សកម្មភាព​គម្រោង

ឥណ្ឌា​ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​ផ្លូវថ្នល់ និង​កសិឧស្សាហកម្ម​

​ភ្នំពេញ: គណៈប្រតិភូ​មួយក្រុម ដែល មកពី​ខេត្ដ​ធំ​មួយ​ក្នុងប្រទេស​ឥណ្ឌា តាមរយៈ​សភាពាណិជ្ជកម្ម​ឥណ្ឌា​នៅ កម្ពុជា​( ICC)​បានមក​ស្វែងរក​ឱកាស វិនិយោគ​លើ​ផ្នែក​ផ្លូវថ្នល់​និង​ក​សិ​ឧស្សា​-​ហ​កម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ខណៈ​ពេល ដែល​ប្រទេស​ទាំងពីរ​បាន​សន្យា​នឹង​ពង្រីក ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ធំ​ជាង​មុន ។​

ជាង​២០​ឆ្នាំៈ​ក្រុមហ៊ុន​ចិន បាន​វិនិយោគ​ជាង​៥០០​គម្រោង និង ទឹកប្រាក់​សរុប​១០,១​ពាន់​លាន​ដុល្លារ នៅ​កម្ពុជា​

​ណាន​នី​ង​-​ចិន: ​តាម​ស្ថិតិ របស់​ក្រសួងពាណិជ្ជកម្ម​នៅក្នុង ពិព័រណ៍​ចិន​អាស៊ាន​លើក​ទី​១២ នៅ ទីក្រុង​ណាន​នី​ង ប្រទេស​ចិន​បានឱ្យដឹង ថា ប្រទេស​ចិន​ជា​ប្រទេស​ដែលមាន វិនិយោគិន​នៅ​កម្ពុជា​ច្រើនជាងគេ ។ ចាប់តាំងពី​ឆ្នាំ​១៩៩៤ រហូតដល់​ត្រឹម ខែមេសា​ឆ្នាំ​២០១៥ ក្រុមហ៊ុន​ចិន​បាន វិនិយោគ​ចំនួន​៥៤៣ គម្រោង​មានទឹក ប្រាក់​សរុប​ចំនួន​១០,១​ពាន់​លាន  ដុល្លារ ។​

​     ក្នុង​ឆ្នាំ​២០១៤ វិនិយោគ​របស់ ចិន​នៅ​កម្ពុ​ជាមាន​ចំនួន​៧០​គម្រោង ស្មើនឹង​ទឹកប្រាក់​ចំនួន ៥៣២​លាន​ដុល្លារ មានការ​កើនឡើង ចំនួន​២២​ភាគរយ បើ​ប្រៀប​នឹង​ឆ្នាំ​២០១៣ ដែលមាន​ទឹក ប្រាក់​ចំនួន​៤៣៦​លាន​ដុល្លារ ។​

ទស្សនកិច្ច​អនុ​ប្រធានាធិបតី ឥណ្ឌាៈ​ផ្លែផ្កា​នៃ​ការ​ជំនួប​ជាមួយ​ថ្នាក់ ដឹកនាំ​កំពូលៗ​របស់​កម្ពុជា​, សម្ដេច​តេ​ជោ​លើកឡើង​ពី សង់​ប្រាសាទ​ចម្លង​ពី​អង្គរវត្ដ​

ភ្នំពេញ:  លោក​ម៉ូ​ហា​ម៉ាត់ ហា​មី​ឌ អាន​សារី អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បាន​អញ្ជើញ​មកដល់​ព្រះ រាជាណាចក្រ​កម្ពុជា កាលពី​ព្រលប់​ថ្ងៃទី ១៥ ខែកញ្ញា ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ រដ្ឋ​ជា​លើកដំបូង​របស់លោក រយៈ ពេល​បី​ថ្ងៃ​នៅ​កម្ពុជា (១៥​ដល់​១៧​ខែ កញ្ញា​) ។​
 
​    ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ដែលជា​ថ្ងៃ​ដំបូង​នៃ​ការផ្ដើម​ទស្សនកិច្ច នៅ​កម្ពុជា លោក​អនុ​ប្រធានាធិបតី​បាន ជួបពិភាក្សា​ការងារ​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា​នៅ​វិមាន​សន្ដិភាព បន្ទាប់ពី​សម្ដេច​តេ​ជោ​បានទទួល ស្វាគមន៍​យ៉ាង​កក់ក្ដៅ​រួចមក ។​

នាយិកា​អង្គការ​យូ​នី​សេ​ហ្វ​ប្ដេជ្ញា​ចិ​ត្ដ​ក្នុងការ​បន្ដការងា​ររ​បស់​ខ្លួន​ជួយ​ដល់​កុមារ​កម្ពុជា​

ភ្នំពេញ:  លោកស្រី ដេ​បូរ៉ា កូ​មី​នី នាយិកា​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ ប្រទេស​កម្ពុជា បានបញ្ជាក់​ជំហរ​របស់ ខ្លួន​សាជាថ្មី នូវ​ការប្ដេជ្ញា​ចិ​ត្ដរបស់ អង្គការ​យូ​នី​សេ​ហ្វ ក្នុងការ​បន្ដការងារ របស់ខ្លួន​ជួយ​ដល់​កុមារ​កម្ពុជា​ឱ្យទទួល បាន​នូវ​សិទ្ធិ​របស់ខ្លួន​ដើម្បីឱ្យ​ពួកគេ រស់នៅ​ប្រកបដោយ​ភាពថ្លៃថ្នូរ និង ចម្រើន​ពេញវ័យ​ប្រកបដោយ​សុខភាព ល្អ ដែលជា​ប្រយោជន៍​ដល់​ពួកគេ​ផ្ទាល់ ផង​និង​ដល់​សង្គមជាតិ​ផងដែរ ។  
 

កម្ពុជា​-​អ៊ីរ៉ង់ ជំរុញ​ឲ្យ​មានការ​ចុះហត្ថលេខា​លើ​អនុស្សារណៈ ស្តីពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​ប្រេង​

ភ្នំពេញ: កម្ពុជា និង​អ៊ីរ៉ង់ ចង់​ជំរុញ​ឲ្យ​មានការ​ចុះហត្ថលេខា​ឲ្យ​បាន​ឆាប់​លើ​អនុស្សារណៈ ស្តីពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​ប្រេង និង​ការចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ​របស់​អាស៊ាន​។ ការជំរុញ​ឲ្យ​មានការ​ចុះហត្ថលេខា​លើ​អនុស្សារណៈ​ទាំងពីរ​នេះ គឺ​នៅក្នុង​អំឡុងពេល​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា គ្រោង​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស ប្រទេស​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ នៅ​ប្រទេស​អ៊ីរ៉ង់ នៅ​ដើមឆ្នាំ​២០១៦ ខាងមុខនេះ​។​

Pages

Subscribe to សកម្មភាព​គម្រោង