របាយការណ៍​នៃ​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី «ការ​ស្វែងរក​ការ​គាំទ្រ​ដោយ​ប្រើ​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ជា​យុទ្ធសាស្ត្រ» កម្រិត​ឧត្តម កាល​ពី​ថ្ងៃ​ទី២៥ ដល់​ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ​២០១០​

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ផ្នែក​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មាន ក៏​ដូចជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​សមត្ថភាព ដល់​មន្ត្រី​រដ្ឋាភិបាល ​បុគ្គលិក​អង្គការ និង​ស្ថាប័ន​នានា គម្រោង​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ​ បាន​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ ស្ដី​អំពី​«ការ​ស្វែងរក​ការ​គាំទ្រ​ដោយ​ប្រើ​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ជា​យុទ្ធសាស្ត្រ » កម្រិត​ឧត្តម កាល​ពី​ថ្ងៃ​ទី២៥ ដល់​ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ​២០១០​ មាន​សិក្ខាកាម​ចូល​រួម​​ចំនួន​១៨រូប​ ក្នុង​នោះ​មាន​ស្ត្រី​​១៤រូប។

គោលបំណង​នៃ​វគ្គ​បណ្ដុះបណ្ដាល៖

  • ពង្រឹង​សមត្ថភាព​បណ្ដាញ-អង្គការ​ស្ត្រី និង​ស្ថាប័ន​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ស្ត្រី ក្នុង​ការ​ប្រើប្រាស់​ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ប្រកប​ដោយ​យុទ្ធសាស្ត្រ​ និង​​គំនិត​ឆ្នៃ​ប្រឌិត ដើម្បី​ជា​ជំនួយ​ដល់​ការ​ ស្វែងរក​ការ​គាំទ្រ​សមភាព​យេនឌ័រ​នៅ​ក្នុង​ប្រទេស​កម្ពុជា
  1. ផ្ដល់​ជំនាញ​ក្នុង​ការ​ស្វែងរក​ការ​គាំទ្រ​ ដោយ​ប្រើ​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា​ដល់​បណ្ដាញ-អង្គការ​ស្ត្រី
  2. ពង្រឹង​សាមគ្គីភាព​រវាង​ស្ត្រី ដែល​កំពុង​​ធ្វើ​ការ​ក្នុង​វិស័យ​ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា និង​អង្គការ​ស្ត្រី ដើម្បី​ធានា​ឲ្យ​មាន​និរន្តរភាព នៃ​​ការ​ស្វែងរក​ការ​គាំទ្រ​​
  3. ផ្ដល់​ជា​ទីកន្លែង​សម្រាប់​ការ​​ពិភាក្សា​​ឲ្យ​កាន់​តែ​ទូលាយ​ ថែម​ទៀត អំពី​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា និង​ អំពើ​ហិង្សា​លើ​ស្ត្រី និង​សិទ្ធិ​​ស្ត្រី
  4. កសាង​កម្រិត​យល់ដឹង​របស់​សិក្ខាកាម​ទៅ​លើ​ការ​ស្វែងរក​ ការ​គាំទ្រ​ដោយ​ប្រើ បច្ចេកវិទ្យា​ គមនាគមន៍ ព័ត៌មានវិទ្យា​ ជា​យុទ្ធសាស្ត្រ ជា​ពិសេស​គឺ​បរិបទ​បញ្ឈប់​ អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ​
  5. បង្កើនជំនាញ​ក្នុង​ការ​ប្រើប្រាស់​ ឧបករណ៍​ផ្សេងៗ​ដើម្បី​គាំទ្រ​ដល់​យុទ្ធនាការ​របស់​ពួក​គេ

របាយការណ៍​វគ្គ​បណ្ដុះបណ្ដាល ៖

របាយការណ៍ ​នៃ​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី «ការ​ស្វែងរក​ការ​គាំទ្រ​ដោយ​ប្រើ​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ជា​យុទ្ធសាស្ត្រ» កម្រិត​ឧត្តម

Category: