អត្តសញ្ញាណ និង​ភេទ

ក្រសួងមហាផ្ទៃ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើងទៅ​ធ្វើ​អត្ដ​សញ្ញាណ​ប័ណ្ណ​ ​

     ភ្នំពេញ:  ក្រសួងមហាផ្ទៃ​បាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង ពីរភេទ ដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ ឡើងទៅ ដែល​មិនទាន់មាន​អត្ដ សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ប្រជា​-​ពលរដ្ឋ​ខ្មែរ​ដែលមាន​អត្ដ​សញ្ញាណ ប័ណ្ណ​សញ្ជាតិ​ខ្មែរ​រួចហើយ ប៉ុន្ដែ​ត្រូវ បាន​ឬ​ខូច សូម​ទៅ​បំពេញបែបបទ​សុំ​ផ្ដល់ អត្ដ​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​នៅតាម មូលដ្ឋាន​ដែល​ខ្លួន​រស់នៅ ឬ​នៅតាម ស្ថានីយ​ចល័ត​ដែល​អាជ្ញា​ធរមាន សមត្ថកិច្ច​បាន​ផ្សព្វផ្សាយ​ជូនដំណឹង​។​

គណៈកម្មាធិការ​អន្ដរជាតិ​កាកបាទក្រហម​សន្យា​បន្ដ​ជួយ​កាកបាទក្រហមកម្ពុជា​៣០​ឆ្នាំ​ទៀត​ ​

ភ្នំពេញ: គណៈកម្មាធិការ អន្ដរជាតិ​កាកបាទក្រហម (ICRC) បាន សន្យាថា នឹង​បន្ដ​សហការ​ជា​ដៃគូ​ជា មួយ​កាកបាទក្រហមកម្ពុជា ក្នុង​រយៈ ពេល​៣០​ឆ្នាំ​ទៅមុខទៀត ខណៈពេល ដែល​ភាគី​ទាំងពីរ បានធ្វើ​កិច្ចការងារ បាន​យ៉ាង​ល្អ​ជាមួយគ្នា និង​ទទួលបាន ជោគជ័យ​កន្លងមកនេះ ។ សម្ដេច​កិ​ត្ដិ ព្រឹទ្ធ​បណ្ឌិត បាន​សម្ដែង​ការអបអរ សាទរ ចំពោះ​បញ្ហា​ខាងលើនេះ ហើយ អំពាវនាវ​ដល់ ICRC បើទោះបីជា​ទៅ ជួយ​ប្រទេស​ណាក៏ដោយ ក៏​គួរ​គិត ដល់​កាកបាទក្រហមកម្ពុជា​ផងដែរ ។​

ម​ន្ដ្រីៈ​ការធ្វើ​សៀវភៅ​គ្រួសារ​ផ្ដល់​អត្ដ​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនបរទេស​គឺ​រំលោភ​លើ​សិទ្ធិព្រះមហាក្សត្រ​

    ភ្នំពេញ៖​ មន្ត្រី​ជាន់​ខ្ពស់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា​​ មន្ត្រី​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​​, អធិការនគរបាល​ស្រុក​ ក្រុង ​ឬ​ស្នងការ​នគរបាល​ខេត្ដ​រាជធានី មិនមាន​សិទ្ធិ​ធ្វើ​សៀវភៅ​គ្រួសារ និង ផ្ដល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនបរទេស​ឡើយ​គឺ​មានតែ​ ព្រះមហាក្សត្រ​ប៉ុណ្ណោះ​ដែល  ​មាន ​ព្រះរាជ​សិទ្ធិ​ឡាយ​ព្រះហស្តលេខា​​លើ​ព្រះរាជក្រឹត្យ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនបរទេស​។

រាជរដ្ឋាភិបាលកម្ពុជាប្រកាសសុពលភាព អត្តសញ្ញាប័ណ្ណ ដែលផុតកំណត់

    ភ្នំពេញ៖ អនុក្រឹត្យ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ហត្ថលេខា​ដោយ សម្ដេច ហ៊ុន សែន បាន​អនុញ្ញាត ឲ្យ​ពលរដ្ឋ ​ខ្មែរ​ប្រើប្រាស់​ អត្តសញ្ញាណប័ណ្ណ​ខ្មែរ ដែល​អស់​សុពលភាព ​ហើយ​មិន​ទាន់​បាន​បំពេញ ​បែបបទ​សុំ​ធ្វើ​ អត្តសញ្ញា ​ប័ណ្ណ​​សញ្ជាតិ​ខ្មែរ​ ទុតិយតា​ ត្រូវ​បាន​បន្ត​សុពលភាព​ រហូត​ដល់​ថ្ងៃ​ទី​៣១​ខែ ​ធ្នូ​ឆ្នាំ​ ២០១៨។​

អង្គការ​យូណេស្កូ​ទទួលយក​សំណើ​ដាក់​ទីក្រុង​បាត់ដំបង​ជាទី​ក្រុង​បេតិកភណ្ឌ​ពិភពលោក​

    បាត់ដំបង៖​ អង្គការ​យូណេស្កូ បាន​យល់ព្រម​ទទួលយក សំណើ​របស់​អាជ្ញាធរ​ខេត្ដ​បាត់ដំបង ដែល​ស្នើសុំ​ដាក់​ទីក្រុង​បាត់ដំបង​ចូលក្នុង បញ្ជី​ជាទី​ក្រុង​បេតិកភណ្ឌ​ពិភពលោក ​ដោយ​សារ​តែ​ខេត្ដ​កម្ពុ​ជា​មួយ​នេះ ​មាន ការ​អភិរក្ស​ផ្ទះ​បុរាណ​ខ្មែរ​អគារ​សាលា ខេត្ដ និង​ស្ពានថ្ម​ រូប​សំណាក​តោ​ពីរ​ ដែល​សាងសង់​ក្នុងសម័យ​លោក​ម្ចាស់ កថា​ថន​ឈុំ និង​ក្នុងសម័យ​អាណានិគម ​និយម​បារាំង​ រហូត​មក​ដល់​សព្វថ្ងៃ​មាន អាយុកាល​ជាង​១០០​ឆ្នាំ ។​

Pages

Subscribe to អត្តសញ្ញាណ និង​ភេទ