សម្ដេច​តេ​ជោ​គាំទ្រ​ឯកសារ​បច្ចុប្បន្នភាព​យុទ្ធសាស្ដ្រ​សកល ដើម្បី​សុខភាព​ស្ដ្រី កុមារ និង​មនុស្ស​ជំទង់ របស់ អ​.​ស​.​ប

    ភ្នំពេញ: ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៥​នេះ បាន​ផ្សព្វផ្សាយ​អំពី​លិខិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឆ្លើយតប​ចំពោះ​លិខិត​របស់លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ស្នើការ​គាំទ្រ​លើ​ឯកសារ​បច្ចុប្បន្នភាព​យុទ្ធសាស្ដ្រ​សកល​ដើម្បី​សុខភាព​ស្ដ្រី កុមារ និង​មនុស្ស​ជំទង់​។​

​    ខ្លឹម​លិខិត​ឆ្លើយតប​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​លើកឡើងថា "​ខ្ញុំ​បានទទួល​ហើយ​នូវ​លិខិត​របស់​ឯកឧត្តម ចុះ​ថ្ងៃទី​២៨ សីហា ២០១៥ ស្នើការ​គាំទ្រ​លើ​ឯកសារ​បច្ចុប្បន្នភាព​យុទ្ធសាស្ដ្រ​សកល​ដើម្បី​សុខភាព​ស្ដ្រី កុមារ និង​មនុស្ស​ជំទង់ ពី​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​នៃ​សមាជិក អ​.​ស​.​ប ទាំងអស់ និង​ពិធី​ប្រកាស​នូវ​ឯកសារ​ដ៏​មាន​សារៈសំខាន់​ខាងលើ​នៅក្នុង​អំឡុងពេល​កិច្ចប្រជុំ​កំពូល អ​.​ស​.​ប ដើម្បី​អនុម័ត​របៀប​វាៈ នៃ​ការអភិវឌ្ឍន៍​ក្រោយ​ឆ្នាំ​

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥