អប់រំ

ក្រសួង​អប់រំ​នឹងដាក់​កម្មវិធី​បង្រៀន​ភា​សា​អង់គ្លេស​តាម​វិទ្យុ​ចាប់ពី​ថ្នាក់​ទី​៤​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​

​ភ្នំពេញ: លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ថ្លែងថា ក្នុង​ឆ្នាំ​សិក្សា​ថ្មី ២០១៥-២០១៦​ខាងមុខ​ក្រសួង​នឹង ដាក់​កម្មវិធី​បង្រៀន​ភា​សា​អង់គ្លេស​តាម វិទ្យុ​សម្រាប់​ចាប់ពី​ថ្នាក់បឋមសិក្សា​គឺ ចាប់ពី​ថ្នាក់​ទី​៤​ទៅដោយ​គ្របដណ្តប់ ទូទាំងប្រទេស​តែម្តង ។​

​    ​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​ថ្លែង បែបនេះ នៅក្នុង​ពិធី​ប្រគល់​កម្មវិធី បង្រៀន​ភាសា​អង់គ្លេស​តាម​វិទ្យុ កាលពី ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​សាន់វ៉េ ក្នុង​រាជធានី ភ្នំពេញ ។​

អតីត​និស្សិត​ខ្មែរ​រៀបចំ​វេទិកា​អប់រំ​ស្តីពី​ការស្វែងរក​អាហារូបករណ៍​សិក្សា​នៅ​ប្រទេស​ជប៉ុន​

​ភ្នំពេញ: សមាគម​អតីត​កម្ម សិក្សា​ការី JICA កម្ពុជា (JICA-AC) ដោយមាន​ការសហការ​ជាមួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សមាគម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស ជប៉ុន (JAC) សមាគម​អតីត​និស្សិត​ខ្មែរ ពី​សកល​វិទ្យាល័យ​ណា​ហ្គ៊ូ​យ៉ា ប្រទេស ជប៉ុន រួមជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ (JICA) ប្រចាំ​នៅ កម្ពុជា បានរៀបចំ​វេទិការ​អប់រំ​ស្តីពី​ការ ស្វែងរក​អាហារូបករណ៍​សិក្សា​នៅ ប្រទេស​ជប៉ុន កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ កញ្ញា ឆ្នាំ​២០១៥ នៅ​មជ្ឈមណ្ឌល សហប្រតិបត្តិការ​កម្ពុ​ជា ជប៉ុន (CJCC) ។​

សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​មជ្ឈមណ្ឌល​អប់រំ​ដល់​ស្ត្រី​ដ៏​ធំ​មួយ​

​ភ្នំពេញ: មជ្ឈមណ្ឌល​សហគ្រិន នៃ​ធនធាន​ការអប់រំ​ការផ្តល់​លទ្ធភាព និង​ការបណ្តុះបណ្តាល​សម្រាប់​ការផ្តល់ អំណាច​សេដ្ឋកិច្ច (WECREATE) របស់ ស្ត្រី ដែលមាន​ទីតាំងនៅ​អគារ​លេខ ១៤ ផ្លូវ​លេខ​៣២២ សង្កាត់ បឹង​កេងកង ទី​១ ខណ្ឌចំការមន ត្រូវបាន​សម្ពោធ ដាក់​ដំណើរការ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៥​កន្លងមកនេះ ។​នេះ គឺជា​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​ការ បរទេស​សហរដ្ឋអាមេរិក ដើម្បី​បង្កើត មជ្ឈមណ្ឌល សហគមន៍​សហគ្រិន​នៅ តាម​កន្លែង​ប្រមូលផ្តុំ និង​ប្រកបដោយ សុវត្ថិភាព​សម្រាប់​ឱ្យ​ស្ត្រី​មានលទ្ធភាព ទទួលបាន​ធនធាន​សំខាន់​ចាំបាច់​សម្រាប់ ចាប់ផ្តើម​និង​ពង្រីក​មុខរបរ​របស់​គេ ។​

សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា​ និង​ប្រតិភូ​យុវជន​នៃ​កម្មវិធី​ផ្លាស់ប្ដូរ​អភិវឌ្ឍ​យុវជន​អន្តរជាតិ​ជួប​សម្ដែង​ការ​គួរសម​ និង​ទទួល​អនុសាសន៍​ពី​ឧកញ៉ា​វេជ្ជបណ្ឌិត​ គួច​ ម៉េងលី​

    ភ្នំពេញ​៖​ ប្រតិភូ​យុវជន​កម្ពុជា​ចំនួន​ ១០នាក់​​ ត្រូវ​បាន​ជ្រើស​រើស​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់ប្ដូរ​អភិវឌ្ឍ​យុវជន​អន្តរជាតិ​នៅ​ប្រទេស​ជប៉ុន​  ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​ ១៥ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​ ២២​ ខែ​កញ្ញា​ ដល់​ថ្ងៃ​ទី​ ៧​ ខែ​តុលា​ ឆ្នាំ​ ២០១៥​។​

​ស្វែងយល់​ពី​កិច្ចព្រមព្រៀង​ទំនិញ​អាស៊ាន​ជា​អ្វី​?

​    បន្ទាយមានជ័យ: សិក្ខាសាលា​ស្តីពី កិច្ចព្រមព្រៀង​ទំនិញ​អាស៊ាន​ជា​អ្វីខ្លះ​? បានធ្វើ​នៅ​ថ្ងៃទី​១៤ ខែកញ្ញា​ឆ្នាំ​២០១៥ នា​សណ្ឋាគារ​ព្រះ​ច័ន្ទ ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។​

Pages

Subscribe to អប់រំ