ការ​បោះឆ្នោត

​សហភាព​អឺរ៉ុប នឹង​បញ្ជូន​អ្នកជំនាញការ មក​ធ្វើការ​ជាមួយ​គ​.​ជ​.​ប​. នៅ​ខែតុលា ឬ​ដើមខែ​វិច្ឆិកា​

    ភ្នំពេញ: សហភាព​អឺរ៉ុប នឹង​បញ្ជូន​អ្នកជំនាញការ​របស់ខ្លួន មក​ធ្វើការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀនចំការ​បោះឆ្នោត​( គ​.​ជ​.​ប​.) នៅ​ខែតុលា ឬ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៥ ខាងមុខនេះ​។ ក្នុងនោះ ភាគី​គ​.​ជ​.​ប​. សុំ​ឲ្យ​សហភាព​អឺរ៉ុប សហការ​ជាមួយ​ជប៉ុន ក្នុង​ការជួយ​ដល់​គជប ទៅលើ​សម្ភារៈ​បរិក្ខា ឬ​កុំ​ព្យួ​ទ័​រ​សម្រាប់​ការចុះឈ្មោះ​ការបោះឆ្នោត​។ នេះ​បើតាម​សេចក្តីប្រកាស​។​

គ.ជ.ប នឹង​សាកល្បង​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ តាម​ប្រព័ន្ធ​កុំព្យូទ័រ​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា

    ភ្នំពេញៈ គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប ) នឹង​ដំណើរ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នៅ ពក់​កណ្ដាល​ខែ​កញ្ញា​។ ចំណែក​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ជា​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ ខែ​មីនា​ឆ្នាំ​២០១៦​ នេះ​បើ​តាម​លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​ គ.ជ.ប ។

គ.ជ.ប ត្រូវ​ការ​បុគ្គលិកចេះប្រើកុំព្យូទ័រ ប្រមាណ ២៤០០ នាក់ធ្វើ​ការ​បញ្ចូលទិន្ន័យ​អ្នក​ចុះឈ្មោះបោះឆ្នោត​

 ភ្នំពេញ៖ បើ​យើង​តាម​សេចក្ដី​ប្រកាស​ព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៥ របស់​គណកម្មការជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប)  នៅទីស្ដីការគណកម្មការជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប)   គណកម្មការ​ចំពោះ​កិច្ច​ ដែល​ដឹក​នាំដោយ​ ឯកឧត្ដម គួយ ប៊ុនរឿន​ អនុប្រធាន​គ.ជ.ប និង​ជាប្រធាន​គណកម្មការ​ចំពោះកិច្ច​ បាន​ជួបពិភាក្សា ជាមួយ​ក្រុម​បេសកកម្ម​មក​ពី​ជប៉ុន​ ដឹក​នាំ​ដោយ​លោក Ryuichi TOMIZAWA និង​មាន​ការ​ចូល​រួម​ដៅយ​មន្ត្រី​ស្ថានទូត​ជប៉ុន និង​តំណាង​អង្គការ​ JICA ប្រចាំព្រះរាជានាចក្រកម្ពុជា ។ 

EU សន្យា​ផ្តល់​ថវិកា១០លាន​អឺរ៉ូ ដល់គ.ជ.ប

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកសម្រួល ដល់ការបោះឆ្នោត ដែលជាការងារសំខាន់មួយ មិនអាចខកខានបាននៅកម្ពុជាសហគមន៍អឺរ៉ុប(EU) នឹងផ្តល់ថវិកា១០លានអឺរ៉ូ ដល់គណៈកម្មធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប ) ។

បន្ទាប់ពីកិច្ចជំនួបពិភាក្សារវាង គ.ជ.ប EU និង ភាគីជប៉ុននៅទីស្តីការ គ.ជ.ប នារសៀលថ្ងៃទី ២២ ខែមិថុនាឆ្នាំ២០១៥នេះលោក ហង្ស ពុទ្ធាអ្នកនាំពាក្យគ.ជ.ប មានប្រសាសន៍ ថា « EU សន្យានឹងផ្តល់ថវិកា១០លានអឺរ៉ូដល់ គ.ជ.ប ដែលជំនួយទាំងនោះ មានបីលក្ខណៈ ។ទី១-ការជួយជាអនុសាសន៍លើបទបញ្ជានិងនិតិវិធីបោះឆ្នោត ទី២- អ្នកជំនាញការដែលនិងមកឈរជើងនៅ គ.ជ.ប ទាំងរយៈពេលវែងនិងខ្លី និងទី៣-ផ្តល់ជាសំភារៈផ្សេងៗសម្រាប់ការចុះឈ្មោះនិងដំណើរការបោះឆ្នោត» ។

គ.ជ.ប.​ សាកល្បង​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នៅ​ ២៥​ ឃុំ​សង្កាត់​

    ភ្នំពេញ​: ​គណ:គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ បាន​ប្រកាស​ថា​ នៅ​ខែ​សីហា​ ខាង​មុខ​នេះ​និង​ចាប់​ផ្ដើម​សាកល្បង​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​តាម​ប្រព័ន្ធ​បច្ចេកវិជ្ជា​ថ្មី​ដោយ​ប្រើ​កុំព្យូទ័រ​។​ដំណើរ​ការ​ចុះ​ឈ្មោះ​អ្នក​សាកល្បង​នេះ​និង​ត្រូវ​ធ្វើ​ឡើង​នៅ​ឃុំ​សង្កាត់​ចំនួន​ ២៥​ នៅ​ទូទាំង​ប្រទេស​ដោយ​មួយ​ខេត្ត​រាជធានី​ ជ្រើសរើស​យក​មួយ​ឃុំ​សង្កាត់​។​

Pages

Subscribe to ការ​បោះឆ្នោត