ចៃ​កា​ឧបត្ថម្ភ​ក្រសួង​កិច្ចការនារី​ក្នុងការ​រៀបចំ​គោលនយោបាយ​ឆ្លើយតប​នឹង​យេនឌ័រ​

​ភ្នំពេញ​: គម្រោង​បញ្ជ្រាប យេនឌ័រ ដំណាក់​ទី​២ (PGM2) របស់ ក្រសួង​កិច្ចការនារី ដោយមាន​ការ ឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អន្តរជាតិ​ប្រទេស​ជប៉ុន​ហៅ​កាត់​ថា ចៃ​កា (JICA) បានរៀបចំ​បើក​សិក្ខា សាលា​បូកសរុប​ការងារ​រយៈពេល​៥ ឆ្នាំ ស្តីពី​យុទ្ធសាស្ត្រ​ក្នុងការ​រៀបចំ គោលនយោបាយ ឆ្លើយតប​នឹង​យេនឌ័រ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៥ កន្លងមកនេះ​នៅ​សណ្ឋាគារ​ភ្នំពេញ ។​

        លោកស្រី ច័ន្ទ សូរីយ៍ រដ្ឋលេខា ធិ​ការ​ក្រសួង​កិច្ចការនារី បាន​មាន ប្រសាសន៍ថា គោលបំណង​នៃ​សិក្ខា សាលា​នេះ គឺ​ដើម្បី​ចែករំលែក ពី​វិធី សាស្ត្រ និង​ប្រសិទ្ធភាព​ក្នុងការ​រៀបចំ គោលនយោបាយ​ឆ្លើយតប​នឹង​យេនឌ័រ ដល់​អ្នកពាក់ព័ន្ធ​និង​ទទួលបាន​ជោគជ័យ ដោយ​ជួយ​បង្កើន​នូវ​ចំណូល​សេដ្ឋកិច្ច កាត់បន្ថយ​មិនឱ្យ​កើតមាន​អំពើហិង្សា កូនៗ​របស់​ពួកគេ​បាន​ចូលរៀន​និង​ជោគ​ជ័យ​លើ​ផ្នែក​សង្គម​មួយចំនួនទៀត​។​

          ​លោកស្រី​បាន​បន្តថា គម្រោង បញ្ជ្រាប​យេនឌ័រ​ដំណាក់កាល​ទី​២​នេះ មាន​រយៈពេល​៥​ឆ្នាំ គឺ​ចាប់ផ្តើម​អនុវត្ត ពី​ឆ្នាំ​២០១០ រហូតដល់​ឆ្នាំ​២០១៥ ដោយ​ផ្តោត​សំខាន់ លើ​ការផ្តល់​ភាព​អង់ អាច​ផ្នែក​សេដ្ឋកិច្ច​ស្ត្រី​ដែល​អនុវត្ត ដោយ​ក្រសួង​ដៃគូ​ចំនួន​៦ ដូចជា​ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួង ពាណិជ្ជកម្ម ក្រសួង​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​មន្ទីរ​ដៃគូ​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត កំពង់ចាម​ជាមួយ​ការសម្របសម្រួល ពី​ក្រសួង​កិច្ចការនារី ។​

          ​គួររំលឹកថា សិក្ខាសាលា​នេះ មាន​អ្នកចូលរួម​ប្រមាណ​ជា​១៦០​នាក់ ដែល​អញ្ជើញ​មកពី​ក្រសួង​មន្ទីរ ដៃគូ ខេត្តកំពង់ចាម ជាពិសេស ក្រសួង​មន្ទីរ កិច្ចការនារី គ្រប់​រាជធានី ខេត្ត ៕ ដោយ​: នី​កា​

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី​០៨ ខែ​កញ្ញា​ឆ្នាំ​២០១៥