លើក​ទឹកចិត្ត​អ្នក​ភូមិ​រកា​ឱ្យ​បន្ត​រស់​នៅ​ដោយ​ក្ដី​សង្ឃឹម​

    បាត់ដំបង​៖​ អាជ្ញាធរ​មូលដ្ឋាន​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ព្រះសង្ឃ​ បាន​កំពុង​យក​ចិត្ត​ទុក​ដាក់​ និង​លើក​ទឹកចិត្ត​ដល់​ពលរដ្ឋ​រងគ្រោះ​ពី​ការ​ឆ្លង​មេរោគ​អេដស៍​ និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ភូមិ​រកា​រាប់​រយ​នាក់​  មាន​ទាំង​ផ្ដល់​ស្បៀង​អាហារ​ និង​ថវិកា​ខ្លះ​ៗ​ ដើម្បី​មាន​ក្ដី​សង្ឃឹម​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​បន្ត​ទៀត​ទាំង​ការ​ព្យាយាម​ប្រើប្រាស់​ថ្នាំលេប​ជា​ប្រចាំ​  តាម​គ្រូពេទ្យ​បាន​កំណត់​ផ្ដល់​ឱ្យ​។​

        តាមរយៈ​នេះ​  សមាគម​ជួយ​សង្គ្រោះ​ជន​ទុរគត​របស់​វិទ្យុ​ដំបង​ក្រញូង​ ​ FM 100​ ម៉េហ្គាហឺត​ បាត់ដំបង​ បាន​ផ្ដល់​បបរ​គ្រឿង​ និង​ផ្ដល់​ឃីត​១​ កញ្ចប់​ (ទឹកត្រី​ ទឹកស៊ីអ៊ីវ​ និង​មី​កញ្ចប់​)​ ក្នុង​ម្នាក់ៗ​ដល់​ពលរដ្ឋ​រងគ្រោះ​ឆ្លង​មេរោគ​អេដស៍​ និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​ ចំនួន​៥០០នាក់​ នៅ​ភូមិ​រកា​។​ ពិធី​នេះ​បាន​រៀបចំ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី​២១​ ខែ​សីហា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​បរិវេណ​វត្ត​រកា​  ស្ថិត​ក្នុង​ភូមិ​រកា ​ឃុំ​រកា​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​៕ 

ប្រភព​ព័ត៌មាន: 
កាសែតរស្មីកម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៥