រដ្ឋមន្ដ្រី​មហាផ្ទៃ ៖ ប្ដេជ្ញាការពារ​រដ្ឋធម្មនុញ្ញ​មិនឱ្យ​មានការ រំលោភបំពាន​ពី​ក្រុម​ជ្រុលនិយម​

ភ្នំពេញ:  លោក​ឧបនាយក រដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​លោកនាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន ប្ដេជ្ញា​ការពារ​ឱ្យបាន​ជាដាច់ខាត​នូវ​រដ្ឋ​- ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិន អនុញ្ញាត​ឱ្យមាន​ការរំលោភ​បំពាន​ពី ក្រុម​ជ្រុលនិយម​ណាមួយ​ឡើយ និង បំបាត់​ប្រសិទ្ធភាព​នូវ​ចលនា​ជ្រុលនិយម បង្កើត​កម្លាំងប្រដាប់អាវុធ​ប្រឆាំង រាជរដ្ឋាភិបាល និង​ការប៉ុនប៉ង​ប្រើប្រាស់ ទឹកដី​កម្ពុជា ដើម្បី​ប្រឆាំង​ប្រទេស​ជិត ខាង​។​

​    ​លោក​ឧបនាយករដ្ឋមន្ដ្រី ស ខេង និង​លោកនាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន បានបញ្ជាក់​ដូចនេះ​នៅក្នុង សារ​ជូនពរ​កងកម្លាំង​នគរបាលជាតិ នៅក្នុង​ទិវា​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ ឆ្នាំ នៃ​ការបង្កើត​កងកម្លាំង​នគរបាល ជាតិ​កម្ពុជា ថ្ងៃទី​១៦ ឧសភា ឆ្នាំ​១៩៤៥- ១៦ ឧសភា ឆ្នាំ​២០១៥ ដែល​នឹង ប្រ​ព្រឹ​ត្ដទៅ​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ ២០១៥​។ ជាមួយនឹង​ការប្ដេជ្ញា​ចិ​ត្ដ ប្រមុខ ក្រសួងមហាផ្ទៃ និង​ប្រមុខ​នគរបាល ជាតិ​ក៏បាន​ធ្វើការ​កោតសរសើ​រ​ចំពោះ ស្នាដៃ និង​សមិទ្ធផល​ដែល​មិនអាច​កាត់ ថ្លៃ​បាន​ដែល​កងកម្លាំង​នគរបាលជាតិ ទូទាំងប្រទេស ដែល​បាន​ខិតខំ​ប្រឹង ប្រែង​សម្រេចបាន​នា​ឆ្នាំ​កន្លងទៅ​ដែល រួមមាន​ការទប់ស្កាត់​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ ទប់ស្កាត់​ឧបាយកល​ប៉ុនប៉ង​បង្ក​វិទ្ធង្សនា បង្ការ បង្ក្រាប​បទល្មើស​គ្រប់​សណ្ឋាន ការពារ​អាយុជីវិត ទ្រព្យសម្បត្ដិ សាធារណៈ និង​ទ្រព្យសម្បត្ដិ​ឯកជន ជាពិសេស​ធានាបាន​សុវត្ថិភាព​ជូន​ថ្នាក់ ដឹកនាំ​ជាន់ខ្ពស់ និង​គណៈប្រតិភូ​ជាតិ និង​អន្ដរជាតិ ក្នុង​ព្រឹ​ត្ដិ​ការណ៍​សំខាន់​ជា ច្រើន ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​។​

​    ​លោក​ឧបនាយករដ្ឋមន្ដ្រី ស ខេង បាន​បន្ដថា កងកម្លាំង​នគរបាល ជាតិ​ដែល​កំពុងតែ​ឈរជើង​នៅតាម ខ្សែបន្ទាត់​ព្រំដែន ក៏បាន​ចូលរួម​តស៊ូ យ៉ាង​ស្វិតស្វាញ​ក្នុង​កិច្ចការ​ការពារ បូរណភាព​ទឹកដី​មិនឱ្យ​មានការ​បាត់បង់ ឬ​រំលោភបំពាន​ពី​ខ្មាំងសត្រូវ​។​ទោះបីជា សភាពការណ៍​នៅតាម​ព្រំដែន​មាន សភាព​ស្ងប់ស្ងាត់​ក៏ដោយ ក៏​កងកម្លាំង នគរបាលជាតិ​នៅតែ​បន្ដ​រក្សា​ភាព ម្ចាស់ការ​ប្រកបដោយ​ស្មារតី​ទទួល ខុសត្រូវ ប្រុងប្រយ័ត្ន និង​អង់អាច ក្លាហាន ព្រមទាំង​បាន​បន្ដ​កិច្ចសហការ យ៉ាង​ជិតស្និទ្ធ​ជាមួយ​កង​ខេមរភូមិន្ទ សំដៅ​រួមគ្នា​ការពារ​ឱ្យបាន​គង់វង្ស​នូវ អធិបតេយ្យ​ជាតិ​របស់​យើង​។​

​    ​លោក​ឧបនាយករដ្ឋមន្ដ្រី​បាន លើកឡើងថា ក្រៅពី​សមិទ្ធផល និង ស្នាដៃ​លេចធ្លោ​ខាងលើនេះ កងកម្លាំង នគរបាលជាតិ បានរួម​ចំណែក​យ៉ាង សកម្ម​ក្នុង​ការចូលរួម​អនុវត្ដ​ន៍​យុទ្ធសាស្ដ្រ ចតុកោណ​ដំណាក់កាល​ទី​៣,​គោល នយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព និង គោលនយោបាយ​អាទិភាព​សំខាន់ៗ ដទៃទៀត​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការ ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ប្រកបដោយ​និរន្ដរភាព ។ ជាង​នេះ ទៀត ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ ២០១៤​កន្លងទៅនេះ កងកម្លាំង​នគរ​- បាល​ជាតិ​ទូទាំងប្រទេស​បាន​ចូលរួម យ៉ាង​សស្រោកសស្រាំ​ក្នុង​បេសកកម្ម ស្ដារឡើងវិញ​នូវ​បរិយាកាស​សន្ដិសុខ និង​ទប់ស្កាត់​រាល់​សកម្មភាព​ទាំងឡាយ ដែល​ប្រាសចាក​ពី​គន្លង​ច្បាប់ សំដៅ ពង្រឹង​នីតិរដ្ឋ និង​ការពារ​ឱ្យ​បានជា​ដាច់ ខាត​នូវ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិន​អនុញ្ញាតឱ្យ​មានការ រំលោភបំពាន​ពី​ក្រុម​ជ្រុលនិយម​ណា មួយ​ឡើយ​។​

​    ​លោកនាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន បន្ដថា ឆ្នាំ​២០១៤​កន្លងទៅ កងកម្លាំង​នគរបាលជាតិ​បាន​ខិតខំ​ប្រឹង ប្រែង​តស៊ូ​ព្យាយាម​ប្រកបដោយ​ការ អត់ធ្មត់​ខ្ពស់​ក្នុងការ​បំពេញភារកិច្ច​របស់ ខ្លួន ជាពិសេស​ក្នុងខណៈដែល​ស្ថាន​-​ភាព​ប្រទេស​ទទួលរង​ឥទ្ធិពល​នៃ​របត់ នយោបាយ ដែលមាន​ការប្រែប្រួល ស្មុគស្មាញ​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក នោះ កងកម្លាំង​នគរបាលជាតិ​នៅតែ អាចមាន​សមត្ថភាព​ក្នុងការ​រែកពុន និង​ប្រឈមមុខ​ដោះស្រាយ​កិច្ចការ​ដ៏ មមាញឹក និង​ធ្ងន់ធ្ងរ​ជាច្រើន​ដូចជា បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កង យោធពលខេមរភូមិន្ទ ការពារ​បូ​រណ​-​ភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ ទប់ស្កាត់បាន​នូវ​អំពើ​ភេរវកម្ម​ឧក្រិដ្ឋកម្ម ឆ្លងដែន គ្រប់គ្រង​ដោះស្រាយ​សភាព ការណ៍ និង​សណ្ដាប់ធ្នាប់​ដោយ ទប់ស្កាត់​និង​បញ្ចៀស​បាន​នូវ​ការបង្ក មហន្ដរាយ​ក្នុងសង្គម បំបាត់​បាន​នូវ ចលនា​ជ្រុលនិយម ក្នុងការ​បង្កើត កម្លាំងប្រដាប់អាវុធ​ប្រឆាំង​រាជ​រដ្ឋា​-​ភិ​បាល និង​ការប៉ុនប៉ង​ប្រើប្រាស់​ទឹកដី កម្ពុជា ដើម្បី​ប្រឆាំង​បរទេសជិតខាង​។​

​    ​ក្រៅពី​សកម្មភាព និង​ស្នាដៃ លេចធ្លោ​ខាងលើនេះ កងកម្លាំង​នគរបាលជាតិ​ក៏បាន​ខិតខំ​បំពេញការងារ បម្រើ និង​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ រួមទាំង​ការធានា​សុវត្ថិភាព​សន្ដិសុខ បង្កលក្ខណៈ​ងាយស្រួល ជូន​វិនិយោគិន ភ្ញៀវទេសចរ​បរទេស​ដែល​សកម្មភាព ទាំងអស់នេះ បាន​ឆ្លុះបញ្ចាំង​អំពី​ការចូល រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការកសាង និង​អភិវឌ្ឍ​សង្គម​នៅ​កម្ពុជា ។ ជាមួយ គ្នា​នោះ កងកម្លាំង​នគរបាលជាតិ ក៏បាន ចូលរួម​ក្នុង​ការងារ​សង្គម​ការ​ងារ សាសនា និង​ការងារ​មនុស្សធម៌​ផង ដែរ​។​

​    ​លោកនាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន បាន​បន្ដទៀតថា តាមរយៈ លទ្ធផល និង​ស្នាដៃ​នា​ឆ្នាំកន្លងមក​បាន ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​កិច្ចខិតខំ​ប្រឹង ប្រែង​តស៊ូ​ព្យាយាម​ប្រកបដោយ​ស្មារតី អត់ធ្មត់​កម្រិត​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​នាយ នាយរង និង​មន្ដ្រី​នគរបាលជាតិ​គ្រប់រូប ក្នុង​បេសកកម្ម ធានា​សន្ដិសុខ​សណ្ដាប់​-​ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក៏ដូចជា​ការធានា​រក្សា​សុវត្ថិភាព ទាំង ផ្លូវកាយ ទាំង​ផ្លូវ​ចិ​ត្ដ ជូន​ប្រជាពលរដ្ឋ​ឱ្យ មានឱកាស​ក្នុងការ​ប្រកប​មុខរ​របរ ចិញ្ចឹមជីវិត ៕ មុនី​រ័ត្ន​

ប្រភព​ព័ត៌មាន: 
រស្មី​កម្ពុជា
បោះពុម្ព​ផ្សាយ: 
ថ្ងៃ​ទី​១៦ ឧសភា ឆ្នាំ​២០១៥