សុខភាព

អាកាសធាតុ ​ត្រជាក់​ចាប់​ផ្ដើម​គ្រប​ដណ្ដប់​លើ​កម្ពុជា​ពិសេស​តំបន់​ខ្ពង់រាប​និង​តំបន់​ទំនាប​កណ្ដាល

ភ្នំពេញ: ឥទ្ធិពល​ខ្យល់មូសុង​ឦសាន​បង្ក​ឲ្យ​អាកាសធាតុ​នៅ​កម្ពុជា​ចាប់​ផ្ដើម​ត្រជាក់​ ជា​បណ្ដើរៗ​ហើយ​។ បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ថា សីតុណ្ហភាព​ចុះ​ត្រជាក់​ចាប់ពី​អប្ប​រិ​មា​១៧​អង្សា​សេ និង​អតិបរមា ២៧​អង្សា​សេ នឹង​គ្រប​ដណ្ដប់​លើ​ខេត្ត​ចំនួន​៨ របស់​កម្ពុជា រួមមាន​ខេត្ត​បន្ទាយ​មានជ័យ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ សៀមរាប ព្រះវិហារ ខេត្ត​រតនគិរី និង​មណ្ឌលគិរី ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​២០ ខែ​ធ្នូ ឆ្នាំ​២០១៥​។​

ទិវា​អេដស៍​ពិភពលោក​មាន​កំណើត​ពី​គំនិត​អ្នកសារព័ត៌មាន​

ភ្នំពេញ: ទិវា​អេដស៍​ពិភព លោក (World AIDS Day) ត្រូវ​បាន​ផ្ដើម គំនិត​នៅ​ឆ្នាំ​១៩៨៧ ដោយ​អ្នក​សារ ព័ត៌មាន​ពីរ​នាក់ ហើយ​ត្រូវ​បាន​ប្រារព្ធ​ នៅ​ថ្ងៃ​ទី​០១​ខែ​ធ្នូ ជា​រៀងរាល់​ឆ្នាំ​ចាប់ពី ឆ្នាំ​១៩៩៦ ដើម្បី​រំលឹក​ដល់​ការ​យល់ដឹង អំពី​ការ​ឆ្លង​យ៉ាង​រាលដាល​ពាសពេញ ពិភពលោក​នៃ​មេរោគ​ហ៊ីវ​ហើយ​វា គឺជា​ទិវា​ដ៏​សំខាន់​មួយ​ក្នុងចំណោម​ទិវា សំខាន់​ទាំង​ប្រាំបី​របស់​អង្គការ​សុខភាព ពិភពលោក​រដ្ឋាភិបាល​មន្ត្រី​សុខាភិបាល អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជា​ស្ថាប័ន និង​បុគ្គល​ឯកជន​ជុំវិញ​ពិភពលោក ប្រារព្ធ​ទិវា​នេះ​ដោយ​ការអប់រំ​ស្ដីពី​ការ ការពារ​និង​គ្រប់គ្រង​ជំងឺ​អេដស៍​ហើយ ក៏​ម

រដ្ឋមន្ត្រី ​ក្រសួងសុខាភិបាល​អំពាវនាវ​ឲ្យ​ឈប់​ប្រើ​ឡេ​លាយ​សម្រាប់​លាប​ស្បែក​

ភ្នំពេញ៖រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉ម ប៊ុនហេង អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​ប្រើ​ឡេ​លាយ​សម្រាប់​លាប​ស្បែក​ឲ្យ​ស​ព្រោះ​នឹង​នាំ​ឲ្យ​ខូច​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ​។ បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា​ប្រជាពលរដ្ឋ​មួយ​ចំនួន​ពិសេស​សុភាព​នារី​បាន​ពេញ​និយម​ចំពោះ​ការប្រើប្រាស់​ឡេ​លាយ​សម្រាប់​លាប​ស្បែក​ឲ្យ​ស​នេះ​ដោយ​ពួកគាត់​អះ​អាង​ថា​នឹង​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ស​និង​ចំណាយ​ថវិកា​តិច ។ 

សម្ដេច​តេ​ជោ​គាំទ្រ​ឯកសារ​បច្ចុប្បន្នភាព​យុទ្ធសាស្ដ្រ​សកល ដើម្បី​សុខភាព​ស្ដ្រី កុមារ និង​មនុស្ស​ជំទង់ របស់ អ​.​ស​.​ប

    ភ្នំពេញ: ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៥​នេះ បាន​ផ្សព្វផ្សាយ​អំពី​លិខិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឆ្លើយតប​ចំពោះ​លិខិត​របស់លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ស្នើការ​គាំទ្រ​លើ​ឯកសារ​បច្ចុប្បន្នភាព​យុទ្ធសាស្ដ្រ​សកល​ដើម្បី​សុខភាព​ស្ដ្រី កុមារ និង​មនុស្ស​ជំទង់​។​

ប្រមុខ​ការទូត​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​“​វេទិកា​សេដ្ឋកិច្ច​អាស៊ី​.​អឺរ៉ុប លើក​ទី​៦”​ពីថ្ងៃ​ទី​២៣-២៦ ខែកញ្ញា​

    ភ្នំពេញ: ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​ជូនដំណឹង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា នេះ ឲ្យ​ដឹងថា តាម​ការអញ្ជើញ​របស់​លោក លូ ឈិន​ជាន (Lou Qinjian) អភិបាលខេត្ត​សាន​ស៊ី និង​លោក ដុង ជុន (Dong Jun) អគ្គលេខាធិការ​វេទិកា​សេដ្ឋកិច្ច​អាស៊ី​.​អឺរ៉ុប និង​ជា​អភិបាលក្រុង​ស៊ី​អាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក​ឧបនាយក​រដ្ឋ​ម​មន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម “​វេទិកា​សេដ្ឋកិច្ច​អាស៊ី​.​អឺរ៉ុប លើក​ទី​៦” ក្រោម​ក្របខណ្ឌ នៃ​អង្គការ​សហប្រតិបត្តិកា​រ​សៀង​ហៃ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៣ ដល់

Pages

Subscribe to សុខភាព