រដ្ឋាភិបាល​ចិន​នឹង​ផ្តល់ជំនួយ​ជាង​១៦​លាន​ដុល្លារ​ជួយ​សាងសង់​អគារ​មន្ទីរពេទ្យ​ព្រះ​កុ​សមៈ​ថ្មី​

​ភ្នំពេញ: រដ្ឋាភិបាល​នៃ​សា​ធា​រណ​រដ្ឋ​ប្រជាមានិត​ចិន គ្រោង​ផ្តល់ ជំនួយ​ប្រមាណ​ជាង ១៦ លាន​ដុល្លារ អាមេរិក ដើម្បី​ស្តារឡើងវិញ​នូវ​ហេ​ដ្ឋា រចនាសម្ព័ន្ធ និង​សាងសង់​អគារ​ថ្មី​មួយ ដែលមាន​កម្ពស់​រហូត​ដល់ ៩ ជាន់ នៅ មន្ទីរពេទ្យ​ព្រះ​កុស​មៈ​(​ពេទ្យ​ព្រះសង្ឃ​) ដើម្បី​បំពេញ​សេចក្តីត្រូវការ​ចាំបាច់​នៃ សេវា​សុខភាព​ក្នុងការ​ព្យាបាល​ជូន ប្រជាពលរដ្ឋ​និង​ពង្រីក​សមត្ថភាព​មន្ទីរ ពេទ្យ​នេះ​ឱ្យទៅជា​មន្ទីរពេទ្យ​ទំនើប និង ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ផងដែរ ។ នេះ​បើ​យោងតាម​ប្រសាសន៍ របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ។​

​    ​នៅក្នុង​ឱកាស​ចុះ​ពិនិត្យមើល ស្ថានភាព​មន្ទីរពេទ្យ ព្រះ​កុស​មៈ នា​ព្រឹក ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៥ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខា ភិ​បាល បាន​មានប្រសាសន៍ថា រាជ​រដ្ឋា​​ភិ​បាល​កម្ពុជា បានទទួល​នូវ​គម្រោង ជំនួយ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជួយ​សាងសង់​អគារ​មន្ទីរ​ថ្មី​មួយ​នៅក្នុង មន្ទីរពេទ្យ​ព្រះ​កុស​មៈ ដើម្បី​ពង្រីក សមត្ថភាព​របស់​មន្ទី​រ​ពេទ្យ​នេះ ព្រោះ មន្ទីរពេទ្យ​នេះ​មាន​ភាព​មមាញឹក​ខ្លាំង ណាស់​។​វា​ទាមទារ​ឱ្យ​ពង្រីក​សមត្ថភាព ទទួល​និង​ព្យាបាល​អ្នកជំងឺ និង​ផ្តល់ សេវា​ព្យាបាល​ឱ្យបាន​ល្អ​ជាង​មុន​ស្រប តាម​លក្ខណៈ​បច្ចេកទេស​ទំនើប ។​

​    ​លោក​រដ្ឋមន្ត្រី​បាន​បន្តថា យើង មាន​គម្រោង​ធ្វើឱ្យ​មន្ទីរពេទ្យ​នេះ​ជា មន្ទីរពេទ្យ​ដ៏​ធំ​មួយ ដែល​ផ្តល់​សេវា ព្យាបាល​ដល់​ប្រជាពលរដ្ឋ​ផង និង ជា កន្លែង​បណ្តុះបណ្តាល​ដល់​ក្រុមគ្រូពេទ្យ និស្សិត​ពេទ្យ និង​គ្រូពេទ្យ​ឯកទេស​ផង ។ លោក​រដ្ឋមន្ត្រី​បាន​បន្តថា ការចំណាយ លើ​គម្រោង​សម្រាប់​មន្ទីរពេទ្យ​ព្រះ កុ​សមៈនេះ គឺ​រាប់លាន​ដុល្លារ​អាមេរិក តែ​យើង​រង់ចាំ​ឱ្យមាន​ការសិក្សា​ច្បាស់ លាស់​ពី​ក្រុម​អ្នកបច្ចេកទេស​ចិន​ដែល នឹង​មក​ធ្វើការ​សិក្សា​នៅក្នុង​អំឡុងពេល ខាងមុខ​ឆាប់​នេះ ។​

​    ​មន្ទីរពេទ្យ​ព្រះសង្ឃ​ជាម​ន្ទីរ ពេទ្យ​មួយ​ដែលមាន​វ័យ​ចំណាស់​ជាង គេ​ត្រូវបាន​សាងសង់ឡើង​នៅក្នុង​ឆ្នាំ ១៩៥៦ ដូចនេះ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ ចំនួន​ត្រូវបាន​ទ្រុឌទ្រោម ដែល​ត្រូវមាន ការជួសជុល​និង​កែលម្អ​ឡើងវិញ​ជា​បន្ត បន្ទាប់​។ ក៏ប៉ុន្តែ​ការជួសជុល​ឡើងវិញ វា​មិនបាន​ប្រសើរ​នោះទេ​ដោយសារតែ វា​មាន​ចំណាស់​ខ្លាំង  ។ 

​    ​បើ​យោងតាម​ប្រសាសន៍ របស់ លោក​វេជ្ជបណ្ឌិត តាន់ សុគន្ធ ប្រធាន មន្ទីរពេទ្យ​ក្នុង​មួយថ្ងៃ​មាន​អ្នកជំងឺ ប្រមាណ​ជាង ២០​នាក់​បាន​ចូល​សម្រាក ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ហើយ​ដែល ភាគច្រើន​នោះ គឺ​អ្នកជំងឺ​ដែល​ទទួល រងគ្រោះថ្នាក់​ចរាចរ ។ ការព្យាបាល ជាសំខាន់​របស់​មន្ទីរ​ពេទ្យ​នេះ​គឺ​ជំនាញ វះកាត់​ប្រព័ន្ធ​ឆ្អឹង និង​វះកាត់​ប្រព័ន្ធ​ខួរ ក្បាល​ក្រៅពីនេះ​នៅមាន​ការព្យាបាល ជំងឺ​ទូទៅ​ផងដែរ ។     ​    ​    ​    ​លោក​វេជ្ជបណ្ឌិត តាន់ សុគន្ធ បាន​មានប្រសាសន៍​ឱ្យដឹង​អំពី​ស្ថានភាព របស់​មន្ទីរពេទ្យ​ព្រះ​កុស​មៈនា​ពេល បច្ចុប្បន្ន​ថា នាពេល​បច្ចុប្បន្ន​មន្ទីរពេទ្យ មានដំណើរ​ល្អប្រសើរ​ជាធម្មតា នៅ​គ្រប់ ផ្នែក​ទាំងអស់ ដែលមាន​ដូចជា​ផ្នែក​វះ កាត់​ប្រព័ន្ធ​ឆ្អឹង​ប្រព័ន្ធ​សរសៃ​ប្រាសាទ ខួរក្បាល និង​ផ្នែក​ផ្សេងៗ​។​លោក​វេជ្ជ បណ្ឌិត​បានទទួល​ស្គាល់​ថា មន្ទីរពេទ្យ ព្រះ​កុស​មៈ​ថ្វី​ត្បិត​មិនទាន់មាន​ភាព​ជឿន លឿន តែ​សកម្មភាព​ធ្វើការ​ងារ​គឺ​យើង មាន​ភាព​ហ្មត់ចត់ និង​តឹងរ៉ឹង​ដូច​មន្ទីរ ពេទ្យ​ជឿនលឿន​ដែរ  ។ លោក​ប្រធាន មន្ទីរពេទ្យ​បាន​ថ្លែងថា បញ្ហា​ប្រឈម ចំពោះមុខ​របស់​មន្ទីរ​ពេទ្យ  គឺ​បញ្ហា អគារ​មាន​តិច និង​ចាស់​ទ្រុឌទ្រោម រួមជាមួយ​និង​សម្ភារៈ​របស់​មន្ទីរពេទ្យ មិនទាន់​ទំនើប ។ លោក​បន្តថា យើង មាន​ធនធានមនុស្ស ។ តែ​យើង​នៅ​ខ្វះ អគារ​ទំនើប​សម្ភារៈ​ទំនើប​ដូច នេះ​យើង សង្ឃឹមថា រដ្ឋាភិបាល​ចិន​ជាមួយនឹង​ការ ជួយ​សាងសង់​អគារ​ថ្មី​នោះ​នឹង​ជួយ បំពាក់​នូវ​សម្ភារៈ​ទំនើប​ដូច​មន្ទីរពេទ្យ ដទៃទៀត​ដែរ ។ 

​    ​លោក​ប្រធាន​មន្ទីរពេទ្យ​បាន មានប្រសាសន៍​ឱ្យដឹងទៀតថា យើង​រីក រាយ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា តាម រយៈ​ក្រសួងសុខាភិបាល បានស្នើ​សុំឱ្យ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លោក​ជួយ​សាងសង់​មន្ទីរ ពេទ្យ​ថ្មី នៅក្នុង​ទីធ្លា​នៃ​មន្ទីរពេទ្យ ដែល ជា​អគារ​ថ្មី​មាន​កម្ពស់​រហូត ៩ ជាន់​មាន ទទឹង ៣០ ម៉ែត្រ​និង​បណ្តោយ​ប្រមាណ ៨០​ម៉ែត្រ​ហើយ​យើង​ក៏​នឹង​រក្សា​អគារ មន្ទីរពេទ្យ​ចាស់​ទុកជា​កេតនភណ្ឌ​របស់ ជាតិ ហើយ​ដែល​គម្រោង​នេះ​អាច​ចាប់ ផ្តើម​នៅ​ឆ្នាំ ២០១៦ និង​បញ្ចប់​នៅ​ឆ្នាំ ២០១៨ ។​

       លោក​ប្រធាន​មន្ទីរពេទ្យ​បានឱ្យ ដឹង​ទៀតថា មន្ទីរពេទ្យ​ព្រះ​កុស​មៈ ជា មន្ទីរពេទ្យ​ស្វយ័ត​មួយ​របស់​រដ្ឋ តែ​ទោះ ជា​ស្វយ័ត​ក៏ដោយ​ក៏​មន្ទីរពេទ្យ​នេះ នៅ តែ​ទទួល​ព្យាបាល​ជំងឺ​ដល់​ប្រជាពលរដ្ឋ ក្រីក្រ​ដែល​មិនមាន​សមត្ថភាព​បង់ប្រាក់ នោះ​តាមរយៈ​មូលនិធិ​សមធម៌​ខ្លះ​និង សេវា​ហិរញ្ញប្បទាន​ខ្លះ ធ្វើយ៉ាងណា ឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​អាចមក​ព្យាបាល ជំងឺ​នៅទីនេះ​បាន​ទោះ​ពួកគាត់​មាន លទ្ធភាព​បង់ប្រាក់ ឬ​មិនមាន​លទ្ធភាព បង់ប្រាក់​ក៏ដោយ ៕ ដោយៈ​តារា​រិ​ទ្ធ​

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី​២៣​ខែ​កញ្ញា​ឆ្នាំ២០១៥