សកម្មភាព​គម្រោង

កម្ពុជា​អាច​ផលិត​និង​ដំឡើង​​យាន​ជំនិះ​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​និង​ថាមពល​អគ្គិសនី

      ភ្នំពេញ៖​លោក​ឧត្ដម​សេនីយ៍​ហ៊ុន​ម៉ាណែត​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ដំណើរ​ការ​ស្នាក់​ការ​ដាក់​លក់​ផលិត​ផល​របស់​ក្រុមហ៊ុន​Start8Cambodia ថា​នេះ​ជា​មោទនភាព​ជាតិ​ដែល​នៅ​កម្ពុជា​អាច​ផលិត​និង​ដំឡើង​យានជំនិះ​បច្ចេកវិជ្ជា​ទំនើប​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​និង​ថាមពល​អគ្គិសនី​​ដោយ​ឯង​ដែល​​ជា​ថាមពល​ស្អាត​អាច​កាត់​បន្ថយ​ជាតិ​ពុល​នៅ​ក្នុង​បរិស្ថាន​និង​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ដល់​សុខុមាល​ភាព​ប្រជាពលរដ្ឋ​។

សន្និសីទ​ស្តីពី​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​និង​យុទ្ធសាស្ត្រ​ដំណាក់កាល​ទី​២

ភ្នំពេញ: មន្ត្រី​អង្គការ​ជាតិ​និង អន្តរជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជ រដ្ឋាភិបាល​បាន​ជួបប្រជុំគ្នា ដើម្បី​បូកសរុប និង​វាយតម្លៃ​លើ​ការងារ​ប្រយុទ្ធប្រឆាំង អំពើ​ជួញ ដូរ​មនុស្ស​នៅ​ជំហាន​ទី​២ និង​ការអនុវត្តន៍​យុទ្ធសាស្ត្រ​បន្តបាន ប្រព្រឹត្តឡើង​កាល ពីថ្ងៃ​ទី​១៩​ខែសីហា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​អ៊ី​ម​ផឺ​រៀល ហ្គា​ឌិន ក្រោម​អធិបតីភាព​លោកស្រី​ជូ ប៊ុន អេង រដ្ឋលេខាធិការ​ក្រសួង​មហា ផ្ទៃ​។​

ជំរុញ​ឱ្យ​មាន​តម្លាភាព​តាម​រយៈ​​​បង្កើន​ការ​ចូល​ទៅកាន់​ព័ត៌មាន

សិក្ខាសាលា​ស្ដីពី ​«ការ​ជំរុញ​តម្លាភាព​តាមរយៈ​បង្កើន​ការ​ទទួល​បាន​ព័ត៌មាន» ដែល​បាន​ប្រព្រឹត្តិ​ទៅ​​កាល​ពី​ថ្ងៃ​ទី ៣ ខែ​កក្កដា ឆ្នាំ ២០១៤ នៅ​សណ្ឋាគារ​សាន់វ៉េ ភ្នំពេញ។ គោលបំណង​នៃ​សិក្ខាសាលា​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​សារ​គមនាគមន៍ និង​ព័ត៌មានវិទ្យា (ICT) ដើម្បី​ទទួល​បាន​តម្លាភាព​នៃ​ព័ត៌មាន និង​ដើម្បី​​​​ជំរុញ​​ប្រជាពលរដ្ឋ​​ច

វិទ្យាស្ថាន បើកទូលាយ ធ្វើសិក្ខាសាលាស្តីពី ការជំរុញឲ្យ មានតម្លាភាពតាមរយៈ បង្កើនការចូលទៅកាន់ព័ត៌មាន

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែ​កក្កដា ឆ្នាំ២០១៤នេះ វិទ្យាស្ថាន​បើក​ទូលាយ ​ធ្វើ​សិក្ខា​សាលា​ស្តីពី ការ​ជំរុញ​ឲ្យ មាន​តម្លាភាព​តាមរយៈ បង្កើន​ការ​ចូល​ទៅ​កាន់​ព័ត៌មាន​ ដែល​មាន​សិក្ខាកាម ​ចូលរួម​ប្រមាណ​ជាង​ ៧០​នាក់ នា​សណ្ឋាគារ​ សាន់វេ​ រាជធានី​ភ្នំពេញ ។    ថ្លែង​បើក​កម្មវិធី សិក្ខាសាលា​ខាងលើ លោកស្រី ឪ រ៉ានី ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​ក្រសួង​កិច្ច​ការ​នារី បាន​មាន​ប្រសាសន៍​ថា​ ការ​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅមក តាមរយៈ​ការ​ទទួល​ព័ត៌មាន ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ (ICT) គឺ​ជា​វិទ្យាសាស្ត្រ ដ៏​មាន​សារៈ​សំខាន់ សម្រាប់​ជួយ​ខ្លួន​ឯង ក្រុម​គ្រួសារ និង សង្គមជាតិ។  

កម្ពុជា​ និង​ធនាគារ​វិនិយោគ​អឺរ៉ុប​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​

    ភ្នំពេញ៖​ ក្រសួង​សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ​រដ្ឋាភិបាល​កម្ពុជា​និង​ធនាគារ វិនិយោគ​អឺរ៉ុប​បាន​ចុះហត្ថលេខា​លើ កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​មួយ ដើម្បី​បើក ផ្លូវ​ឱ្យ​ធនាគារ​វិនិយោគ​អឺរ៉ុប​អាចធ្វើ ប្រតិ​ប​ត្ដិ​ការ​របស់ខ្លួន​នៅ​កម្ពុជា​បាន​។​

Pages

Subscribe to សកម្មភាព​គម្រោង