Last News

ប្រធាន​រដ្ឋសភា​ណែនាំ​ឲ្យ​ធ្វើ​សិក្ខាសាលា​ ពិគ្រោះ​យោបល់​ច្បាប់​ សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល

 ភ្នំពេញ៖​សម្ដេច​មហា​ពញា​ចក្រី​​ហេង​ សំរិន ប្រធាន​រដ្ឋសភា​បាន​ដឹក​នាំ​​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ពិភាក្សា​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​មាន​ភាព​ចម្រូង​ចម្រាស​ជាមួយ​ក្រុម​សង្គម​ស៊ីវិល​មួយ​ចំនួន​តូច​ កាល​ពី​ព្រឹក​ថ្ងៃ​ទិ​២៣ ខែ​មិថុនា ឆ្នាំ ២០១៥។

សម្ដេច​វិបុល​សេនា​ភក្ដី​ សាយ​ ឈុំ ស្នើ ភាគី​ថៃ​កុំ​ឲ្យ​ប្រើ​ហិង្សា​លើ​ពលករ​កម្ពុជា​

    ភ្នំពេញ៖ សម្ដេច​វិបុល​សេនា​ភក្ដី​ សាយ​ ឈុំ ប្រធាន​ព្រឹទ្ធសភា​ បាន​ស្នើ​ដល់​ភាគី​ថៃ​កុំ​ប្រើ​អំពើ​ហិង្សា​លើ​ពលករ​ខ្មែរ​ដែល​បាន​ឆ្លងដែន ឬ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ហើយ​បែរ​មក​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ដូច​ដែល​ថៃ កម្ពុជា​ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ។

សម្ដេច​វិបុល​សេនា​ភក្ដី​ បាន​មាន​ប្រសាសន៍ ដូច្នេះ​ ក្នុង​ឱកាស​ទទួល​សវនាការ​គណៈ​ប្រតិភូ​សភា​ថៃ​ កាល​ពី​រសៀល​ថ្ងៃទី ២២ មិថុនា នៅ​វិមាន​ព្រឹទ្ធសភា​។ បើ​តាម​ប្រសាសន៍​លោក ម៉ម ប៊ុននាង អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា។ 

វេទិកា​ការងារ​អាច​ផ្ដល់​ដំណោះ​ស្រាយ​បញ្ហា​មិន​ស៊ី​សង្វាក់​គ្នា​រវាង​និយោជក និង​អ្នក​ស្វែង​រក​ការងារ​ធ្វើ

    ភ្នំពេញ៖ វេទិកា​ការងារ​ឆ្នាំ​២០១៥​ លើក​ទី ១១​ដែល​រៀប​ចំ​ដោយ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ នៅ​កម្ពុជា​បាន​ចាប់​ផ្ដើម​កាល​ពី​ព្រឹក​ថ្ងៃ​ទី ២០​ មិថុនា​ ជាមួយ​ស្តង់​ពិព័រណ៍​ជាង​៤០​បញ្ជរ​មក​ពី​រាជរដ្ឋាភិបាល​ វិស័យ​ឯកជន​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​។

មន្រ្តី​ជំនាញ​:រហូត​ដល់​ថ្ងៃ​ទី​១៨​មិថុនា​កម្ពុជា​មិន​ទាន់​មាន​ជំងឺ​មឺស​ទេ

ភ្នំពេញ​ : រហូត​ដល់​ថ្ងៃ​ទី​១៨​ខែ​មិថុនា​ឆ្នាំ​២០១៥​ ពុំ​ទាន់​រក​ឃើញ​ករណី​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា​ឬ មឺស​(MERS) នៅ​កម្ពុជា​នោះ​ទេ​។ ទន្ទឹម​នោះ​ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​ពី​ការ​បន្ត​ចាត់​វិធាន​ការ​តាម​ស្រាវ​ជ្រាវ​ព្រម​ទាំង​ផ្សព្វ​ផ្សាយ​នូវ​លេខ​ទូរស័ព្ទ​ Hotline បិទ​ផ្សាយ​នូវ​សារ​អប់រំ​អំពី​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា និង​ចាត់​តាំង​មន្ត្រី​ជំនាញ​ដាក់​ម៉ាស៊ីន​តាម​ដាន​សុខភាព​អ្នក​ដំណើរ​នៅ​ច្រក​ព្រំ​ដែន​អន្តរជាតិ​អាកាសយានដ្ឋាន​ផង​ដែរ​ ។

វិស័យ​ឯកជន​ទន្ទឹង​រង់ចាំ​ច្បាប់​ចូល​និវត្តន៍​ ឯ​ក្រសួង​ការងារ​ពន្យារ​ដល់​ឆ្នាំ​២០១៧

    ភ្នំពេញ៖ និយោជិត-កម្មករ​ នៃ​គ្រឹះស្ថាន​ឯកជន​ ដែល​មាន​ប្រមាណ​ប្រាំបី​សែន​នាក់​ គិត​មក​ដល់​ពេល​នេះ បាន​ទន្ទឹង​រង់ចាំ​ច្បាប់​ចូល​និវត្តន៍​ដើម្បី​គ្រាន់​មាន​សង្ឃឹម​ថា​នៅ​ពេល​ចាស់​ជរា​ធ្វើ​ការ​មិន​កើត​ក្រែង​បាន​ប្រាក់​ចូល​និវត្តន៍​តិចតួច​នេះ​សម្រាប់​ទិញ​ថ្នាំ​សង្កូវ​ព្យាបាល​សុខភាព​ ។ រីឯ​មន្ត្រី​ក្រសួង​ការងារ​បែរ​ជា​ពន្យារ​ពេល​គិត​គូរ​អំពី​ច្បាប់​ចូល​និវត្តន៍​សម្រាប់​គ្រឹះស្ថាន​ឯកជន​រហូត​ដល់​ឆ្នាំ​២០១៧។

Pages

Subscribe to Last News