Last News

កម្ពុជា​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​បង្កើត​ធនាគារ​និង​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​

    ភ្នំពេញ​៖ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​សមាជិក​ស្ថាបនិក​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ (ASIA Infrastructure Investment Bank ) ដែល​ហៅ​កាត់​ថា អេ​ អាយ អាយ ប៊ី (AIIB) ជា​ប្វត្តិសាស្ត្រ​កាល​ពី​ថ្ងៃទី ២៩ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ​នៅ​វិមាន​ប្រជា​ជន​ចិន​ រាជធានី​ប៉េ​ក្រសួង​ប៉េកាំង​​នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​។

សម្ដេច​តេជោ​ជួប​សំណេះ​សំណាល​ជាមួយ​សិស្ស​ជ័យ​លាភី​ឯកត្តកម្ម​អន្តរជាតិ​អូឡាព្យាដ

    ភ្នំពេញ៖ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នឹង​អនុញ្ញាត​ឲ្យ​យុវ​សិស្ស​ខ្មែរ​ដែល​ជា​ជ័យ​លាភី​ឯកត្តកម្ម​អន្តរជាតិ​អូឡាព្យាដ​ ចំនួន​១៨​នាក់​ ដែល​ទទួល​បាន​មេដាយ​ពី​ការ​ប្រកួត​ឯកត្តកម្ម​អន្តរជាតិ​អូឡាព្យាដ​នៅ​សហរដ្ឋ​អាមេរិក​​ជួប​សម្ដែង​ការ​គួរសម​ និង​សំណេះសំណាល​កាល​ពី ពី​រសៀល​ថ្ងៃ​ទី​២៩ខែ​មិថុនា​ ឆ្នាំ​២០១៥ នៅ​វិមាន​សន្តិភាព​ទីស្ដីការ​នាយក រដ្ឋមន្ត្រី​ដើម្បី​ជា​ការ​បន្ត​ផ្ដល់​កិត្តិយស​ និង​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ​បន្ទាប់​ពី​បាន​ប្រឹងប្រែង​ប្រកួត​ប្រជែង​ដណ្ដើម​យក​មេដាយ​។

កិច្ច​សន្ទនា​ស្ដី​ពី "កិច្ច​សហ​ប្រតិបត្តិការ​ចិន-កម្ពុជា​:កាលានុវត្ត​ភាព និង​បញ្ហា​ប្រឈម"

ភ្នំពេញ: សមាគម​ប្រជាជន​ចិន​ដើម្បី​សន្តិភាព​ និង​និសព្វាវុធ​ស្ថានទូត​​ប្រចាំ​នៅ​កម្ពុជា​ និង​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល និង​ស្រាវ​ជ្រាវ​ដើម្បី​អភិវឌ្ឍ​កម្ពុជា​ បាន​សហការ​រៀប​ចំ​ព្រឹត្តិការណ៍​បើក​កិច្ច​សន្ទនា​ស្ដី​ពី​"កិច្ច​សហ​ប្រតិបត្តិការ​ចិន-កម្ពុជា : កាលានុវត្តនភាព និង បញ្ហា​ប្រឈម​"កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៦​ខែ​មិថុនា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​អាំងទែរកុងទីណង់តាល ។

ទូត​អាមេរិក​សរសើរ​ដល់​យុវជន​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរមនុស្ស

ភ្នំពេញ​: នេះ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្លុក​(Blogs) លោក​ទូត​អាមេរិក​ដែល​បាន​កោត​សរសើរ​ដល់​យុវជន​កម្ពុជា​ថា​ ក្លាហាន​ក្នុង​ការ​ជួយ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ដែល​ជា​បញ្ហា​មួយ​ច្រើន​កើត​លើ​យុវជន​។

សម្ដេច​ហេង​សំរិន​ស្នើ​ភាគី​ចិន​ជួយ​ជំរុញ​ភ្ញៀវ​ទេសចរ​និង​អ្នក​វិនិយោគ​ចិន​មក​កម្ពុជា​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​

ភ្នំពេញ​ : ក្នុង​ជំនួប​សវនាការ​ជា​មួយ​លោក​ហាន់ ឈីទ័រ​ (Mr. Han Qide) អនុ​ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន​ ប្រធាន​រដ្ឋសភា​ បាន​ស្នើ​ភាគី​ចិន​ ជួយ​ជំរុញ​អ្នក​វិនិយោគិន​ និង​អ្នក​ទេសចរ​ចិន​ មក​បណ្ដាក់​ទុន​ និង​ទស្សនា​កម្ពុជា​ឱ្យ​កាន់​តែ​ច្រើន​ថែម​ទៀត។

ក្នុង​ជំនួប​ពិភាក្សា​នា​ព្រឹក​ថ្ងៃ​ទី​២៦​ មិថុនា នៅ​វិមាន​រដ្ឋសភា​នោះ​សម្ដេច​ចក្រី​ ក៏​បាន​សំណូម​ពរ​ប្រទេស​ចិន​ គាំទ្រ​ឱ្យ​មាន​ការ​បើក​ទូលាយ​ថែម​ទៀត​ដល់​កម្ពុជា​ ក្នុង​ការ​នាំ​ផលិតផល​កសិផល​កសិផល​ដែល​ផលិត​បាន​ទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

Pages

Subscribe to Last News