គម្រោងៈ​ស្ពាន​អាកាស​ក្បាលថ្នល់​នឹងមាន​ស្ពាន​អាកាស​បី​,​ផ្លូវ​ក្រោម​ដី​មួយ​

​ភ្នំពេញ: អាជ្ញាធរ​សាលា រាជធានី​ភ្នំពេញ​មាន​គម្រោង​ស្ថាបនា ស្ពាន​អាកាស​ចំនួន​៣​ខ្សែ​ថ្មី និង​ផ្លូវ ក្រោម​ដី​ចំនួន​១​ថ្មី​បន្ថែមទៀត​នៅ​ស្ពាន អាកាស​ក្បាលថ្នល់ ដើម្បី​កែលម្អ និង ដោះស្រាយ​បញ្ហា​ចរាចរ​ឱ្យ​កាន់​តែមាន ភាពរលូន​ដូច​ស្ពាន​អាកាស និង​ផ្លូវ ក្រោម​ដីស្ទឹង​មានជ័យ​ដែរ ។ នេះ​បើ តាម​ការបញ្ជាក់​របស់​មន្ត្រី​ជំនាញ រាជធានី​ភ្នំពេញ ។​

​    ​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ សាធារណការ​និង​ដឹកជញ្ជូន​រាជធានី ភ្នំពេញ​បានឱ្យដឹងថា លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​ដឹក នាំ​ប្រជុំ​ឆ្លង​គម្រោង​សាងសង់​បន្ថែម ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ក្បាលថ្នល់ ដើម្បី​កែលំអ​ដោះស្រាយ​បញ្ហា​ចរាចរ នៅ​តំបន់​ក្បាលថ្នល់​នេះ​ឱ្យ​កាន់តែ ប្រសើរឡើង​ដូច​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ដែរ ។ កិច្ចប្រជុំ​នេះ ចូលរួម​ពី​មន្ត្រី ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ជាច្រើន រូប​ទៀត ។    

​    ​ប្រភព​ដដែល​បន្តថា នៅក្នុង កិច្ចប្រជុំ​នោះបាន​ពិភាក្សា​លើ​ជម្រើស ចំនួន​២ គឺ​ជម្រើស​ទី​១ .​ត្រូវ​សាងសង់ ស្ពាន​អាកាស​ថ្មី​ចំនួន​២​ខ្សែ និង​ផ្លូវ​ក្រោម ដី​ចំនួន​២​ខ្សែ និង​ជម្រើស​ទី​២.​គឺ​ត្រូវ សាងសង់​ស្ពាន​អាកាស​ចំនួន​៣​ខ្សែ​និង ផ្លូវ​ក្រោម​ដី​ចំនួន​១​ខ្សែ​បន្ថែម ។ ក្រោយ ពី​ការបកស្រាយ​លើ​ការសិក្សា​គម្រោង លម្អិត​ទាំងពីរ​នោះ​រួចមក អង្គ​ប្រជុំបាន សម្រេច​ជ្រើស​យក​ជម្រើស​ទី​២ គឺ​សាង សង់ស្ពាន​អាកាស​ចំនួន​៣​ខ្សែ និង​ផ្លូវ ក្រោម​ដី​ចំនួន​១​ខ្សែ​បន្ថែម ដោយហេតុ ថា​ជម្រើស​ទី​២​នេះ​ស្របតាម​ស្តង់ដារ និង​លក្ខណៈ​បច្ចេកទេស​ល្អប្រសើរ​ជាង ជម្រើស​ទី​១​លើ​បញ្ហា​ជម្រាល​និង​កម្ពស់​។​

​    ​លោក​សាំ ពិសិដ្ឋ បានឱ្យដឹង ទៀតថា នៅ​តំបន់​ស្ពាន​អាកាស​ក្បាល ថ្នល់​នាពេលនេះ​បញ្ហា​កកស្ទះ​ចរាចរ នៅតែ​កើតមាន ។ លោក​បាន​ពន្យល់​ពី គម្រោង​សាងសង់​ស្ពាន​អាកាស​ចំនួន ៣ ខ្សែ​ថ្មី​និង​ផ្លូវ​ក្រោម​ដី​១​ខ្សែ​បន្ថែម​ដែល សាលា​រាជធានី​ជ្រើស​យក​ចំនួន​៣​នោះ គឺ​ស្ពាន​អាកាស​ខ្សែ​ទី​១. ស្រប​ពីលើ មហាវិថី​ព្រះ​នរោត្តម រួច​បត់​ឆ្វេង​ឡើង ភ្ជាប់​ទៅ​ស្ពាន​ព្រះមុនីវង្ស​ថ្មី ។ ខ្សែ​ទី​២. ត​ភ្ជាប់​ពី​ស្ពាន​ព្រះមុនីវង្ស​ចាស់​រួច​បត់ កោង​ស្តាំ​ឡើងទៅ​ចាក់អង្រែលើ ។ ចំណែក​ខ្សែ​ទី​៣. ស្រប​ពីលើ​មហាវិថី ព្រះមុនីវង្ស​រួច​បត់​ទៅ​មហាវិថី​ព្រះ​- នរោត្តម​រួច​បត់​ស្តាំ​ឡើង​ស្ពាន​វិញ ។ ចំណែក​ផ្លូវ​ក្រោម​ដី​ថ្មី​១​ខ្សែ សង់​មុជ ក្រោម​ដី​ពី​ចាក់អង្រែលើ​ទៅ​ចេញ​នៅ មហាវិថី​ព្រះមុនីវង្ស​តែម្តង ។​

​    ​លោក​ប្រធាន​បាន​បញ្ជាក់ថា ចំពោះ​ស្ពាន​អាកាស​ដែល​សាងសង់​ថ្មី បន្ថែម​ខាងលើនេះ​មាន​១​ខ្សែៗ​មាន បណ្តោយ​មិន​ស្មើគ្នា​នោះទេ​គឺ​ចាប់ពី ប្រវែង​២២០​ដល់​២៤០​ម៉ែត្រ និង​មាន ទទឹង​ចាប់ពី ៥​ទៅ​៧​ម៉ែត្រ ។ ចំណែក ផ្លូវ​១​ខ្សែ​ស្ថាបនា​មុជ​ក្រោម​ដី​មាន បណ្តោយ​ប្រវែង​៣០៦​ម៉ែត្រ ។ បន្ទាប់ពី ស្ថាបនា​រួច​ការធ្វើ​ចរាចរ​នៅ​តំបន់​ស្ពាន អាកាស​ក្បាលថ្នល់​នឹងមាន​ភាពប្រសើរ ឡើង ។ ចំពោះ​កាលបរិច្ឆេទ​នៃ​ការ​សាង សង់​នៅ​មិនទាន់​កំណត់​បាន​នៅឡើយ​ទេ ពីព្រោះ​ត្រូវ​រង់ចាំ​សុំ​ការសម្រេច​ពី​ប្រមុខ រាជរដ្ឋាភិបាល​សិន ។ ចំពោះ​ថវិកា ចំណាយ​ក៏​ពុំទាន់​ដឹង​នៅឡើយ​ដែរ ។​

​    ​គួរ​បញ្ជាក់ថា ស្ពាន​អាកាស ក្បាលថ្នល់​នេះ​គឺជា​ស្ពាន​អាកាស​ទី​១ ដែល​បើក​ការដ្ឋាន​សាងសង់​កាលពី​ឆ្នាំ ២០០៩ និង​រួចរាល់​នៅក្នុង​ចុងឆ្នាំ   ២០១០ ។ ស្ពាន​អាកាស​ទី​២​គឺ​ស្ពាន អាកាស​៧ មករា​ធ្វើ​នៅ​ឆ្នាំ​២០១១ និង រួចរាល់​នៅ​ចុងឆ្នាំ​២០១២ ហើយ​បាន បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ទី​៣ គឺ​ស្ពាន​អាកាស ស្ទឹងមានជ័យ រួចរាល់​ក្នុង​ឆ្នាំ​២០១៤ ។ ស្ពាន​អាកាស​ទី​៤​និង​ផ្លូវ​ក្រោម​ដី​ធ្វើ​នៅ ចុងឆ្នាំ​២០១៤ និង​គ្រោង​រួចរាល់​នៅ ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នេះ ៕ ដោយៈ​រ៉ា​ម៉ន​

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី​២៤​ខែ​កញ្ញា​ឆ្នាំ​២០១៥