សុខភាព

ក្រសួង​កំណត់​១០​ភូមិ​នៃ​៤ ខេត្ដ​ជា​តំបន់​ផ្ទុះ​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​, ហាមឃាត់​ដឹកជញ្ជូន​ឆ្លងកាត់ និង​កាប់​លក់​នៅលើ​ទីផ្សារ​

ភ្នំពេញ: នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានប្រកាស​ឱ្យ ដឹង​នៅ​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៥ ស្ដីពី ការរីក​រាលដាល​នៃ​ការផ្ទុះ​ជំងឺ​ជ្រូក ត្រចៀក​ខៀវ​ដោយបាន​កំណត់ ១០ ភូមិ នៃ​៤ ខេត្ដ​ជា​តំបន់​ផ្ទុះ​ជំងឺ​ជ្រូក​ត្រចៀក ខៀវ ព្រមទាំង​ប្រកាស​ហាមឃាត់​ការ ដឹកជញ្ជូន​ឆ្លងកាត់ និង​កាប់​លក់​នៅលើ ទីផ្សារ ។​

រយៈពេល​ជាង​២៣​ឆ្នាំ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​បាន​សង្គ្រោះ​កុមារ​កម្ពុជា ជាង​១៦​លាន​នាក់​

​    ភ្នំពេញ: រយៈពេល​ជាង​២៣ ឆ្នាំ​កន្លងមកនេះ មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា និង​មន្ទីរពេទ្យ​ជយ​វរ្ម័នទី​៧ បាន​សង្គ្រោះ កុមារ​កម្ពុជា​បាន​ជាង​១៦​លាន​នាក់ ឱ្យ​រួច​ផុតពី​សេចក្តីស្លាប់ ដែល​ចំនួន​នេះ មិនទាន់​គិតដល់​ការផ្តល់សេវា​ពិនិត្យ ផ្ទៃពោះ សម្រាល និង​ចាក់​វ៉ាក់សាំង ដល់​កុមារ​រាប់ម៉ឺន​នាក់​នៅ​ទ្បើ​យ​ទេ ។ 

ក្រសួងបរិស្ថាន និង​វី​តា​ល់បើក​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទីក​

​ភ្នំពេញ: ក្រសួងបរិស្ថាន និង ក្រុមហ៊ុន NVC Corporation, Vital បាន​សហការគ្នា​បង្កើត​កម្មវិធី​មួយ ឈ្មោះថា “Vital go Green” ក្នុង​គោល បំណង​ចូលរួម​កែលម្អ បរិស្ថាន​ឱ្យ​កាន់ តែ​ប្រសើរ តាមរយៈ​ការកាត់បន្ថយ ការប្រើប្រាស់​ប្លា​ស្ទីក ។​

​    ​កម្មវិធី​បរិស្ថាន​នេះ​ត្រូវបាន ប្រារឰធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៩ សីហា នៅ​សណ្ឋាគារ​អាំងទែរ​កុងទីណង់តាល់ ដោយមាន​ការចូលរួម​ពី លោក​សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន​,​លោកស្រី ហ៊ុន ម៉ា​ណា អគ្គ នាយិកា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន NVC corporation, Vital និង លោកស្រី​ជឹ​ង សុគន្ធា​វី ជា​នាយិកា ប្រតិបត្តិ​ក្រុមហ៊ុន NVC Corporation​។​

អាជ្ញាធរ​ខេត្ត​ព្រមាន​បិទ​ឬ​ផ្អាក​បញ្ឈប់​ធ្វើ​អាជីវកម្ម​ទាំង​ស្រុង​ចំពោះ​សេវា​សុខាភិបាល​ខុស​ច្បាប់

    ឧត្ដរមានជ័យ​៖​ អនុ​គណៈកម្មការ​ការ​លុប​បំបាត់​ឱសថ​ក្លែងក្លាយ​ និង​សេវា​សុខាភិបាល​ខុស​ច្បាប់​ខេត្ត​ឧត្ដរមានជ័យ​ បាន​ព្រមាន​ចាត់​វិធានការ​បិទ​ ឬ​ផ្អាក​បញ្ឈប់​ធ្វើ​អាជីវកម្ម​ទាំង​ស្រុង​ ចំពោះ​សេវា​សុខាភិបាល​ខុស​ច្បាប់​ជាច្រើន​កន្លែង​ដែល​មិន​ព្រម​បំពេញ​លក្ខខណ្ឌ​ ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ ហើយ​ក៏​ព្រមាន​ដល់​ទី​តាំង​អាជីវកម្ម​មាន​ច្បាប់​ អនុញ្ញាត​ថា​ត្រូវ​តែ​គោរព​ឱ្យ​បាន​នូវ​លក្ខខណ្ឌ​បច្ចេកទេស​កុំ​ឱ្យ​ហួស​ព្រំដែន​នៃ​អាជ្ញាប័ណ្ណ​ ដែល​បាន​កំណត់​ក្នុង​ច្បាប់​ទាំង​ឡាយ​។​

ទៅ​ពិនិត្យមើល​​ផ្លូវ​ពីរ​ខ្សែ​ឆៀង​ទៅ ចែក​អំណោយ​ជូន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ភូមិ​រកា

បាត់​ដំបង​៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មិថុនា​ អគ្គនាយកដ្ឋាន​សាធារណការ​នៃ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​អម​ដំណើរ​ដោយ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ បាន​ចុះ​ពិនិត្យ​មើល​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ​ និង​ក្រាល​ក្រួស​ក្រហម​ចំនួន​២ខ្សែ​ និង​នាំ​យក​អំណោយ​មួយ​ចំនួន​ទៅ​ចែក​ជូន​ប្រជា​ពល​រដ្ឋ​ ដែល​ផ្ទុក​មេរោគ​អេដស៍​ នៅ​ឃុំ​រកា​ចំនួន​២៨១​នាក់​​នៅ​ក្នុង​បរិវេណ​វត្ត​រកា​ ក្នុង​ភូមិ​ឃុំ​រកា​ ស្រុក​សង្កែ។ 

Pages

Subscribe to សុខភាព