Last News

អ្វី​ទៅជា​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ឬ​អេ​អាយ​អាយ​ប៊ី​?

ភ្នំពេញ: កាលពី​ថ្ងៃទី​២៩​ខែ មិថុនា ឆ្នាំ​២០១៥ គឺជា​ថ្ងៃ​ប្រ​វ​ត្ដិ​សាស្ដ្រ ថ្មី​មួយទៀត​របស់​ពិភពលោក ព្រោះ ប្រទេស​នៅ​អាស៊ី​ចំនួន​៣៧​ប្រទេស រួមមាន​ប្រទេស​កម្ពុជា​ផង និង​ប្រទេស នៅ​បណ្ដា​ទ្វីប​ផ្សេងទៀត​ចំនួន​២០ ប្រទេស​ផ្សេងទៀត​បាន​ព្រមព្រៀង​រួម គ្នា​បង្កើតជា​ធនាគារ​រួមមួយ​ឈ្មោះថា “​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ អាស៊ី​” (Asian Infrastructure Investment Bank) ហៅ​កាត់​ថា អេ​អាយ​អាយ​ប៊ី (AIIB) ជា​ផ្លូវការ ហើយ​ដែល​ដឹកនាំ ដោយ​ប្រទេស​ចិន​។​

អគ្គិសនី​កម្ពុជា: អាកាសធាតុ​ក្ដៅ​ប្រើ​ភ្លើង​អស់​ច្រើន​

ភ្នំពេញ​:អតិថិជន​របស់​អគ្គិសនី​កម្ពុជា​ប្រតិកម្ម​យ៉ាង​ខ្លាំង​នឹង​វិក្កយបត្រ​ភ្លើង​ដែល​មាន​បរិមាណ​ប្រើ​ប្រាស់​កើន​ឡើង​ខុស​ប្រក្រតី​ ក្នុង​ពេល​ឧបករណ៍​ប្រើ​ប្រាស់​មាន​ចំនួន​ដដែល​នោះ​ ត្រូវ​បាន​មន្ត្រី​អគ្គិសនី​ពន្យល់​ថា​មក​ពី​ធាតុ​អាកាស​ក្ដៅ​ ទើប​ប្រើ​ភ្លើង​អស់​ច្រើន​ ។

បិទ​ការ​ធ្វើ​ចរាចរ​លើ​ផ្លូវ​ K5 រយៈ​ពេល​មួយ​ខែ​

ភ្នំពេញ​: សាលា​រាជ​ធានី​ភ្នំពេញ​បាន​ប្រកាស​បិទ​ចរាចរ​កំណាត់​ផ្លូវ​ K5 បណ្ដោះ​អាសន្ន​ប្រវែង​ ២០៥​ ម៉ែត្រ​ចាប់​ពី​ផ្លូវ​លេខ​៧០​ទំនប់​ទួល​គោក​ក្នុង​សង្កាត់​ស្រះ​ចក​ ដល់​ប្រឡាយ​បាក់​ទូក​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ ក្នុង​សង្កាត់​ទួល​សង្កែ​ ក្នុង​រយៈ​ពេល​៦០​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​កក្កដា​ដល់​៣១​ខែ​សីហា​ឆ្នាំ​២០១៥។ការ​បិទ​ចរាចរ​នេះ​ដើម្បី​ជីក​ដាក់​ប្រព័ន្ធ​លូ​មេ​ជ្រុង​ខ្នាត​ធំ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទឹក​លិច​នៅ​តំបន់​អភិវឌ្ឍ​បឹង​កក់ និង​តំបន់​ជុំវិញ​នោះ។

សុខដុម​នីយកម្ម​សាសនា​គឺ​ជា​កត្តា​​ចម្បង​នៃ​សង្គម​ជាតិ​ទាំង​មូល

ភ្នំពេញ​៖ លោក មិន​ ឃិន​ រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អាហារ​មិត្តភាព​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​សន្ទនា​មេគង្គ​នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់​រាជធានី​ភ្នំពេញ​នាកាល​ពី​ពេល​ថ្មីៗនេះ​។ ក្រុម​អ្នក​កាន់​សាសនា​ ផ្សេងៗ​មាន​គ្រិស្ត ព្រះពុទ្ធ​ និង​អ៊ិស្លាម  បាន​ចូលរួម​ក្នុង​ពិធី​នេះ​ប្រមាណ​១៥០​នាក់។ 

ក្រសួង​ទេសចរណ៍​នឹង​រៀប​ចំ​ Ultra Mararton នៅ​ដើម​ឆ្នាំ​២០១៦​ខាង​មុខ

ភ្នំពេញ​: ក្រសួង​ទេសចរណ៍​សហការ​ជា​មួយ​ក្រុមហ៊ុន​ Phonic Voyages នឹង​រៀប​ចំ​ព្រឹត្តិការណ៍​ Ultra Marathon ចម្ងាយ​១២០​គីឡូ​ម៉ែត្រ​នៅ​ខែ​មករា​ ដើម​ឆ្នាំ​២០១៦​ខាង​មុខ​ ។

Pages

Subscribe to Last News