សកម្មភាព និង​ក្រុម​គោលដៅ

កម្មវិធី​ស្ត្រី​ ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​នា​​​ឆ្នាំ​​ ២០០៦​​ ។

១.​ ទស្សនៈ​វិស័យ​​

ឆ្ពោះ​ទៅកាន់​សង្គម​មួយ ​ដែល​អ្នក​ចូលរួម និង​សកម្មជន​ស្រ្តី​នឹង​អាច​មាន​ឱកាស​ធ្វើ​អោយ​មាន​ការ​ផ្លាស់​ប្តូរ​ នៅក្នុង​ការ​អភិវឌ្ឍន៍​សង្គម​​ តាម​រយៈ​ការ​ទទួល​ និង​ចូល​ទៅ​កាន់​ការ​ប្រើប្រាស់​ព័ត៌មាន មាន​ភាព​ជឿជាក់​​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់ និង​មាន​ចំណេះដឹង​ក្នុង​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ព័ត៌មាន​ ដើម្បី​បង្កើន​សមត្ថភាព​ការងារ​ និង​​​​ចែក​រំលែក​ចំណេះដឹង​និង​បទ​ពិសោធន៍​ទាំង​នេះ​ទៅ​អោយ​ស្រ្តី​ផ្សេង​ ទៀត​។​

២​ បេសកកម្ម​

កម្មវិធី​ស្ត្រី​​មាន​បេសកកម្ម​ ផ្ដល់​ជូន​នូវ​​ព័ត៌មាន​ និង​សម្របសម្រួល​ការ​ពិភាក្សា​អំពី​ស្ត្រី អំពី​​ការ​យល់​ដឹង​ពី​​សិទ្ធិ​របស់​ស្ត្រី​ តាម​រយៈ​ការ​ប្រើប្រាស់​ជា​យុទ្ធសាស្ត្រ​ នូវ​បច្ចេកវិទ្យា​ គមនាគមន៍​ ​ព័ត៌មាន​វិទ្យា​។​ កម្មវិធី​នេះ​ក៏​ផ្ដល់​ជូន​ផង​ដែរ ​នូវ​មធ្យោបាយ​នា​នា ​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ទំនាក់​ទំនង និង​វគ្គ​បណ្ដុះបណ្ដាល​ ដើម្បី​គាំទ្រ​កិច្ច​​ប្រឹង​ប្រែង​របស់​អង្គការ​និង​បណ្ដាញ​​ស្ត្រី​ ​ដើម្បី​អង្គការ​និង​បណ្ដាញ​ស្ត្រី​ទាំង​នោះ​មាន​សមត្ថភាព​ជួយ​ទៅ​កាន់​ ស្ត្រី​ឯ​ទៀត​ តាម​​រយៈ​​បច្ចេកវិទ្យា​ គមនាគមន៍​ ព័ត៌មានវិទ្យា​។​

៣​ គោលបំណង​

កម្មវិធី​នេះ​មាន​គោលបំណង​​លើក​កម្ពស់​ការ​ចូលរួម​ដោយសមភាព​រវាង​ស្ត្រី​និង ​បុរស​ ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ ដែល​នៅ​ក្នុង​នោះ​ស្ត្រី​អាច​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ ដោយ​មាន​តុល្យភាព និង​អាច​កសាង​ សមត្ថភាព​ដើម្បី​​​​ក្លាយ​ជា​អ្នក​មាន​ភាព​ម្ចាស់ការ និង​បង្កើន​ការ​ចូលរួម​របស់​ស្ត្រី​ ក្នុង​សកម្មភាព​សង្គម​ សេដ្ឋកិច្ច​​ និង​គោល​នយោបាយ​ តាម​រយៈ​ ៖

  • ការ​ធានា​អោយ​មាន​នូវ​រាល់​ព័ត៌មាន​ចាំបាច់​ជា​ភាសា​ខ្មែរ​ ​សម្របសម្រួល​និង​ជំរុញ​ការ​ប្រាស្រ័យ​ទាក់​ទង​រវាង​សកម្មជន​យេនឌ័រ​
  • ការ​​បង្កើត​ការ​យល់​ដឹង​អំពី​របៀប​ប្រើ​ បច្ចេកវិទ្យា​ព័ត៌មាន ដើម្បី​សមភាព​យេនឌ័រ​
  • ការ​ធានា​អោយ​បាន​ថា​ អង្គការ​ស្ត្រី​មាន​សមត្ថភាព​​បង្រៀន​ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ដល់​ស្ត្រី​ឯ​ទៀត