អប់រំ

តួ​នាទី​ដ៏​មាន​សារ​សំខាន់​របស់​យុវជន​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា

ដោយ​លោក​William E. Todd ឯក អគ្គ រដ្ឋ​ទួត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា

ឆ្នាំ​២០១៥​សហភាព​អឺរ៉ុប​ផ្ដល់​អាហារូបករណ៍​៦៥​កន្លែង​សម្រាប់​និស្សិត​កម្ពុជា​និង​បុគ្គលិក​សិក្សា

    ភ្នំពេញ៖​ នៅ​ក្នុង​ឆ្នាំ​នេះ​និស្សិត​កម្ពុជា​ និង​បុគ្គលិក​សិក្សាធិការ​៦៥​នាក់​បាន​ទទួល​អាហារូបករណ៍​ពី​សហភាព​អឺរ៉ុប​ (EU)​ ក្រោម​កម្មវិធី​ និង​គម្រោង​អាហារូបករណ៍ Erasmus Mundus/ Erasmus+ ដើម្បី​ទៅ​សិក្សា​នៅ​ទ្វីប​អឺរ៉ុប​ ក្នុង​រយៈពេល​ផ្សេងៗ​គ្នា​ ចន្លោះ​ពី​ប្រាំ​ទៅ​៦០​ថ្ងៃ​ សម្រាប់​សាស្ត្រាចារ្យ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក​ Alain  Vandersmissen​ ភារធារី​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​​នៅ​កម្ពុជា​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ នៅ​ទី​ស្នាក់​សហភាព​អឺរ៉ុប​។​

បង្កើត​សមាគម​ធនធាន​មនុស្ស​នៅ​កម្ពុជា​

    ភ្នំពេញ​: សមាគម​ធនធាន​មនុស្ស​កម្ពុជា​(Human Resource Association Of Cambodia) ត្រូវ​បាន​បង្កើត​ និង​សម្ពោធ​បើក​ជា​ផ្លូវ​ការ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២០​ខែ​កក្កដា​ ឆ្នាំ​២០១៥។

    លោក​ហង់​ ជួន​ណារ៉ុន​ រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​ បាន​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ ក្នុង​ពិធី​សម្ពោធ​បើក​សមាគម​នេះ​។ លោក​តាំង​​ ណា​ស្រ៊ុន គឺ​ជា​ប្រធាន​សមាគម​នេះ ។

ក្រសួង​ការ​បរទេស​បាន​រៀប​ចំ​កម្មវិធី​" សំណួរ​-ចម្លើយ​សម្រាប់​ការ​យល់ដឹង​អំពី​អាស៊ាន​" ដល់​យុវជន

    ភ្នំពេញ​: លោក​ជុំ​ សុន្ទរី​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិ​ការណ៍​​អន្តរជាតិ​ បាន​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៩​ខែ​កក្កដា​ថា​ដើម្បី​ឱ្យ​យុវជន​ដែល​ជា​អ្នក​បន្ត​វេន​ក្នុង​ការ​អភិវឌ្ឍន៍​ជាតិ​បាន​យល់​ដឹង​ច្បាស់​ថែម​ទៀត​អំពី​អាស៊ាន​ និង​សហគមន៍​អាស៊ាន​ ដែល​ត្រូវ​ប្រកាស​នៅ​ចុង​ខែ​ធ្នូ​ ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិ​ការណ៍​អន្តរជាតិ​ បាន​រៀប​ចំ​កម្មវិធី​ "សំណួរ-ចម្លើយ​ សម្រាប់​ការ​យល់​ដឹង​អំពី​អាស៊ាន​" ដោយ​មាន​ការ​សម្រប​សម្រួល​ពី​ទូរទស្សន៍​ជាតិ​កម្ពុជា។

ក្រសួង​វប្បធម៌​ប្រកាស​ប្រឡង​និពន្ធ​ប្រលោម​លោក​និង​កំណាព្យ​រឿង​ប្រចាំ​ឆ្នាំ​២០១៥

    ភ្នំពេញ​: ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ជូន​ដំណឹង​មួយ​ដល់​បណ្ដាល​អ្នក​និពន្ធ​គ្រប់​មជ្ឈដ្ឋាន​ ដើម្បី​ចូល​រួម​ប្រឡង​ស្នាដៃ​ក្នុង​ការ​តែង​និពន្ធ​ប្រលោម​លោក​ និង​កំណាព្យ​រឿង​ប្រចាំ​ឆ្នាំ​២០១៥​ ដែល​បេក្ខជន​អាច​ទៅ​ចុះ​ឈ្មោះ​និង​ដាក់​ស្នាដៃ​របស់​ខ្លួន​ចូល​រួម​ប្រឡង​ចាប់​ពី​ពេល​នេះ​រហូត​ដល់​មុន​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០១៥​។

Pages

Subscribe to អប់រំ