Last News

ជប៉ុន​ផ្ដល់​ជំនួយ​៨៥១​លាន​យ៉េន​សម្រាប់​កសាង​អគារ​សិក្សា​១៤៥​បន្ទប់​នៅ​រាជធានី​ភ្នំពេញ

    ភ្នំពេញ​ : រាជរដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ចំនួន​ ៨៥១​លាន​យ៉េន​ តាម​រយៈ​ទី​ភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ហៅ​កាត់​ថា​ចៃកា (JICA) សម្រាប់​អនុវត្ត​គម្រោង​ពង្រីក​សាលា​មធ្យម​សិក្សា​នៅ​តាម​បណ្ដា​អនុវិទ្យាល័យ​ចំនួន​៨ ក្នុង​រាជធានី​ភ្នំពេញ​ ស្រប​ពេល​ដែល​កំណើន​សិស្ស​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នោះ។

កម្ពុជា​មាន​កំណើន​សេដ្ឋ​កិច្ច​លឿន​ និង​សន្យា​កាត់​បន្ថយ​ភាព​ក្រី​ក្រ​មួយ​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ

    ភ្នំពេញៈ មន្ត្រី​នៃ​ធនាគារ​ពិភពលោក​បាន​ឱ្យ​ដឹង​ថា​ កម្ពុជា​មាន​កំណើន​សេដ្ឋ​កិច្ច​ជា​មធ្យម​ ៧,៩ ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​ ចាប់​តាំង​ពី​ឆ្នាំ​២០០៣​ដល់​ឆ្នាំ​២០១៣​ហើយ​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ទី​១៧​ ក្នុង​ពិភពលោក សម្រាប់​កំណើន​សេដ្ឋកិច្ច​ដ៏​លឿន​ជាង​គេ​បំផុត​ដោយ​កំណើន​នេះ  គឺ​នាំ​មុខ​ដោយ​សារ​វិស័យ​កាត់​ដេរ​ទេសចរណ៍​និង​កសិកម្ម។

ប្រជាជន​កម្ពុជា​ផ្ដើម​សន្សំ​ប្រាក់​ពេល​ខ្លួន​នៅ​វ័យ​ក្មេង​សម្រាប់​ការ​អប់​រំ​របស់​កូន​

    ការ​ស្ទង់​មតិ​ដោយ​ក្រុមហ៊ុន​ព្រូដិនស​កម្ពុជា​បាន​បង្ហាញ​ថា​ ក្រុម​គ្រួសារ​ភាគ​ច្រើន​យល់​ឃើញ​ថា​ ការ​ចំណាយ​លើ​ការ​សិក្សា​របស់​កូន​ៗ​នៅ​ថ្នាក់​ឧត្ដម​សិក្សា​ គឺ​ជា​ការ​វិនិយោគ​​ សម្រាប់​អនាគត​របស់​ពួក​គាត់​ ការ​ស្ទង់​មតិ​មួយ​របស់​ក្រុម​ហ៊ុន​ព្រូដិនសល​កម្ពុជា​ភាគ​ច្រើន​បាន​ចាប់​ផ្ដើម​សន្សំ​ប្រាក់​ជាមុន​ ទុក​សម្រាប់​ការ​ចំណាយ​ឱ្យ​កូនៗ​រៀន​សូត្រ​នៅ​ថ្នាក់​ឧត្ដមសិក្សា។ លទ្ធផល​ ដែល​ក្រុមហ៊ុន​ទទួល​បាន​គឺ​ក្នុង​នោះ​ក្រុមហ៊ុន​បាន​បង្ហាញ​លទ្ធផល​គឺ​ក្រុម​គ្រួសារ​ភាគ​ច្រើន​បាន​ចាប់​ផ្ដើម​លៃ​សន្សំ​ប្រាក់​ទុក​រួច​ជា​ស្រេច​។

អ្នកនិពន្ធ ៥​រូប ជាប់​ជា​អ្នកនិពន្ធ​ឆ្នើម​ផ្នែក​ប្រលោមលោក និង​កំណាព្យ​រឿង​ប្រចាំឆ្នាំ​២០១៤

ភ្នំពេញ: អ្នកនិពន្ធ​ផ្នែក​ប្រលោមលោក និង​កំណាព្យ​រឿង ៥​រូប​ក្នុងនេះ​មាន​អ្នក​ជាប់​លេខ​១ ដល់​លេខ​៥ និង​រង្វាន់​លើកទឹកចិត្ត​ជាច្រើនរូប​ដែល​មកពី​គ្រប់​មជ្ឈដ្ឋាន​នៅក្នុង​ប្រទេស ត្រូវបាន​នាយក​ដា្ឋ​ន​សៀវភៅ និង​ការអាន​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ជ័យលាភី​ពានរង្វាន់​លោក ហេង យ៉ាន់ កាលពី​ព្រឹក​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៥​កន្លងមក​។​

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង៖ សេចក្ដីព្រាងច្បាប់ពី ការត្រួតពិនិត្យ ផលិតផលគ្រឿង ស្រវឹងបាន បញ្ចប់ជាស្ថាពរ ហើយ

ភ្នំពេញ៖ ដូចជាគ្រោង របស់ក្រសួងសុខាភិបាលកម្ពុជា កិច្ចប្រជុំអន្ដរក្រសួង ពិភាក្សាលើ សេចក្ដីព្រាងច្បាប់ ស្ដីពី «ការត្រួតពិនិត្យ ផលិតផលគ្រឿងស្រវឹង» បានបញ្ចប់ជាស្ថាពរហើយ នៅវេលាម៉ោង ៧៖យប់ថ្ងៃ ពុធ ទី ០៨ ខែកក្កដា ឆ្នាំ ២០១៥នេះ នាទីស្ដីការក្រសួងសុខាភិបាល។

លោក  រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា  «ថ្ងៃនេះ កិច្ចប្រជុំអន្ដរ ក្រសួង ពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពី «ការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង» បានបញ្ចប់ ជាស្ថាពរហើយ បន្ដមកទៀតខាងក្រសួង នឹងរៀបចំឯកសារដាក់ទៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃ ខាងមុខដ៏ឆាប់ៗនេះ» ។

Pages

Subscribe to Last News