សម្តេច​តេ​ជោ បញ្ជា​ឲ្យ​សងបំណុល​គ្រួសារ សព​អតីតយុទ្ធជន​ជាង​១៥០០​នាក់

      ភ្នំពេញ: បំណុល​គ្រួសារ សព​របស់​អតីតយុទ្ធជន​ជាង​១៥០០​នាក់ ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ៦​ពាន់​លាន​រៀល ប្រហាក់ប្រហែល​១,៥​លាន​ដុល្លារ ត្រូវបាន សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បញ្ជា​ឲ្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ក្រសួង​ហិរញ្ញវត្ថុ ដោះស្រាយ​សងបំណុល​នេះ​ឲ្យ​ប្រញាប់​បំផុត និង​ឲ្យ​បាន​មុន​បុណ្យ​ភ្ជុំបិណ្ឌ នាពេល​ខាងមុខនេះ​។​ ​

      បទបញ្ជារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និបាត​តំណាង​សមាគម​អតីត​យុ​ទ្ឋ​ជន​ទូទាំងប្រទេស នា​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៥​។ សម្តេច​តេ​ជោ​បន្តថា បច្ចុប្បន្ន​រដ្ឋាភិបាល​មាន​លុយ ត្រូវតែ​ដោះស្រាយ​ឲ្យ​បាន​មុន​ការងារ​ផ្សេងៗ​។ កន្លងមក​រាជរដ្ឋាភិបាល បាន​ដោះស្រាយ​បំណុល​សាកសព​របស់​អតីតយុទ្ធជន បាន​ចំនួន ៥៥១៣​នាក់​រួចហើយ​៕v.L

Category:

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃ​ទី​ ៣ ខែ​កញ្ញាឆ្នាំ​២០១៥