សុខភាព

នៅ​កម្ពុ​ជា​មាន​ប្រជាពលរដ្ឋ​ជិត​៣​លាន​នាក់​ត្រូវការ​សេវា​ថែទាំ​សុខភាព​ភ្នែក​ ​

    ភ្នំពេញ ​៖ ​លោក​ឈិ​ត​សំអាត ​ប្រធាន​មូល​ធិ​ហ្វ្រេ​ត​ហូ​ឡូ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​នា​ ព្រឹក​ថ្ងៃទី​០៤​ ខែមិថុនា ​ឆ្នាំ​២០១៤​ថា​ បច្ចុប្បន្ន​នេះ​នៅ​ប្រទេស​កម្ពុ​ជា​មាន​ប្រជាពលរដ្ឋ​ចំនួន​២,៨​លាន​នាក់​ត្រូវការ​សេវា​ព្យាបាល​ថែទាំ​សុខភាព​ភ្នែក ​ក្នុង​នោះ​មាន​៨​ម៉ឺន​នាក់​ជា​ជំងឺភ្នែកឡើងបាយ​។​

សិស្ស​៣​រូប​ទទួល​បាន​ជ័យលាភី​ស្នាដៃ​គំនូរ​ស្តីពី​ការ​ថែ​​ទាំ​សុខភាព​ភ្នែក

    ភ្នំពេញ ៖ សិស្ស​ចំនួន​៣​រូប​បាន​ទទួល​ជ័យលាភី​ស្នាដៃ​គំនូរ​ស្តីអំពី​ការ​យល់ដឹង​នៃ​ ការថែទាំ​សុខភាព​ភ្នែក ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​មូលនិធិ ហ្វ្រេ​ត ហូ​ឡូ កម្ពុជា ដែល​ពិធី​ប្រគល់​ជ័យលាភីនេះ​​បាន​ប្រព្រឹត្តទៅ​កាលពី​រសៀល​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៤ នៅ​នាយកដ្ឋាន​សុខភាព​សិក្សា។

ទិវា​ពិភព​លោក​គ្មាន​ថ្នាំ​ជក់​ក្រើន​រំលឹក​ដល់​អ្នក​ជក់​បារី​និង​រាជ​រដ្ឋាភិបាល​​ឲ្យ​ទប់​​ស្កាត់​​ការ​ផ្សព្វ​ផ្សាយ​​ជំរុញ​ការ​លក់​ផលិត​ផល​បារី​ដោយ​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​

    ទិវា​ពិភព​លោក​​គ្មាន​ថ្នាំ​​ជក់​ត្រូវ​បាន​​ប្រារព្ធ​ជា​រៀង​រាល់​ថ្ងៃ​​ទី​៣១​​ខែ​ឧសភា​។​ទិវា​នេះ​​ត្រូវ​បាន​​ផ្សព្វផ្សាយ​ដោយ​អង្គការ​សុខភាព​​ពិភពលោក​​(WHO)​ដើម្បី​​កាត់​បន្ថយ​​ការ​ប្រើប្រាស់​​ថ្នាំ​ជក់។​គោល​បំណង​នៃ​ទិវា​ពិភព​លោក​គ្មាន​ថ្នាំ​ជក់​​គឺ​ដើម្បី​លើក​​ទឹក​ចិត្ត​​អ្នក​ជក់​បារី​​ឲ្យ​បញ្ឈប់​ការ​ជក់​បារី​យ៉ាង​ហោច​ណាស់​​២៤​ម៉ោង។​
    វេជ្ជ​បណ្ឌិត​ជំនាញ​មួយ​រូប​នៅ​​ក្នុង​ប្រទេស​កម្ពុជា​​បាន​ឆ្លៀត​​ឱកាស​​នៃ​​ទិវា​ពិភពលោក​គ្មាន​ថ្នាំ​ជក់​​នេះ​ដើម្បី​​រំលឹក​អ្នក​ជក់​បារី​​កុំ​ឲ្យ​​ធ្លាក់​ទៅ​ក្នុង​​ការ​អូស​ទាញ​នៃ​​ការ​ផ្សព្វផ្សាយ​​ពាណិជ្ជកម្ម​បារី។​

សម្តេចតេជោស្នើភាគីចិនបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ សន្តិសុខសាធារណៈ ក្រសួង​មហាផ្ទៃ​

    ភ្នំពេញ៖ ​ថ្ងៃទី២០ខែឧសភាឆ្នាំ២០១៤-​យោងតាម ​បេសកជន​ពិសេស​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ឲ្យ​ដឹងថា សម្តេច​ក៏បាន​ស្នើ​ឲ្យ ភាគី​ចិន​បន្ត​បង្កើន​កិច្ច សហការគ្នាជាមួយ និង​កម្ពុជា​ក្នុងការ​ពង្រឹង​និង​ពង្រីក​កិច្ច
សហ​ប្រតិ ប​ត្តិ​កា​រលើ​វិស័យ​សន្តិសុខ​សាធារណៈ និង​វិស័យផ្សេងៗទៀត ដែលមាន​ផលប្រយោជន៍ សម្រាប់​ប្រទេស និង​ប្រជាជន​ទាំងពីរ​កម្ពុជា-ចិន​នោះ។

ក្រសួងសុខាភិបាល​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ «​ផែនទី​បង្ហាញផ្លូវ​សំរាប់​ព​ន្លឿ​ន​ការ​កែ​លម្អ​អាហា​រូបត្ថម្ភ​» ២០១៤-២០២០

    ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់ ​«​ផែនទី​បង្ហាញផ្លូវ​សំរាប់​ព​ន្លឿ​ន​ការ​កែ​លម្អ​អាហារូបត្ថម្ភ​២០១៤-២០២០»​ ជា ​ផ្លូវការ​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​២៩ ​ខែឧសភា​ ឆ្នាំ​២០១៤​នៅ​សណ្ឋាគារ​ភ្នំពេញ​ក្រោម​អធិបតីភាព​លោក​វេជ្ជបណ្ឌិត​ម៉ម​ ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​។​

Pages

Subscribe to សុខភាព