ភ្នំពេញ: សិស្សស្រីម្នាក់រៀន នៅវិទ្យាល័យជាស៊ីមបឹងកេងកង ដែល មានទំនាស់ជាមួយសិស្សស្រីដូចគ្នា រួច ត្រូវឪពុកសិស្សស្រីនោះទះមួយកំផ្លៀង បណ្ដាលឱ្យរងរបួសស្រាល បានត្រូវ សាលាដំបូងរាជធានីភ្នំពេញប្រកាស សាលក្រម កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ ផ្ដន្ទាទោសដាក់ពន្ធ នាគារ១ឆ្នាំ តែអនុវត្ដទោស៣ខែ និង ពិន័យជាប្រាក់២លានរៀល ពីបទហិង្សា ដោយចេតនា ។
ជនជាប់ចោទឈ្មោះទេព ឃួន អាយុ៤៩ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ នៅ ចំណុចវិទ្យាល័យជាស៊ីមបឹងកេងកង ក្នុងខណៈពេលដែលបុរសរូបនោះបាន មកទះកំផ្លៀងសិស្សស្រី ។
មូលហេតុនៃរឿងនេះគឺមុន ពេលកើតហេតុកូនស្រីជនសង្ស័យបាន ឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះ ហើយបានទូរស័ព្ទប្រាប់ឪពុកឈ្មោះ ទេព ឃួន ឱ្យមកជួយអន្ដរាគមន៍ ។ ពេល នោះឈ្មោះទេព ឃួន បានមកដល់ទះ កំផ្លៀងជនរងគ្រោះមួយដៃ ។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ច បានបញ្ជូនបុរសរូបនេះមកតុលាការ ហើយត្រូវបានតុលាការសម្រេចឃុំខ្លួន បណ្ដោះអាសន្ន ។ បន្ទាប់ពីជាប់មួយ រយៈពេលខ្លី ក្រុមគ្រួសារជនរងគ្រោះ បានដកពាក្យបណ្ដឹងវិញបន្ទាប់ពីទទួល សំណងរួចមក ៕
បោះពុម្ពផ្សាយ:
ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៥
Submitted by អនាមិក (not verified) on Wed, 09/23/2015 - 14:55