ឯកសារ​បច្ចេកទេស​ស្ដី​ពី​ការ​ចូលរួម​​សម្រប​សម្រួល​ប្រជាពលរដ្ឋ​សម្រាប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ឯកសារ​បច្ចេកទេស​ស្ដី​ពី​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ​រៀប​ចំ​ឡើង​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ និង​ទំនុក​ចិត្ត​ជា​មួយ​ប្រជាពលរដ្ឋ។ ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ​ជួយ​ឱ្យ​ក្រុម​ប្រឹក្សា​ធ្វើ​សេចក្ដី​សម្រេច​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ​ ដោយ​ផ្អែក​លើ​ព័ត៌មាន​ត្រឹមត្រូវ​ និង​ពេញលេញ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ។

ឯកសារ​បច្ចេកទេស​នេះ​ចែក​ចេញ​ជា​បី​ផ្នែក​រួម​មាន​៖

ផ្នែក​ទី​១​ ៖ មូលដ្ឋាន​គ្រឹះ​នៃ​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ​

ផ្នែក​ទី​២ ៖ មូលដ្ឋាន​គ្រឹះ​នៃ​ការ​ប្រមូល​ព័ត៌មាន​

សេចក្ដី​ជូន​ដំណឹង​

អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ដើម្បី​ចូល​រួម​ជា​មួយ​ក្រសួង​កិច្ច​ការ​នារី​ក្នុង​ការ​អបអរ​ទិវា​នារី​អន្តរជាតិ​៨មិនា ឆ្នាំ២០១២។ យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​​ដើម្បី​ផ្ដល់​ភាព​យល់​ដឹង​បន្ថែម​ទៅ​លើ​តម្លៃ​នៃ​មាតា​ក្រោម​ប្រធាន​បទ​ដែល​ជ្រើស​រើស​ដោយ​ក្រសួង​កិច្ចការ​នារី​មាន​ឈ្មោះ​ថា​«អ្នក​ម្ដាយ​ដ៏​ឆ្នើម​របស់​ខ្ញុំ»។