ការ​បោះឆ្នោត

រដ្ឋសភាអាណត្តិ​ក្រោយ​អាសនៈ​ឡើង​ដល់​១២៥​អាសនៈ, ការឃោសនា​មាន​២១ថ្ងៃ

    ភ្នំពេញ៖ លោក ប៊ិន ឈិន ឧបនាយក​នាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​ក្រុម​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ព្រមព្រៀង​គ្នា​រួចហើយ​ថា​ អាសនៈ​រដ្ឋសភា​សម្រាប់​ការ​បោះឆ្នោត​អាណត្តិ​ក្រោយ​​ នា​ឆ្នាំ​២០១៨​ នឹង​ត្រូវ​បង្កើន​ពី​១២៣​ អាសនៈ​ឡើង​ដល់​១២៥​អាសនៈ។ ចំណែក​រយៈពេល​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​ត្រូវ​បង្រួម​ពី ៣០​ថ្ងៃ​ក្នុង​ច្បាប់​ចាស់​ មក​ត្រឹម​២១​ថ្ងៃ​ប៉ុណ្ណោះ។ រីឯ​ការ​ហែ​ក្បួន​ឃោសនា​តាម​ផ្លូវ​ត្រូវ​ធ្វើ​ឡើង​តែ៤​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​រយៈពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។

សហភាព​អឺរ៉ុប​បង្ហាញ​ជម្រើស​៤ នៃ​ការធ្វើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​កម្ពុជា​ ​

    ភ្នំពេញ: ក្រុម​អ្នកជំនាញការ សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បានបង្ហាញ ជម្រើស ៤ នៃ​ការធ្វើ​បញ្ជី​ឈ្មោះ​បោះ ឆ្នោត​នៅ​កម្ពុជា​។ ជម្រើស​ទាំង​៤​នោះ ត្រូវបាន​អ្នកជំនាញការ​ខាង​បោះឆ្នោត របស់​សហភាព​អឺរ៉ុប បង្ហាញ​ដល់​ក្រុម ការងារ​ចរចា​កំណែទម្រង់​ការបោះឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា​និង​ក្រុមការងារ គណបក្ស​សង្គ្រោះ​ជាតិ ដាច់​ដោយ ឡែក ពីគ្នា កាលពី​រសៀល​ថ្ងៃទី ២៣ ខែមករា ឆ្នាំ​២០១៥ នៅ​វិមាន រដ្ឋសភា​។​

កាលបរិច្ឆេទ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី ចាប់ពី​ថ្ងៃ​១​ឧសភា​ដល់់​ថ្ងៃទី​៣១​កក្កដា​ ​

    ភ្នំពេញ: ការចុះឈ្មោះ​អ្នក​បោះ ឆ្នោត​ថ្មី​នឹងត្រូវ​ប្ដូរ​ពី​ខែតុលា​មក​ធ្វើ​ចាប់ ពីថ្ងៃ​ទី​១ ឧសភា ដល់​ថ្ងៃទី​៣១​កក្កដា​។ រីឯ​ថ្ងៃ​បោះឆ្នោត​នឹង​អាច​លើក​ពី​ខែកក្កដា មក​ធ្វើ​នៅ​ខែកុម្ភៈ ។ នេះ​បើតាម លទ្ធផល នៃ​កិច្ចប្រជុំ​ចរចា​រវាង​ក្រុម ការងារ គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស សង្គ្រោះ​ជាតិ លើ​ការកែប្រែ​ច្បាប់​បោះ​- ឆ្នោត​តំណាងរាស្ដ្រ​កាលពី​រសៀល ថ្ងៃ​សុក្រ​ទី ២៦ ខែធ្នូ នៅ រដ្ឋសភា​។​

ក្រុម​ការងារ​ចរចា​ ឯក​ភាព​គ្នា​លើ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី

    ភ្នំ​ពេញ៖ ក្នុង​កិច្ច​ប្រជុំ​ចរចា​កាល​ពី​ រសៀល​ថ្ងៃ​ច័ន្ទ​ ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​រដ្ឋសភា  ក្រុម​ការងារ​ចរចា​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បន្ត​ជួប​គ្នា​ជជែក​លើ​ជំពូក​ទី​៦ ក្នុង​ច្បាប់​បោះឆ្នោត​តំណាង​រាស្ត្រ​និយាយ​ពី​ការ​ចុះ​ឈ្មោះ​​អ្នក​បោះ​ឆ្នោត​ និង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។ ជាលទ្ធផល​គឺ​ក្រុម​ការ​ងារ​​ចរចា​គណបក្ស​ទាំង​ពីរ​បាន​ឯក​ភាព​​គ្នា​ថា​ ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​ត្រូវ​មិន​មាន​ឈ្មោះ​ស្ទួន​ គឺ​មនុស្ស​ម្នាក់​ គឺ​មិន​អាច​ចុះ​ឈ្មោះ​ពីរ​ហើយ​មិន​មាន​ការ​បន្លំ។ ប៉ុន្តែ​ក្រុម​ការងារ​នូវ​មិនទាន់​ឯក​ភាព​គ្នា​ល

រដ្ឋសភា​អនុម័ត​ដោយ​ឯកច្ឆន្ទ បង្កើត​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅក្នុង សភា​, លោក​សមរង្ស៊ី បញ្ជាក់ថា ពេលនេះ​ភាព​តានតឹង​ខាង​នយោបាយ មិនទាន់​ចប់​ទេ​ ​

     ភ្នំពេញ: ដូច​ការគ្រោងទុក អ្នកតំណាងរាស្ដ្រ​ចំនួន ១០២ រូប ដែល បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា កាលពី ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ខែធ្នូ ឆ្នាំ​២០១៤ បាន​លើកដៃ​អនុម័ត​ជា​ឯកច្ឆន្ទ លើ​សេចក្ដី ស្នើ​វិសោធនកម្ម ជំពូក​១២ ប្រការ​៤៨​ថ្មី ( ២ ) នៃ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា ដើម្បី​បង្កើត​ប្រធាន​ក្រុម​មតិ​ភាគតិច នៅ​រដ្ឋសភា ។​

Pages

Subscribe to ការ​បោះឆ្នោត