ការ​បោះឆ្នោត

គ.ជ.ប.​រៀបចំ​ការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង​ចាប់​ពី​ថ្ងៃ​ទី​ ១​ដល់​ថ្ងៃ​ទី​ ១៥​ វិច្ឆិកា​

     ភ្នំពេញ​៖​ គ.ជ.ប. បាន​ត្រៀម​លក្ខណៈ​ក្នុង​ការ​រៀបចំ​ការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ឡើងវិញ​  ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ ១០​លាន​នាក់​  ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ ឆ្នាំ​ ២០១៦​។​ បញ្ជី​បោះឆ្នោត​ថ្មី​ នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នា​ឆ្នាំ​ ២០១៧​ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ ២០១៨​។​ នៅ​ពេល​នេះ​ គ.ជ.ប.ក៏​បាន​ត្រៀម​រៀបចំ​ការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង​​  ដែល​នឹង​ធ្វើ​ឡើង​  ចាប់​ពី​ថ្ងៃ​ទី​ ១​ ដល់​ថ្ងៃ​ទី​ ១៥​ វិច្ឆិកា​ នៅ​២៥​ ឃុំ​សង្កាត់​ ក្នុង​ ២៥​ ខេត្ត​រាជធានី​។​

ប្រជុំ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ចុះ​ឈ្មោះ​បោះឆ្នោត​សាកល្បង​

    ភ្នំពេញ​៖​ សាលា​សង្កាត់​ផ្សារដើមថ្កូវ​ និង​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ​​ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដី​ពី​គោលការណ៍​ និង​នីតិវិធី​នៃ​ការ​ផ្ដល់​លិខិត​អញ្ជើញ​ប្រជាពលរដ្ឋ​ចូលរួម​ចុះ​ឈ្មោះ​បោះឆ្នោត​សាកល្បង​ដល់​ក្រុម​ប្រឹក្សា​សង្កាត់​ផ្សារដើមថ្កូវ​  ដែល​មាន​មេភូមិ​ និង​សមាជិក​ ភូមិ​ទី​ ៦​ ភ្នាក់ងារ​គណបក្ស​នយោបាយ​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចូលរួម​។​ 

ជាង​៣ម៉ឺន​នាក់​នឹង​ត្រូវ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង​ចាប់​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​១៥​វិច្ឆិកា

ភ្នំពេញ៖​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​បាន​ប្រកាស​នូវ​តារាង​ស្ថិតិ​ប្រជាពលរដ្ឋ​និង​ចំនួន​ការិយាល័យ​បោះឆ្នោត​​ប៉ាន់​ស្មាន​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សាកល្បង​ឆ្នាំ​២០១៥​ចាប់ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​១៥​​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​។​ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​៣២.៥២៨​នាក់​ស្ត្រី​១៦.៨៥៧​នាក់)​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត​សាកល្បង​នៅ​២៥​ឃុំ​-សង្កាត់​ទូទាំង​ប្រទេស។

នៅ​ភ្នំពេញ គ.ជ.ប.ជ្រើស​រើស​យក​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ដើម្បី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង​

​ភ្នំពេញ​៖​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា​.គ.ជ.ប.បាន​ប្រកាស​ផ្សព្វផ្សាយ​ពី​ឈ្មោះ​ឃុំ​សង្កាត់​និង​ចំនួន​ភូមិ​សម្រាប់​ធ្វើ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង​​ដែល​នឹង​ត្រូវ​ចាប់​​ផ្ដើម​ពី​ថ្ងៃ​ទី​១​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​ខាង​មុខ​នេះ​។​ក្នុង​នោះ​នៅ​ភ្នំពេញ​គ.ជ.ប.​បាន​សម្រេច​ជ្រើស​រើស​យក​សង្កាត់​ផ្សារ​ដើម​ថ្កូ​វ​​សម្រាប់​ការ​សាក​ល្បង​​ចុះ​ឈ្មោះ​​អ្នក​បោះ​ឆ្នោត​​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នោះ។

គ​.​ជ​.​ប​. ចាប់ផ្ដើម​ពិនិត្យ​លើ​អនុសាសន៍​ពាក់ព័ន្ធ​បទបញ្ជា​និង​នីតិវិធី​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត

    ភ្នំពេញ:  អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ ឆ្នោត​(​គ​.​ជ​.​ប​.)​បានចាប់ផ្ដើម​ពិនិត្យ​និង ពិភាក្សា​លើ​អនុសាសន៍​របស់​ស្ថាប័ន មួយចំនួន​ដែល​បាន​ចូលរួម​ផ្ដល់​ជា យោបល់ ទាក់ទង​នឹង​សេចក្ដីព្រាង បទបញ្ជា និង​នីតិវិធី​សម្រាប់​ការចុះ ឈ្មោះ​បោះឆ្នោត​ដើម្បី​រៀបចំ​បញ្ជី បោះឆ្នោត​ថ្មី ឆ្នាំ​២០១៦ ។ 

Pages

Subscribe to ការ​បោះឆ្នោត