សម្ពោធការវាយតម្លៃយេនឌ័រនៅកម្ពុជា ឆ្នាំ ២០១៤

ការវាយតម្លៃយេនឌ័រនៅកម្ពុជា (CGA) ឆ្នាំ ២០១៤ ក្រោមចំណងជើងថា “ឆ្ពោះទៅរកសមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្រ្តី” ត្រូវបានក្រសួងកិច្ចការនារីសម្ពោធកាលពីថ្ងៃទី១៧ ខែធ្នូ ទន្ទឹមនឹងការប្រកាសផែនការយុទ្ធសាស្រ្តប្រាំឆ្នាំលើកទីបួនដើម្បីសមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្រ្តី ពោលគឺ នារីរតនៈទី៤។

ក្រសួងកិច្ចការនារីបានចេញជាបន្តបន្ទាប់នូវរបាយការណ៍វាយតម្លៃយេនឌ័រនៅកម្ពុជានៅក្នុងទសវត្សរ៍កន្លងទៅ (នៅឆ្នាំ ២០០៤, ២០០៨ និង ២០១៤) ដែលផ្តល់នូវទិដ្ឋភាពរួមពេញលេញមួយអំពីយេនឌ័រនៅក្នុងគ្រប់វិស័យទាំងអស់ តាមរយៈភាពជាដៃគូ និងកិច្ចសហការរួមគ្នារវាងក្រសួងកិច្ចការនារី អង្គការសង្គមស៊ីវិល និងតាមរយៈយន្តការក្រុមការងារបច្ចេកទេសយេនឌ័រ។

ការវាយតម្លៃយេនឌ័រឆ្នាំ ២០១៤ និងផែនការយុទ្ធសាស្ត្រ (នារីរតនៈ ទី៤) ត្រូវបានក្រសួងកិច្ចការនារីរៀបចំឡើង ដោយមានកិច្ចគាំទ្រជិតស្និទ្ធពីកម្មវិធីភាពជាដៃគូរបស់ UNDP ដើម្បីសមភាពយេនឌ័រ ដែលបានទទួលមូលនិធិគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (Sida) ដើម្បីផ្តល់ជា កញ្ចប់គោលនយោបាយរួមដែលផ្អែកលើភស្តុតាង សម្រាប់រួមចំណែកក្នុងការឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ទៅនឹងតម្រូវការរបស់ស្រ្តីកម្ពុជា។

ប្រភព​ព័ត៌មាន: 
UNDP
បោះពុម្ព​ផ្សាយ: 
លេខ​៤៤ ខែ​ធ្នូ​ ឆ្នាំ​២០១៤