សទ្ទានុក្រម

ពាក្យ និយម​ន័យ
“​ភេទ”

“ភេទ” សំដៅ​ទៅលើ​លក្ខណៈ​សម្បត្តិ​ផ្នែក​ជីវសាស្ត្រ របស់​ស្ត្រី ឬបុរស។ ភេទ​គឺ​ជា​ភាព​ខុសគ្នា​ ដែល​​យើង​​មាន​តាំង​ពី​កំណើត ហើយ​តាមធម្មតា​គឺ​​ជា​អ្វី​ដែល​មិន​អាច​ផ្លាស់ប្ដូរ​បាន។ ពាក្យ​​ភេទ គួរ​​យក​មក​ប្រើ​នៅ​ពេលនិយាយ​សំដៅ​​​ទៅលើ​​ស្រ្តី និង​បុរស ក្នុង​ការ​ចាត់​​ទៅតាម​ប្រភេទខុសៗ​គ្នា​ផ្នែក​រាងកាយ ឧទាហរណ៍ ​នៅ​ក្នុង​​​​ទិន្នន័យ​ផ្នែក​ស្ថិតិ ដែល​​ចែក​ទៅតាម​ភេទ​ជា​ដើម។ ប៉ុន្តែ ភាព​ខុសគ្នា​ផ្នែក​ជីវសាស្ត្រ​ទាំង​អស់​នេះ មិន​អាច​ពន្យល់​បាន​​ថា ​តើ​ហេតុអ្វី​បាន​ជាស្ត្រី និង​បុរស​ មាន​តួនាទី​ខុសគ្នា​នៅ​ក្នុង​សង្គម​នោះ​ឡើយ។ ភាព​ខុសគ្នា​ទាំង​អស់​​នេះ ​មិន​អាច​ពន្យល់​បាន​​ថា ​តើ​ហេតុអ្វី​បាន​ជា​ជាទូទៅ​មាន​ការ​ផ្ដល់​តម្លៃ​ខុសគ្នា​ ចំពោះ​តួនាទី​របស់​ស្ត្រី និង​បុរស​នោះ​ឡើយ។

Pages