សុខភាព

កីឡា​ករ​កម្ពុជានៅ SEA Games កំពុងបន្តឈ្នះ

ក្រុម​បាល់​ទះ​កម្ពុជា​ប្រកួត​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​សិង្ហបុរី​ ៣​ សិត​ទល់០​ នៅ​ថ្ងៃ​ទី​១០​មិថុនា​ ក្នុង​ការ​ប្រកួត​ដំបូង​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​SEA Games​។​


រយៈពេល​៤​ខែ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទទួល​ពិនិត្យ និង​ព្យាបាល​កុមារ​ចំនួន​ជាង​៣៧​ម៉ឺន​នាក់​

     ភ្នំពេញ: មន្ទីរពេទ្យ​គន្ធបុប្ផា បានទទួល​ពិនិត្យ​ព្យាបាល និង​ដាក់ឱ្យ​កុមារ សម្រាក​ព្យាបាល និង​សម្រាលកូន​ដល់​កុមារ និង​ស្ត្រី​ចំនួន​ជាង​៣២​ម៉ឺន​នាក់ គិត​ត្រឹម​រយៈពេល​បួន​ខែ​ក្នុងឆ្នាំនេះ ។​ 

ម​ន្ត្រីៈ​កម្ពុជា​បញ្ចប់​ការចម្លង​មេរោគ​អេដស៍​មិនឱ្យ​មាន​អ្នក​ឆ្លង​ថ្មី​ត្រឹម​ឆ្នាំ​២០២០

    សៀមរាប: អនុប្រធាន​អាជ្ញាធរ ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ លោក​វេជ្ជ​ប​ណ្ទិ​ត ទា ផល្លា បាន​អះអាងថា កម្ពុជា​នឹង​បញ្ចប់​ការចម្លង​មេរោគ​អេដស៍ ហើយ​មិន​ឱ្យមាន​អ្នក​ឆ្លង​ថ្មី ត្រឹម ឆ្នាំ​២០២០ ដោយ​ធ្វើឱ្យបាន​មុន​ផែនការ កំណត់​របស់​ពិភពលោក គឺ​ឆ្នាំ​២០៣០​។​

កុមារផ្ទុកមេរោគអេដស៍នៅកំពង់ស្ពឺទទួលអំណោយពីJCI និងស្ថានទូតតួ កគី

    សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI) និងស្ថានទូតតួកគីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបាននាំយកនូវអំណោយមួយចំនួនទៅប្រគល់ជូនដល់កុមារដែលផ្ទុកមេរោគអេដស៍ នៅអង្គការក្ដីសង្ឃឹមថ្មីនៃកុមារកម្ពុជាស្ថិតនៅភូមិសុបិន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥កន្លងមកនេះ ។

អ្នកឆ្លងអេដស៍នៅភូមិរកាស្លាប់ ៨នាក់ហើយ

     បាត់ដំបង៖ អ្នកឆ្លងមេរោគអេដស៍ម្នាក់ទៀតនៅ ភូមិ-ឃុំរកា ស្រុកសង្កែ បានទទួលមរណភាពកាលពីរសៀលថ្ងៃម្សិលមិញបន្ទាប់ពីបានធ្លាក់ខ្លួនឈឺកាលពីអំឡុងខែមករាដែលធ្វើឲ្យចំនួនអ្នកស្លាប់បានកើនដល់ ៨ នាក់ចាប់តាំងពីកើតមានករណីឆ្លងមេរោគអេដស៍លើមនុស្សជាង ២០០ នាក់កាលពីចុងឆ្នាំ ២០១៤។

មេឃុំរកា លោកស្រី ស៊ឹម ពៅ បានឲ្យដឹងថា ស្ត្រីដែលស្លាប់ដោយសារជំងឺអេដស៍នោះមានឈ្មោះ តាត ឆយ អាយុ៨៩ ឆ្នាំបានទទួលមរណភាពកាលពីម៉ោង ១ និង ៣០ នាទីរសៀលថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីធ្លាក់ខ្លួនឈឺរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

Pages

Subscribe to សុខភាព