សទ្ទានុក្រម

ពាក្យ និយម​ន័យ
ការ​​បញ្ជ្រាប​​ការ​​យល់ដឹង​​ផ្នែក​​យេនឌ័រ

ការបញ្ជ្រាបការយល់ដឹងផ្នែកយេនឌ័រ​គឺ​ជា​វិធី​ដ៏​សំខាន់​មួយ សម្រាប់​​ជួយ​ជម្រុញ​កិច្ច​ខិតខំ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សមភាព​យេនឌ័រ។ ការ​បញ្ជ្រាប​យេនឌ័រ មាន​ន័យ​ថា មាន​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ការ​យល់ឃើញ បទពិសោធន៍ និង​សេចក្ដី​ត្រូវការ​របស់​បុរស និង​ស្ត្រី នៅ​ក្នុង​គ្រប់​សកម្មភាព​ និង​គ្រប់​វិស័យ​ទាំង​អស់​ក្នុង​សហគមន៍។ នេះ​មាន​ន័យ​ថា ដំណើរការ​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​សង្គម នៅ​ក្នុង​សហគមន៍​ត្រូវ​បាន​អភិវឌ្ឍ និង​វាយតម្លៃ ក្នុង​លក្ខណៈ​មួយ​ដែល​ធ្វើ​ឲ្យ​ភាគី និង​កត្តា​​នានា ​យកចិត្ត​ទុកដាក់​លើ​វិស័យ​ការងារ​​ផ្សេងៗ​គ្នា ដើម្បី​លើកកំពស់​សមភាព​យេនឌ័រ និង​ជម្រុញ​ដល់​វិធានការ​នានា​ដែល​កាត់បន្ថយ​វិសមភាព​ដែល​គេ​អាច​សង្កេត​ឃើញ​បាន។ ការ​ធ្វើ​បែបនេះ ជួយ​ធានា​ឲ្យ​បាន​ថា ស្ត្រី និង​បុរស បាន​ទទួល​អត្ថប្រយោជន៍​ស្មើរៗគ្នា ពីសកម្មភាព​នៅ​ក្នុង​វិស័យ​ផ្សេងៗ​​ក្នុង​សង្គម។ ការបញ្ជ្រាប​ការយល់ដឹង អាច​ជះឥទ្ធិពល​ទៅលើ​សកម្មភាព​នានា​របស់​អង្គការ​គ្រប់ប្រភេទ ដូចជា​រដ្ឋបាល​សាធារណៈ អង្គការ​ក្រៅ​រដ្ឋាភិបាល គម្រោង​សហប្រតិបត្តិការ​អភិវឌ្ឍ។ល។ ដោយ​មាន​ការ​បញ្ជ្រាប​ការ​យល់ដឹង ការ​លើកកំពស់​សមភាព​យេនឌ័រ លែង​ជា​ផ្នែក​មួយ​​ដាច់ដោយឡែក​ពី​​ការ​សម្រេច​ចិត្ត​តទៅទៀត​ហើយ ប៉ុន្តែ​សមភាព​យេនឌ័រ​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​គ្រប់​សកម្មភាព នៅ​គ្រប់​កម្រិត​ទាំង​អស់។

ការ​បញ្ជ្រាប​ការ​យល់ដឹង ក៏​អាច​ហៅ​បាន​ថា​ជា​គោលការណ៏​អន្តរវិស័យ​ផងដែរ ដែល​សង្កត់ធ្ងន់​វត្តមាន​របស់​វា នៅ​ក្នុង​សកម្មភាព​គ្រប់​កម្រិត​ទាំងអស់។ ជានិច្ចកាល យើង​​ត្រូវ​ចងចាំ​ថា ការ​បញ្ជ្រាប​ការ​យល់ដឹង​ មិនមែន​ជា​គោលដៅ​ចុងក្រោយ​របស់​យើង​ទេ ប៉ុន្តែ​ជា​មធ្យោបាយ​ដើម្បី​ឲ្យ​យើង​​សម្រេច​​បាន​នូវ​គោលដៅ​ចុងក្រោយ។ គោលដៅ​ចុងក្រោយ​ដែល​យើង​ចង់​សម្រេច​ឲ្យ​បាន​នោះគឺ សមភាព​យេនឌ័រ។

កាលានុវត្ត​ភាព​ស្មើ​គ្នា​សម្រាប់​ស្ត្រី និង​បុរស ឬ​ឱកាស​ស្មើ​គ្នា​សម្រាប់​ស្ត្រី និង​បុរស

ស្ថានភាព​អំណោយ​ផល និង​គ្មាន​ឧបសគ្គ​ក្នុង​ការ​ចូល​រួម​ក្នុង​វិស័យ​សេដ្ឋកិច្ច​ នយោបាយ និង​សង្គមកិច្ច​ ដោយ​មិន​រើស​អើង​ភេទ​។

គម្រោង​ដែល​ផ្ដោត​លើ​ស្ត្រី

គម្រោង​ដែល​ផ្ដោត​ទៅ​លើ​ស្ត្រី​ជា​ក្រុម​គោល​ដៅ​ និង​ជា​អ្នក​ចូល​រួម​ចម្បង​។ ជា​គោល​ការណ៍​ គម្រោង​បែប​នេះ​បាន​តម្រូវ​ឱ្យ​មាន​ស្ត្រី​ចូល​រួម​ក្នុង​ការ​រៀបចំ និង​គ្រប់​គ្រង​គម្រោង និង​មាន​តួ​នាទី​ធ្វើ​សេចក្ដី​សម្រេច​ផង​ដែរ​។

អ្នក​ដឹកនាំ​និង​សម្រប​សម្រួស​ការ​ស្រាវ​ជ្រាវ ៖

អ្នក​ប្រមូល​ទិន្នន័យ     

សណ្ឌិត ហ៊ាន សុខុម

លោក​ស្រី កែ គន្ធមាលា

លោក ឡាត់ ប៉ូច

លោក​ស្រី ហ៊ុយ ឆេង​រតនា

លោក ប៊ី សុខ​គង់ 

គម្លាត​យេនឌ័រ

គម្លាត​រវាង​បុរស​និង​ស្ត្រី​នៅ​ក្នុង​ការ​ចូល​រួម​ ការ​ទទួល​បាន​នូវ​សិទ្ធិ​ ឱកាស​ និង​ការ​គ្រប់​គ្រង​លើ​ធន​ធាន​ និង​ផល​ប្រយោជន៍​នៅ​ក្នុង​វិស័យ​ណា​មួយ​។

គោល​នយោបាយ​ដែល​មាន​ទស្សនៈ​យេនឌ័រ

គោល​នយោបាយ​ប្រភេទ​នេះ​ទទួល​ស្គាល់​ថា ស្ត្រី​គឺ​អ្នក​អភិវឌ្ឍ​ដូច​ជា​បុរស​ដែរ និង​ថា បែប​ផែន​នៃ​ការ​ចូល​រួម​របស់​ស្ត្រី​ត្រូវ​បាន​កំណត់​ដោយ​ទំនាក់​ទំនង​ យេនឌ័រ​។ គោល​នយោបាយ​នេះ​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ទំនាក់​ទំនង​យេនឌ័រ ដែល​ធ្វើ​ឱ្យ​ការ​ចូល​រួម​របស់​ស្ត្រី​ខុស​គ្នា និង​តែង​តែ​មិន​ស្មើ​ភាព​គ្នា​ជាមួយ​នឹង​បុរស​។ ជា​ផល​វិបាក​ចេញ​ពី​វិសមភាព​ទាំង​នោះ​ ស្ត្រី​អាច​មាន​តម្រូវ​ការ​ផល​ប្រយោជន៍​និង​អាទិភាព​ខុសគ្នា​ពី​បុរស ​​​​​​ហើយ​មាន​ពេល​ខ្លះ​អាច​មាន​ទំនាស់​ជាមួយ​តម្រូវ​ការ​ផល​ប្រយោជន៍​ និង​អាទិភាព​របស់​បុរស​ដែរ​។

គោល​នយោបាយ​ដែល​មាន​ទស្សនៈ​យេនឌ័រ​ជាក់​លាក់

គោល​នយោបាយ​ ដែល​រៀបចំ​ឡើង​ដោយ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​និង​កង្វល់​យេនឌ័រ ដើម្បី​ធានា​ឱ្យ​មាន​សមភាព​យេនឌ័រ​ក្នុង​ការ​បែង​ចែក​ធន​ធាន​ និង​ការ​ទទួល​ខុស​ត្រូវ​ដែល​មាន​ស្រាប់​។

គំនិត​ចាស់គំរិល​អំពី​តួនាទី​​ផ្នែក​យេនឌ័រ

គឺជា​គំនិត​យល់​ឃើញ​​ឥត​ប្រែប្រួល​​អំពី​ស្ត្រី និង​បុរស ​ដែល​ត្រូវ​កាន់​តួនាទី​​ផ្នែក​នានា ដោយ​ផ្អែក​លើ​ទស្សនទាន​បែប​ប្រពៃណី ស្ដី​អំពី​ភាពជា​បុរស និង​ភាព​ជា​ស្ត្រី។ ជា​រឿយៗ គំនិត​ចាស់គំរិល​អំពី​តួនាទី​​ផ្នែក​យេនឌ័រ ជួយ​ជម្រុញ​វប្បធម៌​វិសមភាព​ផ្នែក​យេនឌ័រ និង​ធ្វើ​ឲ្យ​សកម្មភាព​នៃ​ការ​រើសអើង​ចំពោះ​បុគ្គល ជា​ពិសេស​ការ​រើសអើង​ចំពោះ​ស្ត្រី​ក្លាយ​ជា​រឿង​ស្រប​ច្បាប់។ ​

គំនិត​ចាស់គំរិល​អំពី​យេនឌ័រ​ គឺ​ជា​គំនិត ឬ​ការ​សន្មត់​​អំពី​ តួនាទី អាកប្បកិរិយា និង​សមត្ថភាព​ខុសគ្នា​រវាង​បុរស និង​ស្ត្រី ដែល​មិន​ប្រែប្រួល។ ឧទាហរណ៍ មាន​តែ​បុរស​ទេ​ដែល​មាន​សមត្ថភាព​អាច​ក្លាយ​ជា​ក្រុមប្រឹក្សា​ឃុំ អភិបាល​ខេត្ត ឬ​មេ​ភូមិ​បាន។ ជា​ទូទៅ បុរស​ប្រហែល​ជា​អាច​មាន​សមត្ថភាព ហើយ​ស្ត្រី​ប្រហែល​ជា​មិនអាច​មាន​សមត្ថភាព​ ដើម្បី​ទទួល​យក​តួនាទី​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​សង្គម។ បើទោះជាដូច្នេះ​ក្ដី តើ​បុរស​គ្រប់រូប​សុទ្ធតែ​មាន​សមត្ថភាព ​ឬ? តើ​ស្ត្រី​ទាំង​អស់​សុទ្ធ​តែ​គ្មាន​សមត្ថភាព ឬ? ស្ត្រី​មួយ​ចំនួន​ អាច​នឹង​មិន​មាន​សមត្ថភាព​ឈរ​ឈ្មោះ​បោះឆ្នោត ឬ​ក្លាយ​ជា​អ្នក​ដឹកនាំ​គេ​បាន។ មនុស្ស​ប្រុស​មួយ​ចំនួន​ ក៏​ដូចគ្នា​ដូច្នេះ​ដែរ។   

ជា​ទូទៅ​គំនិត​ចាស់​គំរិល​អំពី​យេនឌ័រ អាច​នាំ​ឲ្យ​មាន​ការ​សន្មត់​ខុសឆ្គង និង​ការ​ដាក់​កំហិត​លើ​ជម្រើស​របស់​បុរស និង​ស្ត្រី។ ហេតុនេះ គំនិត​ចាស់​គំរិល​អំពី​យេនឌ័រ គឺ​​គ្រាន់​តែ​ជា​គំនិត ពោលគឺ មិន​មែន​ជា​អ្វី​ដែល​ផ្អែក​លើ​ភាព​ពិត​ជាក់ស្ដែង​នោះ​ឡើយ។

តម្រូវ​ការ​ជាក់​ស្ដែង​នៃ​យេនឌ័រ និង​តម្រូវ​ការ​ជា​យុទ្ធសាស្ត្រ​នៃ​យេនឌ័រ

តម្រូវ​ការ​ជាក់​ស្ដែង​នៃ​យេនឌ័រ គឺ​ជា​សេចក្ដី​ត្រូវ​ការ​ចាំ​បាច់ ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ស្ត្រី និង​បុរស ដែល​គេ​បាន​កំណត់​ឡើង​ក្នុង​រង្វង់​បរិ​បទ​ជាក់​លាក់​មួយ​។ ឧទាហរណ៍ ស្ត្រី​និង​បុរស​ត្រូវ​ការ​ដូច​គ្នា​នូវ​ទឹក​ស្អាត អាហារ ការ​ថែទាំ ជម្រក​។ល។

តម្រូវ​ការ​ជា​យុទ្ធសាស្ត្រ គឺ​ជា​សេចក្ដី​ត្រូវ​ការ​ដើម្បី​កែ​ប្រែ​ឋានៈ តួនាទី​ និង​សិទ្ធិ​អំណាច​របស់​បុរស​ ស្ត្រី​ និង​តម្រួវ​ឱ្យ​មាន​ការ​ឆ្លើយ​តប តែ​ប្រើ​រយៈ​ពេល​យូរ​។

តម្រូវ​ការ​ជា​យុទ្ធសាស្ត្រ​តម្រូវ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ផ្នែក​រចនា​ សម្ព័ន្ធ ការ​លើក​កំពស់​ភាព​អង់​អាច និង​កំណែ​ទម្រង់​ប្រព័ន្ធ​ច្បាប់​និង​គោល​នយោបាយ ដើម្បី​ផ្ដល់​នូវ​សមភាព​ស្រប​ច្បាប់​ដល់​ស្ត្រី សិទ្ធិ​ក្នុង​ការ​បន្ត​ពូជ ការ​ចូល​រួម​ក្នុង​នយោបាយ​ ការ​ធ្វើ​សកម្មភាព​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី ព្រម​ទាំង​ទាម​ទារ​ឱ្យ​អនុវត្ត​អនុសញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​ចោល​រាល់​ ទំរង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី​។

តួនាទី​ផលិត ឬ តួនាទី​រក​កម្រៃ

តួនាទី​ផលិត​មាន​រួម​បញ្ចូល​ទាំង​ផលិតកម្ម​ទំនិញ និង​សេវាកម្ម​សម្រាប់​ការ​រក​ប្រាក់​ចំណូល​ ឬ​សម្រាប់​ការ​ចិញ្ចឹម​ជីវិត​។ វា​ជា​ការ​ងារ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​និង​ផ្ដល់​គុណ​តម្លៃ​ដោយ​បុគ្គល​ និង​សង្គម ហើយ​ជា​ទូទៅ គេ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ស្ថិតិ​សេដ្ឋកិច្ច​ជាតិ​។ ទាំង​ស្ត្រី ទាំង​បុរស សុទ្ធ​តែ​ចូល​រួម​ក្នុង​ការ​ងារ​ផលិត ក៏​ប៉ុន្តែ​ការ​ងារ​ទាំង​នោះ​មិន​បាន​ទទួល​ការ​ផ្ដល់​តម្លៃ និង​ការ​ទទួល​ផល​ដូច​ៗ​គ្នា​នោះ​ទេ​។

តួនាទី​​ផ្នែក​យេនឌ័រ និង​ប្រព័ន្ធ​យេនឌ័រ​

តួនាទី​​ផ្នែក​យេនឌ័រ គឺ​​ជា​អាកប្បកិរិយា​ដែល​មនុស្ស​រៀន​នៅ​ក្នុង​សង្គម/សហគមន៍​ ដែល​​រួម​មាន ​សកម្មភាព ការងារ អាកប្បកិរិយា និង​ការ​ទទួល​ខុសត្រូវ ​ដែល​ត្រូវ​បាន​កំណត់​ទៅ​ឲ្យ​​មនុស្ស​ប្រុស និង​មនុស្ស​ស្រី។ ការ​កំណត់​​តួនាទី​ផ្នែក​យេនឌ័រ ទទួល​ឥទ្ធិពល​ពី​កត្តា​នានា​ដូចជា​ អាយុ វណ្ណៈ ជាតិពន្ធុ ជនជាតិ សាសនា ជាដើម។

តួនាទី​​ផ្នែក​យេនឌ័រ គឺ​ជា​អាកប្បកិរិយា​ផ្នែក​សង្គម​​ជាក់លាក់​ ដែល​ពាក់ព័ន្ធ​​នឹង​យេនឌ័រ។ តួនាទី​​ផ្នែក​យេនឌ័រ​ គឺ​ជា​គំរូ​អាកប្បកិរិយា​ដែល​គេ​រំពឹង​ទុក ដែល​គេ​បាន​រៀនមក​ ហើយ​ដែល​​មាន​លក្ខណៈ​ប្លែកៗ​គ្នា​ពី​សង្គម​មួយ​ទៅ​សង្គមមួយ ឬ​ពី​វប្បធម៌​មួយ​ទៅ​វប្បធម៌​មួយ។ តួនាទី​​ផ្នែក​យេនឌ័រ តែង​មាន​ការ​​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ហេតុនេះវា​​​ជា​ផលិតផល​របស់​​ពេលវេលា​ជាក់លាក់​ណាមួយ។

តួនាទី​​ផ្នែក​យេនឌ័រ​ ផ្សាភ្ជាប់​យ៉ាង​ស្អិតរមួយ​ជាមួយ​​បំណែងចែក​ពលកម្ម​នៅ​ក្នុង​សហគមន៍ និង​សង្គម។ ការងារ​ទាំង​អស់​នេះ អាច​ចែក​ចេញ​ជា​វិស័យ​សកម្មភាព​បី រួមមាន៖ 

Pages