ផលប្រយោជន៍​

ស្ថាប័ន ​ឬ​អង្គការ​របស់​ លោក​ លោកស្រី​​ ​ត្រូវ​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​​ ក្នុង​ការ​​ចូល​រួម​ជា​មួយ​កម្មវិធី​​ស្ត្រី ​តាម​រយៈ​ការ​ចែក​រំលែក​ព័ត៌មាន​អំពី​ស្ថាប័ន​របស់​លោក​ លោក​ស្រី ព័ត៌មាន​អំពី​បញ្ហា​​ស្ត្រី​ ការ​ចូលរួម​ក្នុង​កិច្ច​​ប្រជុំ​វេទិកា​ស្ត្រី​ ​កិច្ច​ប្រជុំ​​ក្រុម​​ទី​ប្រឹក្សា​និពន្ធ និង​ខ្លឹម​សារ​នៃ​វិបផតថល​ស្ដី​អំពី​ស្ត្រី និង​ចូលរួម​ក្នុង​ការ​​ពិភាក្សា​តាម​លក្ខណៈ​អេឡិចត្រូនិក ដែល​មាន​លើ​វិបផតថល​ស្ដី​អំពី​ស្ត្រី រួមមាន កំណត់ហេតុ​បណ្ដាញ(http://women.open.org.kh/km/blog)

វេទិកា​លើ​បណ្ដាញ (http://women.open.org.kh/km/forum) និង

​បញ្ជី​សំបុត្រ​រួម (http://women.open.org.kh/km/mailing_list) ។ ការ​ចូល​រួម​ពីសំណាក់​​​ លោក​ លោក​ស្រី​​ និង​នឹង​ការ​ផ្តល់​មតិ​កែ​​លម្អរ​ ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​​អនុវត្ត​ និង​អភិវឌ្ឍន៍​គម្រោង​កម្មវិធី​នេះ​​។

តើ​ស្ថាប័ន​របស់ លោក​ លោក​ស្រីទទួល​បាន​ផលប្រយោជន៍​អ្វី​ខ្លះពី​​​​​​កិច្ចសហការ​ជាមួយ​កម្មវិធី​ស្ត្រី?​

ស្ថាប័ន ​ឬ​អង្គការ​របស់​ ​លោក​ លោកស្រី នឹង​ទទួល​បាន​អត្ថប្រយោជន៍​​ជាច្រើន​ដូច​ជា៖​

  • ទទួល​បាន​ទី​កន្លែង​សម្រាប់​ធ្វើ​ការ​ផ្សព្វផ្សាយ​​សកម្មភាព​របស់​ ស្ថាប័ន​លោក លោកស្រី លើ​វិបផតថល​ស្ដី​អំពី​ស្ត្រី ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​លោក លោកស្រី​កាន់​​តែ​ត្រូវ​បាន​គេ​ស្គាល់​ថែម​ទៀត និង​ជា​ពិសេស​សម្រាប់​ស្ថាប័ន​ដែល​ពុំ​ទាន់​មាន​គេហទំព័រ​​
  • លោក លោកស្រី​​អាច​​បង្កើត​​កំណត់ហេតុ​បណ្ដាញ​ផ្ទាល់​ខ្លួន​មួយ ​​សម្រាប់​ធ្វើ​ការ​​ផ្សព្វផ្សាយ​បន្ថែម​អំពី​​ព័ត៌មាន​ ឬ​សកម្មភាព​​របស់​ស្ថាប័ន​ ឬ​អង្គការ​លោក លោកស្រី​​លើ​វិបផតថល​​ស្ដី​អំពី​ស្ត្រី​ ។
  • ទទួល​បាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ការ​ចែក​រំលែក​ និង​ទទួល​យក​ព័ត៌មាន​ និង​ ចំណេះដឹង​អំពី​ស្រ្តី និង​ការ​អភិវឌ្ឍន៍​អោយ​ កាន់​តែ​ទូលំទូលាយ​ ​ថែម​ទៀត
  • ចូល​រួម​ក្នុង​ការ​ពិភាក្សា​ដោយ​ផ្ទាល់ ​ឬ​តាម​រយៈ​អេឡិចត្រូនិក
  • ទទួល ​បាន​នូវ​វគ្គ​​បណ្ដុះបណ្ដាល​ដើម្បី​កសាង​សមត្ថភាព​ក្នុង​ការ​ប្រើប្រាស់​ បច្ចេកវិទ្យា​ព័ត៌មាន​ ដើម្បី​បង្កើន​​ប្រសិទ្ធភាព​​ការងារ​ ដែល​ជា​កិច្ច​សហ​ប្រតិបត្តិការ​ជា​ធ្លុង​មួយ​ ក្នុង​ការ​បញ្ជ្រាប​សមភាព​​យេនឌ័រ​ និង​ការ​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​កម្ពុជា​។
  • ទទួល​បាន​នូវ​ដំណឹង​ថ្មីៗ ទាក់ទង​នឹង​អាហារូបករណ៍ និង​ការ​​ស្វែង​រក​មូលនិធិ

រាល់​ចំងល់​ និង​ព័ត៌មាន​ផ្សេងៗ​អំពី​កម្មវិធី​ស្រ្តី​ សូម​ទំនាក់​ទំនង​៖
លោកស្រី សុក សុគន្ធា
អ្នក​គ្រប់គ្រង​គម្រោង​ស្ត្រី

ទូរស័ព្ទលេខ៖ ០១២ ៦៧៥​០៨៩
សារ​អេឡិច​ត្រូនិច៖​ s.sokunthea18@gmail.com

អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ
ផ្ទះលេខ​ ០៨ ផ្លូវ​លេខ ​​៣៥២​ សង្កាត់​បឹងកេងកង​១ ខណ្ឌចំការមន
ប្រអប់​សំបុត្រ​ ១៥៥២​
ទូរស័ព្ទលេខ៖ ០២៣ ២២៤៨២១
សារ​អេឡិច​ត្រូនិច៖​ women@open.org.kh
តំបន់​បណ្តាញ​របស់​អង្គការ៖​ www.open.org.kh