អត្តសញ្ញាណ និង​ភេទ

ជំរុញ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ដល់​ប្រជាជន​ជាង​ ​៦៤​ ម៉ឺន​នាក់​ដាច់​ឆ្នាំ​ ២០១៦

អភិបាល​រាជធានី​៖​ កិច្ចការ​អត្តសញ្ញាណកម្ម​ គឺ​ជា​កិច្ចការ​អាទិភាព​  និង​សំខាន់​ចាំបាច់​បំផុត​

ភ្នំពេញ​៖​ មន្ត្រី​សាលា​រាជធានី​ និង​មន្ត្រី​ប៉ូលិស​ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា​ អាជ្ញាធរ​រាជធានី​  និង​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្ដេជ្ញា​ចិត្ត​ថា​ នឹង​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​  ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជាង​ ៦៤​ ម៉ឺន​នាក់​​ នៅ​ក្នុង​បំណាច់​ឆ្នាំ​ ២០១៦​ ខាងមុខ​នេះ​។​ 

ក្រសួងមហាផ្ទៃ​ផលិត​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​បាន​ជាង ២ លាន​សន្លឹក​ហើយ

​     ភ្នំពេញ: ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ឲ្យ ដឹងថា​៖​មកដល់ពេលនេះ​ក្រសួងមហាផ្ទៃ​បាន​ផលិត​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​បាន​ជាង ២ លាន សន្លឹក​ហើយ​នៅសល់​ប្រមាណ​ជាង​៦​សែន​សន្លឹក​ទៀត  ហើយ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ជា អត្តសញ្ញាណប័ណ្ណ​មួយ​ដែលមាន​លក្ខណៈ​បច្ចេកទេស​ខ្ពស់​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ ។​

សហភាព​អឺរ៉ុប​ប្តេជ្ញា​លុប​បំបាត់​ការ​រើសអើង​ប្រឆាំង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​

     ភ្នំពេញ​:​ ឯកអគ្គ​រដ្ឋ​ទូត​ នៃ​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ បាន​រៀប​ចំ​ពិធី​ប្រារឰ​ទិវា​អន្តរជាតិ​ ប្រឆាំង​ការរើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ និង​អ្នក​កែ​ភេទ​ព្រម​ទាំង​សប្តាហ៍​ មោទនភាព​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ និង​អ្នក​ស្រឡាញ់​ទាំង​ពីរ​ភេទ​ (LGBTI) នៅ​ក្នុង​ប្រទេស​កម្ពុជា​។​  ​    ​ពិធី​នេះ​បាន​រៀប​ចំ​នៅ​និវេសន​ដ្ឋាន​ របស់​លោក​ឯកអគ្គរ​ដ្ឋ​ទូត​ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​សមាជិក​សហគម​ន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ អ្នក​ស្រឡាញ់​ទាំង​ពីរ​ភេទ​ អ្នក​កែ​ភេទ​ និង​ ដៃ​គូ​សហភាព​អឺរ៉ុប​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧  ខែ​ឧសភា​ ឆ្នាំ​២០១៥​។​    ​    ​    ​    ​

កម្ពុជាធ្វើជាម្ចាស់ផ្ទះមហាអនុតំបន់មេគង្គគំនិតផ្ដួចផ្ដើមថ្នាក់រដ្ឋមន្ត្រីប្រឆាំងការជួញដូរមនុស្ស

     ភ្នំពេញ៖រដ្ឋាភិបាលនៃមហាអនុតំបន់មេគង្គមានកម្ពុជា,ចិន,ឡាវ,ភូមា,ថៃ,និងវៀតណាមរួមជាមួយអ្នកធ្វើការងារពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សនឹងចូលរួមពិភាក្សាក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់លើកទី១០លើវឌ្ឍនភាពទូទៅនិងបទពិសោធន៍ល្អៗក្នុងការសម្របសម្រួលគំនិតផ្ដួចផ្ដើមថ្នាក់រដ្ឋមន្ត្រីប្រឆាំងការជួញដូរមនុស្សក្នុងរយៈពេល១០ឆ្នាំនិងរៀបចំបង្កើតគោលបំណងរួមសម្រាប់កិច្ចខំប្រឹងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនាពេលអនាគតនៅក្នុងតំបន់។

Pages

Subscribe to អត្តសញ្ញាណ និង​ភេទ