​សម្ដេច​នឹង​ជំរុញ​ឱ្យ មានការ​បើក​ជា​សិក្ខាសាលា​ដើម្បី​ធ្វើ កា​រលើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​បទល្មើស បច្ចេកវិទ្យា​នេះ ។​

​    ​សូមជម្រាបថា រាជរដ្ឋាភិបាល កម្ពុជា​បាន​បង្កើត​នាយកដ្ឋាន​ប្រឆាំង បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ទប់ស្កាត់​បទល្មើស​បច្ចេក​វិទ្យា និង​ចាត់វិធានការ​ចំពោះ​សកម្មភាព ញុះញង់​ជេរប្រមាថ និង​រើសអើង​ពូជ សាសន៍​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​ដែល​បាន កើតមាន​នាពេល​កន្លងមក ។​

          ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស បច្ចេកវិទ្យា ជា​សេនាធិការ​នៃ​ក្រសួង មហាផ្ទៃ នឹងសិក្សា​រៀបចំ​គោលការណ៍ វិធានការ​យុទ្ធសាស្ដ្រ និង​ផែនការ សកម្មភាព​លើ​ការបង្ការ ទប់ស្កាត់ ស្រាវជ្រាវ ស៊ើបអង្កេត​និង​បង្ក្រាប​បទ ល្មើស​បច្ចេកវិទ្យា​។

          ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស បច្ចេកវិទ្យា​មាន​តួនាទី​ក្នុងការ​ប្រមូល​និង វិភាគ​ទិន្នន័យ​ប្រព័ន្ធ​ទូរគមនាគមន៍​ដើម្បី រកឱ្យឃើញ​បទល្មើស និង​ការ​គំរាម កំហែង​ដល់​សន្ដិសុខ​ជាតិ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត​។ នាយកដ្ឋាន​នេះ​មាន តួនាទី ស៊ើបអង្កេត​និង​ចាត់វិធានការ​តាម ច្បាប់​ចំពោះ​សកម្មភាព​ញុះញង់​ជេរប្រមាថ រើសអើង​ពូជសាសន៍​បង្កចលាចល ក្នុងសង្គម​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត ៕ 

Category:

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី​២៤​ខែ​កញ្ញា​ឆ្នាំ២០១៥