សកម្មភាព​គម្រោង

កម្មវិធី​វិទ្យុ​តោះ​យើង

ការ​ជំរុញ​ពិភាក្សា​អំពី​លទ្ធិ​ប្រជា​ធិបតេយ្យ​គឺ​ជា​គម្រោង​មួយ​ដែល​ទទួល​បាន​ជំនួយ​ថវិកា​ឧបត្ថម្ភ​រយៈ​ពេល​មួយ​១៦​ខែ​ពី​កម្ម​វិធី ​Swedish Program for ICT in Developing Regions (SPIDER)​នៃ​ប្រទេស​ស៊ុយ​អែត។កម្ម​វិធី​តោះ​យើង​ គឺ​ជា​សកម្ម​ភាព​មួយ​របស់​គម្រោង​ការ​ជំរុញ​ពិភាក្សា​អំពី​លិទ្ធិ​ប្រជាធិបតេយ្យ​ ហើយ​កម្មវិធី​ចាក់​ផ្សាយ​ការ​ទូរស័ព្ទ​ចូល​ផ្ទាល់​ពី​ប្រិយ​មិត្ត​  ត្រូវ​បាន​ផលិត​ឡើង​ដោយ​ វិទ្យុ​សំឡេង​​ប្រជាធិបតេយ្យ (VoD)។ គោល​បំណង​នៃ​កម្មវិធី​នេះ​គឺ​ដើម្បី​ជំរុញ​និង​លើក​ទឹក​ចិត្ត​ដល់​យុវជន​អោយ​ចូល​រួម​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​និង​ការ​បោះឆ្នោត​។ កា​រចាក់​ផ្សាយ​ប្រារព្ធ​ឡើង​រយៈ​ពេល​២​ដង​ក្នុង​មួ

ការ​បង្កើន​ការយល់ដឹង​របស់​យុវជន​អំពី​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវ​គោកតាមរយៈ​ការ​ប្រើប្រាស់​​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ (ICT)

   វិទ្យាស្ថាន​បើកទូលាយ៖វេទិកា​ស្ដីពី​ការ​បង្កើន​ការ​យល់ដឹង​​របស់​យុវជន​​អំពី​សុវត្ថិភាព​ចរាចរ​​ ផ្លូវ​គោក​តាមរយៈ​ការ​ប្រើប្រាស់ ICT ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៣ នៅ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ។ គោលបំណង​នៃ​វេទិកា​នេះ​ គឺ​ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​របស់​យុវជន​​ឲ្យ​ទទួល​បាន​​ការយល់ដឹង​អំពី ​សុវត្ថិភាព​ចរាចរ​ផ្លូវ​គោក​តាមរយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ (ICT) ដើម្បី​ជួយ​ពួកគេ​​អាច​ចែករំលែក​ចំណេះដឹង​អំពី​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​នៅ ​ក្នុង​សហគមន៍​​របស់​ពួកគេ។ អ្នក​ចូលរួម​ គឺ​ជា​ក្រុមប្រឹក្សា​មក​ពី​រាជធានី/ខេត្ត ដូចជា​រាជធានី​ភ្នំពេញ និង​ខេត្ត​បាត់​ដំបង តំណាង​គណៈកម្មាធិការ​ជាតិ​​ស្ដីពី​សុវត្ថិភាព​ចរាចរ​ផ្លូវ​គោក​នៃ​​​កម្ពុជា តំណាង​​​ក្រសួង​មហា​ផ្ទៃ និង​តំណាង​មក​ពី​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ផ្សេង​ទៀត​ដែល​រួមមាន

ស្ត្រី និង​ការ​ទទួល​ព័ត៌មាន​ទាក់​ទង​នឹង​ការ​បោះឆ្នោត

ដើម្បី​ជំរុញ​ការ​ពិភាក្សា​ស្ដី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​ដល់​ស្ត្រី​ បង្កើន​​ការ​យល់​ដឹង​ដល់​ស្ត្រី​អំពី​សារៈសំខាន់​នៃ​សិទ្ធិ​ទទួល​ព័ត៌មាន សម្ព័ន្ធ​ភាព​ជាតិ​ឃុំ​ សង្កាត់ បាន​សហការ​ជាមួយ​ ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ រៀប​ចំ​កិច្ច​ពិភាក្សា​ស្ដី​ពី​ ការ​លើក​កម្ពស់​សិទ្ធិ​ទទួល​ព័ត៌មាន(​ទាក់​ទង​នឹង​ការ​បោះឆ្នោត)សម្រាប់​ស្ត្រី។​ កិច្ច​ពិភាក្សា​ត្រូវ​បាន​រៀប​ចំឡើង​​នៅ​ឯ​ការិយាល័យ​របស់​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ នៅព្រឹកថ្ងៃអង្គារ៍ទី២១ ខែ​សីហា ដោយ​​មាន​ការ​ចូល​រួម​ពី​ ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ មន្ត្រី​ក្រសួង​ បុគ្គលិក​អង្គការ និង​បុគ្គលិក​ក្រុមហ៊ុន​ចំនួន​៣៦​រូប (ស្រ្តី២៣រូប និង បុរស​១៣រូប)​ ។

ជជែក​គ្នា​រក​ការ​ប្រឈម និង​ដំណោះស្រាយ​ពី​ហិង្សា​លើ​ស្ត្រី

ភ្នំពេញ ៖ ដើម្បី​ស្វះស្វែង​រក​យុទ្ធសាស្ត្រ​រួម​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី ក្រសួង​កិច្ចការ​នារី​ និង​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ដោយ​រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១០ ផ្សេង​ទៀត​ដែល​បំពេញ​ការងារ​ស្ត្រី និង​សិទ្ធិ​នៅ​ព្រឹក​ថ្ងៃ​ទី ១២ មីនា​នេះ​បាន​មក​ជួប​ជុំ​​ពិគ្រោះ​យោបល់​គ្នា​លើ​បញ្ហា​នេះ​។

Pages

Subscribe to សកម្មភាព​គម្រោង