អប់រំ

បើក​ពិគ្រោះ​យោបល់​ថ្នាក់​ជំនាញ​ស្ដីពី​សេចក្ដីព្រាង​ច្បាប់​អធិការកិច្ច

ភ្នំពេញ​៖​បណ្ដា​តំណាង​ក្រសួង​ស្ថាប័ន​នានា​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​តំណាង​អង្គការ​សហប្រជាជាតិ​តំណាង​សហគមន៍​អឺរ៉ុប​​តំណាង​ដៃ​គូ​អភិវឌ្ឍ​ជាតិ​​-អន្តរជាតិ​​និង​សង្គម​ស៊ីវិល​​កាល​ពី​ថ្ងៃ​ទី​១៨ប​​ខែ​សីហា​ឆ្នាំ​២០១៥​បាន​ជួប​ជុំ​គ្នា​មួយ​ដើម្បី​បើក​ពិគ្រោះ​យោបល់​ថ្នាក់​ជំនាញ​​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​អធិការកិច្ច​​ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​​នា​ខាង​មុខ​។​

បណ្ដុះ​បណ្ដាល​យុវជន​ដើម្បី​ត្រៀម​ប្រលង​មហា​ស្រព​សិល្បៈ​យុវជន​ប្រចាំ​២០១៦

ភ្នំពេញ​​៖​បណ្ដា​យុវជន​មក​ពី​គ្រប់​ទិស​ទី​ក្នុង​នេះ​រួម​មាន​ទាំង​បណ្ដា​គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​យុវ​សិស្ស​តាម​វិទ្យាល័យ​​និង​អ្នក​និពន្ធ​អ្នក​ដឹក​នាំ​រឿង​ផង​ដែល​រួម​មាន​សិក្ខា​កាម​សរុប​ចំនួន​២២៥​នាក់​​បាន​ចូលរៀន​​វគ្គ​បណ្ដុះ​បណ្ដាល​អ្នក​បង្កើត​ស្នាដៃ​សិល្បៈ​យុវជន​ដើម្បី​ត្រៀម​ចូលរួម​ក្នុង​មហាស្រព​​សិល្បៈ​យុវជន​ទូទាំង​ប្រទេស​សម្រាប់​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​ទី៣​មីនា​ឆ្នាំ​២០១៦​ខាង​មុខ។

ពលរដ្ឋ​មិនសូវ​ចូលរួម​វេទិកាសាធារណៈ​អាច​ការបញ្ជ្រាប​នៅមានកម្រិត​

    កំពត: ឆ្លងកាត់​ការធ្វើ​វេទិកា សាធារណៈ​ជា​ញឹកញាប់ តាម​ការ​កត់ សម្គាល់​ឃើញថា ចំនួន​ប្រជាពលរដ្ឋ ចូលរួម​ហាក់​មាន​បរិ​មាណ កាន់តែ​តិច ទៅៗ បើ​ប្រៀបធៀប​នឹង​ពិធី​ទាំងនេះ ដែល​បាន​កើតឡើង​នាគ្រា​ដំបូង​។ ការ ស្រាយ​បំភ្លឺ និង​ផ្សព្វផ្សាយ ដើម្បី​ប្រជា​-​ពលរដ្ឋ​បាន​យល់​ជ្រាប​ស្ថិត​នៅមាន កម្រិត​ជា​ចលករ​មួយ ដែលនាំឱ្យ​សកម្ម​-​ភាព​ចូលរួម​កាន់តែ​ថយចុះ​ចំពោះ វេទិកាសាធារណៈ​ដែល​ប្រឈម​នឹង កង្វះ សមាជិក​ពេល​ប្រព្រឹត្តឡើង​ម្តងៗ​។ ការឆ្លើយតប​មិនបាន​ទាន់ពេលវេលា និង​ប្រសិទ្ធភាព​ហាក់​មិន​ដូច​សំណូមពរ ក៏​ជា​ផ្នែក​មួយ ដែលនាំឱ្យ​បាត់​ជំនឿ រហូត​ចំនួន​អ្នកចូលរួម កាន់តែ​ធ្លាក់ចុះ

ប្រឡង​បាក់​ឌុប ឆ្នាំនេះ មាន​អ្នកសង្កេតការណ៍​ជាង ៥០០០ នាក់

      ភ្នំពេញ: ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ការប្រឡង​បាក់​ឌុប នៅ​ឆ្នាំនេះ នឹង​ធ្វើឡើង​រយៈពេល​ពី​រ​ថ្ងៃ នៅ​ថ្ងៃទី​២៤ និង​ថ្ងៃទី​២៥ ខែសីហា​ខាងមុខ​។ ក្រសួង​អប់រំ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​សហការ​ដូច​ឆ្នាំមុន ដើម្បី​ដាក់ពង្រាយ​អ្នកសង្កេតការណ៍ និង​រឹតបន្តឹង​វិន័យ​នៅពេល​ប្រឡង ដើម្បី​ទប់ស្កាត់​ករណី​មិន​ប្រក្រតី​នានា​។ 

​      លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានឱ្យដឹងថា អ្នកសង្កេតការណ៍​ក្នុងការ​ប្រឡង​បាក់​ឌុប នៅ​ឆ្នាំនេះ មាន​ជាង ៥.០០០ នាក់ គឺ​ច្រើនជាង​ឆ្នាំមុន ចំនួន​ជាង ១.០០០ នាក់​។ 

ក្រសួង​ការបរទេស​រៀបចំ​កម្មវិធី​''សំណួរ-ចម្លើយ​សម្រាប់​ការ​យល់ដឹង​អំពី​អាស៊ាន​''​

    ភ្នំពេញ​៖​ ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​មាន​ការ​សម្របសម្រួល​ពី​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​រៀបចំ​កម្មវិធី​''សំណួរ​-ចម្លើយ​សម្រាប់​ការ​យល់ដឹង​អំពី​អាស៊ាន​''​ នៅ​ក្នុង​ខែ​កក្កដា​កន្លងមក​ថ្មីៗ​នេះ​ ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​យុវជន​ សិស្ស​ និង​និស្សិត​។​ 

Pages

Subscribe to អប់រំ