ប្រមុខ​ការទូត​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​“​វេទិកា​សេដ្ឋកិច្ច​អាស៊ី​.​អឺរ៉ុប លើក​ទី​៦”​ពីថ្ងៃ​ទី​២៣-២៦ ខែកញ្ញា​

    ភ្នំពេញ: ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​ជូនដំណឹង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា នេះ ឲ្យ​ដឹងថា តាម​ការអញ្ជើញ​របស់​លោក លូ ឈិន​ជាន (Lou Qinjian) អភិបាលខេត្ត​សាន​ស៊ី និង​លោក ដុង ជុន (Dong Jun) អគ្គលេខាធិការ​វេទិកា​សេដ្ឋកិច្ច​អាស៊ី​.​អឺរ៉ុប និង​ជា​អភិបាលក្រុង​ស៊ី​អាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក​ឧបនាយក​រដ្ឋ​ម​មន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម “​វេទិកា​សេដ្ឋកិច្ច​អាស៊ី​.​អឺរ៉ុប លើក​ទី​៦” ក្រោម​ក្របខណ្ឌ នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៣ ដល់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ស៊ី​អាន ខេត្ត​សាន​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​     សេចក្តីជូនដំណឹង​រប​ស់ក​ក្រសួងការបរទេស បាន​ឲ្យ​ដឹងថា វេទិកា​សេដ្ឋកិច្ច​អាស៊ី​.​អឺរ៉ុប បាន​ក្លាយជា​វេទិការ​ដ៏​សំខាន់​មួយ​សម្រាប់​បណ្តា​ប្រទេស​អាស៊ី អឺរ៉ុប លើក​កំពស់​ការយោគយល់​គ្នា ពង្រីក​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ផលប្រយោជន៍​ទៅវិញទៅមក និង​រួមគ្នា​ជម្រុញ​ការសាងសង់​ខ្សែក្រវ៉ាត់​មួយ និង​វិថី​មួយ​៕

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥