អាយ​ស៊ី​ស៊ី​ទទួល​សំណើ​បញ្ចូល​ភ្នំ​ត្បែង​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​និង​ធម្មជាតិ​ថ្នាក់ជាតិ

​សៀមរាប: គណៈកម្មាធិការ សម្របសម្រួល​អន្តរជាតិ​សម្រាប់​ការ អភិរក្ស និង​ការលើកតម្លៃ​ប្រាសាទ ព្រះវិហារ ហៅ​កាត់​ថា​អាយ​ស៊ី​ស៊ី ព្រះវិហារ (ICC ព្រះវិហារ​បានទទួល សំណើ​របស់​ក្រសួងបរិស្ថាន ដើម្បី​ដាក់ បញ្ចូល​ភ្នំ​ត្បែង នៅក្នុង​បញ្ជី​បេតិកភណ្ឌ វប្បធម៌ និង​ធម្មជាតិ​ថ្នាក់ជាតិ ។​

​    ​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងបរិស្ថាន​បានឱ្យដឹង​នៅ ថ្ងៃទី​៧ ខែកញ្ញា​ឆ្នាំ​២០១៥​ថា ការទទួល សំណើ​ខាងលើនេះ​បាន​ប្រព្រឹត្តឡើង នៅក្នុង​សម័យប្រជុំ​បច្ចេកទេស​លើក​ទី​១ នា​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៥ ដឹកនាំ ដោយ​តំណាង​ស្ថាប័ន​វប្បធម៌​នៃ ប្រទេស​ចិន និង​ឥណ្ឌា និង​អញ្ជើញ​ជា អធិបតីភាព លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង ជា​ប្រធាន​គណៈកម្មការ​ជាតិ​យូណេស្កូ កម្ពុជា​នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ អប្សរា ខេត្តសៀមរាប ។​

​    ​គោលបំណង​សំខាន់ ក្នុងការ ដាក់បញ្ចូល​ភ្នំ​ត្បែង ក្នុង​ខេត្តព្រះវិហារ ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ថ្នាក់ជាតិ​នេះ គឺ​ដើម្បី អភិរក្ស​ធនធានធម្មជាតិ​និង​បេតិកភណ្ឌ វប្បធម៌​ដែលមាន​នៅក្នុង​តំបន់​នេះ ។ ភ្នំ​ត្បែង​សម្បូរ​ដោយ​ធនធានធម្មជាតិ និង​ជីវចម្រុះ​រាប់រយ​ពាន់​ប្រភេទ ៕ ដោយ​ ៖ សម្បត្តិ​កញ្ញា​

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃ​ទី​០៨ ខែ​កញ្ញា​ឆ្នាំ​២០១៥