Last News

ល្មើស​ចរាចរណ៍​ត្រូវ​ពិន័យ​ពី ១៥.០០០ ដល់ ១២៥.០០០​រៀល​

    ភ្នំពេញ: បទល្មើស​ចរាចរណ៍​ផ្លូវគោក​នឹងត្រូវ​ពិន​យ័​អន្តរការណ៍ មាន​ចំនួន​ទឹកប្រាក់​ចាប់ពី​១៥.០០០​រៀល​ដល់​១២៥.០០០​រៀល​។ ការផាកពិន័យ​នេះ​នឹង​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦​។ នេះ​បើ​យោងទៅតាម​អនុក្រឹត្យ​ស្តីពី​ការ​ពិន​យ័​អន្តរការណ៍ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដែល​បានចេញ​កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៥​។​

កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ នៃ​អភិបាលក្រុង​ទេសចរណ៍​តំបន់​មេគង្គ​ក្រោម

​    ភ្នំពេញ: រាជធានី​ភ្នំពេញ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ នៃ​អភិបាលក្រុង​ទេសចរណ៍ តំបន់​មេគង្គ​ក្រោម​ទាំង​៥​ប្រទេស នៅ​ដើមឆ្នាំ​២០១៦ ខាងមុខ ដោយ​គណៈរដ្ឋមន្ត្រី​បានសម្រេច​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ចាយ​ថវិកា​ចាប់ពី​៦០០​ទៅ​៨០០​លាន​រៀល គឺ​ជិត​១​លាន​ដុល្លារ​អាមេរិក​។​

ចាត់​តាំង​ឱ្យ​មាន​ការ​សិក្សា​ស្ថាបនា​ផ្លូវ​អាកាស​និង​ផ្លូវ​ក្រោម​ដី​បន្ថែម​នៅ​តំបន់​ក្បាល​ថ្នល់

     ភ្នំពេញ​: ជា​វិធាន​ការ​រក​ វិធី​ដោះ​ស្រាយ​បញ្ហា​ចរាចរ​ស្ទះ​នៅ​ចំណុច​ក្បាល​ថ្នល់​ ក្នុង​ដំណាក់​កាល​ទី​២​ នេះ​សាលា​រាជធានី​ភ្នំពេញ​ បាន​ចាត់​តាំង​មន្ត្រី​នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ សិក្សា​ពី​ទិសដៅ​ចរាចរ​នៅ​តំបន់​ក្បាល​ថ្នល់​ ដោយ​នឹង​អាច​សាងសង់​ជា​ស្ពាន​អាកាស​បត់​ឆ្វេង​កោង​ឯក​ទិស​ចំនួន​ពីរ​និង​ផ្លូវ​ក្រោម​ដី​បត់​ឆ្វេង​កោង​ឯក​ទិស​ចំនួន​ពីរ​បន្ថែម​លើ​ស្ពាន​ដែល​មាន​ស្រាប់។

ក្រសួង​វប្បធម៌​ប្រកាស​ប្រឡង​និពន្ធ​ប្រលោម​លោក​និង​កំណាព្យ​រឿង​ប្រចាំ​ឆ្នាំ​២០១៥

ភ្នំពេញ​: ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ជូន​ដំណឹង​មួយ​ដល់​បណ្ដាល​អ្នក​និពន្ធ​គ្រប់​មជ្ឈដ្ឋាន​ ដើម្បី​ចូល​រួម​ប្រឡង​ស្នាដៃ​ក្នុង​ការ​តែង​និពន្ធ​ប្រលោម​លោក​ និង​កំណាព្យ​រឿង​ប្រចាំ​ឆ្នាំ​២០១៥​ ដែល​បេក្ខជន​អាច​ទៅ​ចុះ​ឈ្មោះ​និង​ដាក់​ស្នាដៃ​របស់​ខ្លួន​ចូល​រួម​ប្រឡង​ចាប់​ពី​ពេល​នេះ​រហូត​ដល់​មុន​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០១៥​។

ចាត់​តាង​ឱ្យ​មាន​ការ​សិក្សា​ស្ថាបនា​ផ្លូវ​អាកាស​និង​ផ្លូវ​ក្រោម​ដី​បន្ថែម​នៅ​តំបន់​ក្បាល​ថ្នល់

ភ្នំពេញ​: ជា​វិធាន​ការ​រក​ វិធី​ដោះ​ស្រាយ​បញ្ហា​ចរាចរ​ស្ទះ​នៅ​ចំណុច​ក្បាល​ថ្នល់​ ក្នុង​ដំណាក់​កាល​ទី​២​ នេះ​សាលា​រាជធានី​ភ្នំពេញ​ បាន​ចាត់​តាំង​មន្ត្រី​នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ សិក្សា​ពី​ទិសដៅ​ចរាចរ​នៅ​តំបន់​ក្បាល​ថ្នល់​ ដោយ​នឹង​អាច​សាងសង់​ជា​ស្ពាន​អាកាស​បត់​ឆ្វេង​កោង​ឯក​ទិស​ចំនួន​ពីរ​និង​ផ្លូវ​ក្រោម​ដី​បត់​ឆ្វេង​កោង​ឯក​ទិស​ចំនួន​ពីរ​បន្ថែម​លើ​ស្ពាន​ដែល​មាន​ស្រាប់។

Pages

Subscribe to Last News