សុខភាព

ដាក់ម៉ាស៊ីនស្កេនរកជំងឺមឺសនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

លោក​ម៉ម​ ប៊ុន​ហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ និង​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​សុខាភិបាល​និង​មន្ត្រី​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​និង​ជំងឺ​ឆ្លង​បាន​ចុះ​ពិនិត្យ​ការងារ​ចត្តាឡឺស័ក​ដែល​បាន​ដាក់​អោយ​ត្រួតពិនិត្យ​អ្នក​ដំណើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ដើម្បី​តាមដាន​ និង​ទប់ស្កាត់​ការ​ចម្លង​វីរុស​មឺស​ (MERS) មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០១៥​។

អង្គការខាណាអបអរសមិទ្ធផល១៥ឆ្នាំនៃ​ការឆ្លើយតប​ចំពោះ​មេរោគ​ជំងឺអេដស៍នៅកម្ពុជា

អង្គការ​ខា​ណា​កាល​ពី​ថ្ងៃ​ទី​១៩​ មិថុនា​ឆ្នាំ​២០១៥​ បាន​ប្រារព្ធ​ពិធី​អបអរ​សមិទ្ធផល​នៃ​ការ​ឆ្លើយតប​ចំពោះ​មេរោគ​អេដស៍​ និង​ជំងឺ​អេដស៍​រយៈពេល​១៥​ឆ្នាំ​ នៅ​កម្ពុជា​ ស្រប​ពេល​ដែល​អង្គការ​នេះ​ក៏​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​អនុវត្តន៍​សមាហរណកម្ម​ កម្មវិធី​អេដស៍​របស់​ខ្លួន​នា​ពេល​កន្លង​មក​។​

ក្រុម​ការងារ​ខេត្ត​ចុះ​ពិនិត្យ​ផ្លូវ​បួន​ខ្សែ និង​យក​អំណោយ​ចែក​ជូន​អ្នក​ផ្ទុក​មេរោគ​អេដស៍​​នៅឃុំ​រកាជិត​៣០០០នាក់

     បាត់​ដំបង​៖ កាល​ពី​ព្រឹក​ថ្ងៃទី​១៥​ខែ​មិថុនា ឆ្នាំ​២០១៥​ ក្រុម​ការងារ​ខេត្ត​បាត់​ដំបង​ ព្រមទាំង​មន្ទីរ​នានា​ ជុំវិញ​ខេត្ត​ ដឹក​នាំ​ដោយ​លោក​ច័ន្ទ​សុផល​ អភិបាល​ខេត្ត​ បាន​ចុះ​ពិនិត្យ​មើល​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ​ DBST ចំនួន​បី​ខ្សែ​ និង​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ចំនួន​មួយ​ខ្សែ និង​ការដ្ឋាន​ប្រព័ន្ធ​លូ​ បង្ហូរទឹក​ស្អុយ​​មួយ​កន្លែង​ ព្រមទាំង​យក​អំណោយ​មួយ​ចំនួន​ទៅ​ចែក​ជូន​កម្មករ​ធ្វើ​ផ្លូវ​ និង​អ្នក​ផ្ទុក​មេរោគ​អេដស៍​ នៅ​ឃុំ​រកា ជិត​៣០០០នាក់​។

អ្នកកើតជំងឺ ម៉ឺស នៅកូរ៉េខាងត្បូង កើនដល់ ១៥០នាក់ និង ស្លាប់ ១៦នាក់

សេអ៊ូល៖ ជំងឺផ្លូវដង្ហើម ដ៏កាចសាហាវ ដែលហៅកាត់ថា ម៉ឺស (MERS) មានប្រភពដើមមកពី តំបន់មជ្ឈិមបូព៌ា នោះ បានបង្កគ្រោះថ្នាក់ ដល់ប្រជាជនកូរ៉េខាងត្បូង ១៥០នាក់ហើយ ស្រប ពេលដែល អ្នកឆ្លងជំងឺ ១៦នាក់ទៅហើយបានបាត់បង់ជីវិត។ វាជាតួលេខកើនឡើង ជារៀង រាល់ថ្ងៃ ដោយហាក់មិនបានបង្ហាញសញ្ញា ណាមួយថាធូរស្រាលនោះឡើយ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានដកស្រង់របាយការណ៍ពីក្រសួងសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ ២០១៥ នេះថា មនុស្សពីរនាក់ ដែលទើបឆ្លងជំងឺក្រោយគេនោះ គឺទីមួយមានវ័យ ៥៨ ឆ្នាំ បានឆ្លងពីអ្នកជំងឺចាស់ និង ទីពីរមានវ័យ ៦១ឆ្នាំ មិនត្រូវបានគេដឹង ពីប្រភពអ្នកជំងឺដែលជនរូបនេះបានឆ្លងមកនោះឡើយ។

ជំងឺមឺសនៅកូរ៉េមិនប៉ះពាល់ដល់ភ្ញៀវកូរ៉េមកកម្ពុជាទេ

មន្រ្តី​ក្រសួង​ទេសចរណ៍​ដែល​កំពុង​តាមដាន​ការ​ផ្ទុះ​ជំងឺ​មឺស​ (MERS) នៅ​ប្រទេស​កូរ៉េ​ខាង​ត្បួង​បាន​និយាយ​ថា​ ការ​ផ្ទុះ​ជំងឺ​នេះ​នៅ​កូរ៉េ​ខាង​ត្បូង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​មិន​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​កំណើន​ភ្ញៀវ​កូរ៉េ​មក​ទស្សនា​កម្ពុជា​ដទៃ​ៗ​ ពិសេស​បណ្តាល​ប្រទេស​ដទៃ​ៗ​ ពិសេស​បណ្តាល​ប្រទេស​នៅ​អឺរ៉ុប​បាន​ប្រយ័ត្នប្រយែង​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​សេអ៊ូល​ក្តី​។​

 

Pages

Subscribe to សុខភាព