Last News

ក្រសួង​វប្បធម៌​និង​ស្ថាប័ន​ពាក់ព័ន្ធ​វិស័យ​វប្បធម៌​ធ្វើ​សន្និបាត

    ភ្នំពេញ​៖​ក្រសួង​វប្បធម៌​​និង​វិចិត្រ​សិល្បៈ​និង​ក្រសួង​ពាក់ព័ន្ធ​នានា​នៅ​ថ្ងៃ​ទី​៤​និង​ទី​៥​ខែ​កុម្ភៈ​​ឆ្នាំ​២០១៤​នេះ​និង​រៀប​ចំ​សន្និបាត​បូក​សរុប​​លទ្ធ​ផល​​ការងារ​​វប្បធម៌​​និង​វិចិត្រ​សិល្បៈ​​ឆ្នាំ​​២០១៣​​និង​ការ​លើក​​ទិស​ដៅ​ផែន​ការ​សកម្មភាព​​ការងារ​ឆ្នាំ​២០១៤​នៅ​សាល​សន្និសីទ​ចតុមុខ។​
    លោក​ស្រី​ភឿង​សកុណា​​រដ្ឋ​មន្ត្រី​​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​នឹង​ថ្លែង​បើក​អង្គ​សន្និបាត​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ​​ខណៈ​លោក​ថៃ​​នរសត្យា​រដ្ឋលេខាធិការ​ក្រសួង​​វប្បធម៌​​និង​រាយ​ការណ៍​​ពី​ការ​ងារ​ឆ្នាំ​២០១៣​​ហើយ​​លោក​រដ្ឋ​លេខាធិការ​ឃឹម​សារិទ្ធ​​ប្រកាស​ផែន​ការ​សកម្មភាព​ការងារ​ឆ្នាំ​២០១៤​។

មន្ត្រី​រដ្ឋាភិបាល និង​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ខេត្ត​រតនគិរី​បាន​ទទួល​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ

កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១១ អង្គការ​សុខភាព​ផ្លូវចិត្ត​គ្មាន​ព្រំដែន​(PSF-ONGD)​បាន​ធ្វើ​ការ​សហការ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ក្រសួង​កិច្ចការ​នារី​បើក​វគ្គ​បណ្ដុះបណ្ដាល​រយៈ​ពេល​ពីរ​ថ្ងៃ​ស្ដីពី​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ដល់​មន្ត្រី​រដ្ឋាភិបាល និង​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល ពាក់ព័ន្ធ​ប្រចាំ​នៅ​ខេត្ត​រតនគីរី ហើយ​ជា​សរុប​មាន​ស្រី​ចំនួន​២២​នាក់ និង​សរុប​ចំនួន​២៨​នាក់ បាន​ចូល​រួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​។

រស់​នៅ​ដោយ​គ្មាន​អំពើ​ហិង្សា​នៅ​ក្នុង​សហគមន៍​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​នៃ​ប្រទេស​កម្ពុជា

កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១២ អង្គការ​ចិត្ត​សាស្ត្រ​គ្មាន​ព្រំដែន​អេស្ប៉ាញ​ (PSF-ONGD) បាន​បន្ត​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ដល់ បុរស និង​ស្ត្រី​ដែល​ត្រូវ​បាន​ជ្រើសរើស នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​ឋិត​នៅ​ក្នុង​ក្រុង​បាន​លុង​ខេត្ត​រតនគិរី ក្រោម​សកម្មភាព​របស់​គម្រោង​"ទប់​ស្កាត់​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​និង​ផ្ដល់​ការ​គាំទ្រ​ដល់​ជន​រងគ្រោះ​ក្នុង​ចំណោម​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ប្រទេស​កម្ពុជា" ។

កតិកាសញ្ញាស្តីអំពីសិទ្ធិនៃអ៊ីនធឺណិតរបស់APC

អ៊ីនធឺណិតសម្រាប់យុត្តិធម៌សង្គម និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

Internet for Social Justice and Sustainable Development

Pages

Subscribe to Last News