អ្នកវិភាគ​សេដ្ឋ​កិ​ច្ចៈ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​គ្មាន​ជំហរ​ក្នុងការ​ទម្លាក់​តម្លៃ​ប្រេងសាំង​

ភ្នំពេញ: ក្រុមហ៊ុន​ប្រេង ឥន្ធនៈ​នៅ​កម្ពុជា ហាក់ដូចជា​មិន​បង្ហាញ ជំហរ​ច្បាស់លាស់​ដូច​ការសន្យា​ជាមួយ រាជរដ្ឋាភិបាល លើ​បញ្ហា​តម្លៃ​ប្រេង  សាំង បើទោះបីជា​ខ្លួន​អាច​បញ្ចុះតម្លៃ ឱ្យ​ស្របតាម​ទីផ្សារ​អន្ដរជាតិ​ក្ដី ។ នេះ បើតាម​ការលើកឡើងរ​បស់​អ្នកវិភាគ ផ្នែក​សេដ្ឋកិច្ច ស្រប​ពេលដែល​តម្លៃ ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ស្ថិតនៅ​ទ្រឹង និង​មិនទាន់​ទម្លាក់​ចុះ​បន្ថែមទៀត ។​

​    ​លោក ស្រី ច​ន្ធី អ្នកវិភាគ​ផ្នែក សេដ្ឋកិច្ច​ឯករាជ្យ​បានលើកឡើង​នៅ​ថ្ងៃ ទី​១៧ កញ្ញា​កន្លងមក​ថា លោក​មិន​យល់ ថា​ហេតុផល​អ្វី​បានជា​ក្រុមហ៊ុន​ប្រេង ឥន្ធនៈ​នៅ​កម្ពុជា​មិនអាច​បញ្ចុះតម្លៃ ប្រេងសាំង​បាន ស្រប​ពេលដែល​តម្លៃ ប្រេង​នៅលើ​ទីផ្សារ​អន្ដរជាតិ​បាន​បន្ដ ធ្លាក់ចុះ​យ៉ាងគំហុក​នោះ ។ ប្រសិនបើ ទូទាត់​ថ្លៃដើម ការដឹកជញ្ជូន និង​ការ កែច្នៃ ក៏​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​មិន អាចមាន​តម្លៃ​ថ្លៃ​ដូច​ពេលបច្ចុប្បន្ន​ដែរ ។ លោក​ថា បើ​មែនទែនទៅ​តម្លៃ​ប្រេង អាច​ស្ថិត​ត្រឹមតែ ៧០​សេន​ប៉ុណ្ណោះ​ក្នុង មួយ​លីត្រ ។ 

​    ​អ្នកវិភាគ​សេដ្ឋកិច្ច​រូបនេះ បន្ថែមថា ប្រសិនបើ​ក្រុមហ៊ុន​ប្រេង​ជាប់ កិច្ចសន្យា​ជាមួយ​បរទេស​អំពី​ការ កំណត់​តម្លៃ​នាពេល​អនាគត ដែលជា ហេតុ​ធ្វើឱ្យ​ការ​នាំចូល​ប្រេង​ថ្លៃ ក៏​ក្រុម ហ៊ុន​ទាំងនោះ​អាចបង្កើត​កិច្ចសន្យា​ថ្មី ផ្សេងទៀត ដើម្បី​អាច​នាំចូល​ប្រេងឥន្ធនៈ ក្នុង​តម្លៃថោក​បានដែរ ។ ដូច្នេះ ក្រុមហ៊ុន នាំចូល​ប្រេង​គួរតែ​ធ្វើ​លទ្ធកម្ម​ដើម្បី បញ្ចុះតម្លៃ​ប្រេង​ឱ្យ​សម​ទៅនឹង​តម្លៃ លើ​ទីផ្សារ​អន្ដរជាតិ ។ លោក​បាន បន្ថែមថា ការសន្យា​របស់​ក្រុមហ៊ុន​ប្រេង ជាមួយ​រដ្ឋាភិបាល​កាលពីពេល​ថ្មីៗ កន្លងទៅនេះ គឺ​គ្រាន់តែ​ជាការ​ធ្វើឡើង ដើម្បី​ដោះ​ទាល់​មួយគ្រា​សិន​តែប៉ុណ្ណោះ ។ 

​    ​ដោយឡែក​លោក​ចាន់ សុផល ប្រធាន​មជ្ឈមណ្ឌល​សិក្សា​គោល​- នយោបាយ បាន​លើកឡើងថា ប្រេង សាំង​នៅ​កម្ពុជា​គឺមាន​តម្លៃ​ថ្លៃ បើ​ធៀប ទៅនឹង​និន្នាការ​អន្ដរជាតិ ដែល​គួរតែ ធ្វើការ​បញ្ចុះ​ឱ្យ​ថោក​ជាង​នេះ​បន្ដិច​។ លោក​កត់សម្គាល់ថា តម្លៃ​ប្រេងសាំង នៅ​កម្ពុជា​អាច​ថ្លៃ បើទោះបីជា​ទីផ្សារ អន្ដរជាតិ​មានការ​ធ្លាក់ចុះ ដោយ​ក្នុង នោះ​គឺ​យើង​មិនអាច​ធ្វើការ​ប្រៀបធៀប តម្លៃ​ទិញ​ចូល​ប្រេង​ដុំ និង​ប្រេង​សម្រាប់ លក់រាយ​ឱ្យ​ដូចគ្នា​នោះទេ ។     ​    ​    ​មួយវិញទៀត វា​ក៏​អាចមកពី កត្ដា​ចំណាយ​ថ្លៃដើម ប្រាក់ខែ​បុគ្គលិក​,​ថ្លៃ​ដឹកជញ្ជូន រួមផ្សំ​ជាមួយនឹង​តម្លៃ​ពន្ធ ដែល​តម្រូវឱ្យ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ ត្រូវ​ពិចារណា​ក្នុងការ​បញ្ចុះតម្លៃ​ផង ដែរ ។ 

​    ​ទោះជា​យ៉ាងណា លោក​ចាន់ សុផល​បាន​ថ្លែង​បន្ថែមថា តម្លៃ​ប្រេង សាំង​នៅ​កម្ពុជា​អាច​នឹង​ធ្លាក់ចុះ ប្រសិន បើ​ក្រុមហ៊ុន​មាន​ឆន្ទៈ​ក្នុង​បញ្ចុះ​មែន​នោះ​។ អ្នកវិភាគ​សេដ្ឋកិច្ច​ដដែល​បន្ថែម ថា ដើម្បី​ឱ្យមាន​យុត្ដិធម៌​ផ្នែក​សេដ្ឋកិច្ច ទាល់តែ​រដ្ឋ​ដើរតួនាទី​ជា​អ្នកលក់ ឬ​សហការ​ជាមួយ​ក្រុមហ៊ុន​ធំ​ណាមួយ ដើម្បី​កំណត់​ថ្លៃ​គោល​តែម្ដង​។ លោក​ថា ដូចជា​ប្រទេស​ថៃ​ជាដើម ដែលមាន ក្រុមហ៊ុន​សាធារណៈ​របស់​រដ្ឋ​ជា​អ្នក កំណត់​ថ្លៃ​ប្រេងសាំង​ឱ្យ​ក្រុមហ៊ុន​ឯកជន រត់​តម្លៃ​តាម ។ 

​    ​កាលពី​ខែកញ្ញា​កន្លងទៅ ក្រសួងពាណិជ្ជកម្ម​បាន​បើក​កិច្ចប្រជុំ ជាមួយ​ក្រុមហ៊ុន​នាំចូល​ប្រេង​ធំៗ​និង តំណាង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​អំពី លទ្ធភាព​ក្នុងការ​បញ្ចុះតម្លៃ​ប្រេង ឱ្យស្រប​ទៅតាម​ទីផ្សារ​អន្ដរជាតិ ។​

​    ​ក្រោយ​កិច្ចប្រជុំ​ក្រុមហ៊ុន​ភាគ ច្រើន​បាន​សន្យាថា នឹងធ្វើ​ការពិចារណា ដើម្បី​ពិនិត្យ​ក្នុងការ​បញ្ចុះតម្លៃ​ប្រេង សាំង​របស់ខ្លួន ។ ទោះជា​បែបនេះ​ក្ដី អស់​រយៈពេល​ជាង​មួយ​សប្ដាហ៍​ហើយ ដែល​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា ជាពិសេស​រាជធានី​ភ្នំពេញ​គឺ​ស្ថិតនៅ ស្ងៀម​ទ្រឹង ដោយ​មិនទាន់​មានការ ទម្លាក់​ចុះ​បន្ថែមទៀត​សោះ ក្នុងនោះ ប្រេងសាំង​ធម្មតា​មានតម្លៃ​៣.៨៥០ រៀល​ក្នុង​មួយ​លីត្រ និង​ប្រេង​ស៊ូ​ពែ​មាន តម្លៃ ៤.០៥០​រៀល​ក្នុង​មួយ​លីត្រ ៕ 

Category:

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី​២២​ខែ​កញ្ញា​ឆ្នាំ​២០១៥