ការ​បោះឆ្នោត

ស្ត្រី​​​សមាជិកសភា អង់គ្លេស ​និង​កម្ពុជា​ពិគ្រោះ​យោបល់​​ស្វែង​រក​យន្ត​ការ​ចូល​រួម​របស់​សមាជិក​សភា

    ភ្នំពេញ ៖ សមាជិក​រដ្ឋ​សភា​កម្ពុជា ​និង​សមាជិក​អង់គ្លេស​បាន​ជួប​ជុំ​គ្នា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១​​ខែ​មី​នា​សណ្ឋាគារ​ រ៉ាហ្វល​ឡឺរ៉ូយ៉ាល់​ ដើម្បី​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់​ លើ​ការ​លើក​កម្ពស់​​ ​និង​ការ​ចូល​រួម​របស់​សមាជិក​ សភា នៅ​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ និង​វិស័យ​នយោបាយ​ ។

រដ្ឋ​សភា​នឹង​ទទួល​ពាក្យ​បេក្ខជន​​ដែល​ចង់​ធ្វើ​ជា​សមាជិក​​ គ.ជ.ប. ​​ចាប់​ពី​ថ្ងៃ​ទី​២៧​ខែ​មីនា​ដល់​ថ្ងៃ​ទី​៦​ខែ​មេសា

ភ្នំពេញ​៖​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ នឹង​​ធ្វើ​ការប្រជុំ​ពិភាក្សា​ឡើង​វិញ​ដើម្បី​ជជែក​អំពី​នីតិវិធី នៃ​ការ​ប្រកាស​​និង​ការ ទទួល​​និង​ការចាត់ចែង​អំពី​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀប​ការបោះឆ្នោត​(គ.ជ.ប.​)​ នៅ​ថ្ងៃ​ទី​២៧​ខែ​មីនា​ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ ។  រដ្ឋ​សភា និង​ធ្វើ​ការ​ទទួល​ពាក្យ ពី​បេក្ខជន​ទូ​ទៅ​ដែល​មាន​បំណង​ធ្វើ​ជា​សមាជិក​គ.ជ.ប.​ ។ នេះ​បើ​តាម​ការ បញ្ជាក់​ពី មន្ត្រី​ជាន់​ខ្ពស់​រដ្ឋ​សភា​ដែល​បាន​ប្រាប់​​រស្មី​កម្ពុជា​កាល​ពី​រសៀល​ថ្ងៃ​ទី​២០​ខែ មីនា​ឆ្នាំ ២០១៥​។​

ច្បាប់​បោះឆ្នោត​និង​ច្បាប់​គ.ជ.ប. អនុម័ត​ដោយ​ឯកច្ឆន្ទដោយ​គ្មាន​ការពិភាក្សា​ដេញ​ដោល​

    ភ្នំពេញ​៖ សមាជិក​រដ្ឋសភា​ដែល​ចូល​រួម​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩ ​មីនា​បាន​លើក​ដៃ​អនុម័ត​ជាឯកច្ឆន្ទ​លើ​សេចក្ដី​ស្មើ​ច្បាប់​បោះឆ្នោត​ដោយ​គ្មាន​កាជជែក​សួរ​ដេញ​ដោល​និង​កែ ប្រែ​ខ្លឹមសារ អ្វី​ឡើយ​ ។ 

សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន​ និង​លោក​ សម រង្ស៊ី​​ បាន​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋសភា  កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​មាន​កូរ៉ុម​តំណាង​រាស្ត្រ​១០៣រូប​បាន​លើក​ដៃ​អនុម័ត​លើ​សេចក្ដី​ស្នើ​ច្បាប់​គ.ជ.ប.​មាន​៧ជំពូក​ និង​៦៦​មាត្រា​បន្ទាប់​​មក​ច្បាប់​បោះ​ឆ្នោត​ដែល​មាន​១២ ជំពូក​ និង​១៧១​មាត្រា ។ 

សមាសភាពគ.ជ.ប.ថ្មីនិងចេញជារូបរាងនៅថ្ងៃ ទី១៣ខែមេសា

ភ្នំពេញ៖  សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ថ្មីទាំង៩រូបនឹងត្រូវប្រកាសនៅថ្ងៃមុនចូលឆ្នាំថ្មីប្រពៃណីជាតិ ពោលគឺនៅថ្ងៃទី១៣ខែមេសា។ ប៉ុន្តែនៅពេលនេះសមាសភាព(គ.ជ.ប.)ថ្មីទាង៩រូបដែល៤រូបមកពីគណបក្សប្រជាជនកម្ពុជានិង៤រូបទៀតមកពីគណបក្សសង្គ្រោះជាតិនិង១រូបទៀតដែលជាបុគ្គលដែលទទួលបានការឯកភាពពីគណបក្សទាំងពីពេញលេញគឺពុំទាន់មានជាផ្លូវការនៅឡើយ។ នេះបើតាមលោកឈាង វុន អ្នកនាំពាក្យរដ្ឋសភា ។

សិក្ខាសាលា​និយាយ​អំពី​សេចក្ដី​ស្នើ​ច្បាប់​បោះ​ឆ្នោត​គ្រោង​ធ្វើ​នៅ​សប្ដាហ៍​ក្រោយ

    ភ្នំពេញ៖​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្អាត​ឯកសារ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ជ្រើស​រើស​តាំង​តំណាង​រាស្ត្រ​រួច​រាល់​អស់​ហើយ​កាល​ពី​រសៀល​ថ្ងៃ​ទី​២​ខែ​មីនា​ឆ្នាំ ២០១៥​ដើម្បី​ត្រៀម​រៀប​ចំ​ធ្វើ​សិក្ខាសាលា​នៅ​សប្ដាហ៍​ក្រោយ​នេះ​។

Pages

Subscribe to ការ​បោះឆ្នោត