បច្ចេកវិទ្យា​ថ្មី

​ការអប់រំ​ពី​វិទ្យាសាស្ដ្រ​ និង​បច្ចេកទេស​គឺជា​គន្លឹះ​នៃ​កំណើនសេដ្ឋកិច្ច​ទៅ​អនាគត

    មហិច្ឆតា​របស់​យុវជន​កម្ពុជា​និង​សេចក្ដី​ប្រាថ្នា​របស់​គេ​ក្នុង​ការរួម​ វិភាគ​ទាន​ដល់​ការ​អភិវឌ្ឍន៍​នៃ​ប្រទេស​ របស់​គេ​គឺ​ជា​ការ​ល្អ​តែ​ការ​ផ្ដល់​ដល់​យុវជន​នូវ​ឱកាស​ចាំបាច់​ដើម្បី​ឱ្យ​គេ​មាន​ជោគ​ជ័យ​ទាម​ទារ​ឱ្យ​ប្រទេស​កម្ពុជា ​ត្រូវ​ធ្វើ​ការ​វិនិយោគ​ដោយ​ភាព​ឈ្លាស​ វៃ​ដែល​ធ្វើឱ្យ​ប្រទេស​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ច្រើន​នៅ​ក្នុង​សម័យ​ដែល​បច្ចេកទេស​មាន​ភាព​ជឿ​ន​លឿន​និង​ប្រកប​ដោយ​សកលភាវូបនីយកម្ម​កាន់​តែ​ច្រើន​​ឡើង​។

បារខែម​ភ្នំពេញ​រើស​អ្នក​ស្ម័គ្រចិត្ត​ជា​ច្រើន​នាក់​ មិត្ត​យុវវ័យ​ណា​ចាប់​អារម្មណ៍​ដាក់​ពាក្យ​មក

    ខណៈ​ដែល​ព្រឹត្តិការណ៍​បារខែម​ភ្នំពេញ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​អំឡុង​ខែ​កញ្ញា​ខាង​មុខ​​ពេល​នេះ​ក្រុម​ការងារ​រៀបចំ​កម្មវិធី​បារខែម​កំពុង​ស្វែង​រក​អ្នក​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​នាក់​ដើម្បី​​ត្រៀម​ខ្លួន​ចូលរួម​ជួយ​រៀបចំ​​កម្មវិធី​នេះ។

វិទ្យាស្ថាន បើកទូលាយ ធ្វើសិក្ខាសាលាស្តីពី ការជំរុញឲ្យ មានតម្លាភាពតាមរយៈ បង្កើនការចូលទៅកាន់ព័ត៌មាន

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែ​កក្កដា ឆ្នាំ២០១៤នេះ វិទ្យាស្ថាន​បើក​ទូលាយ ​ធ្វើ​សិក្ខា​សាលា​ស្តីពី ការ​ជំរុញ​ឲ្យ មាន​តម្លាភាព​តាមរយៈ បង្កើន​ការ​ចូល​ទៅ​កាន់​ព័ត៌មាន​ ដែល​មាន​សិក្ខាកាម ​ចូលរួម​ប្រមាណ​ជាង​ ៧០​នាក់ នា​សណ្ឋាគារ​ សាន់វេ​ រាជធានី​ភ្នំពេញ ។    ថ្លែង​បើក​កម្មវិធី សិក្ខាសាលា​ខាងលើ លោកស្រី ឪ រ៉ានី ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​ក្រសួង​កិច្ច​ការ​នារី បាន​មាន​ប្រសាសន៍​ថា​ ការ​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅមក តាមរយៈ​ការ​ទទួល​ព័ត៌មាន ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ (ICT) គឺ​ជា​វិទ្យាសាស្ត្រ ដ៏​មាន​សារៈ​សំខាន់ សម្រាប់​ជួយ​ខ្លួន​ឯង ក្រុម​គ្រួសារ និង សង្គមជាតិ។  

កម្ពុជា​នឹងមាន​ក្រុមប្រឹក្សា​ជាតិ​នៃ​វិទ្យាសាស្ដ្រ​ និង​បច្ចេកវិជ្ជា​ថ្មី​មួយទៀត​

    ភ្នំពេញ៖​ ក្រុមប្រឹក្សា​ជាតិ​នៃ វិទ្យាសាស្ដ្រ​និង​បច្ចេកវិជ្ជា​កម្ពុជា​ គឺ​ជា ​ស្ថាប័ន​មួយ​ថ្មី​ ដែល​នឹងត្រូវ​បង្កើតឡើង នៅ​ក្នុង​ពេល​ឆាប់​ខាងមុខនេះ​។​  
​     ​ផែនការ​ស្ដី អំពី​ការ​បង្កើត​នូវ​ក្រុមប្រឹក្សា​ជាតិ​នៃ​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​កម្ពុជា​នេះ​ត្រូវបាន​ស្នើ​ដោយ ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​និង​ក្រសួងផែនការ​ដោយមាន​ការ​ឯក​ភាព​ពី​ឧត្ដមក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ និង​ ការ​សម្រេច​យល់ព្រម​ជា​ចុងក្រោយ ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាលពីពេល​ថ្មីៗ កន្លង​ទៅ​នេះ​។​​

អង្គការខារ៉ាម កម្ពុជាបង្កើត ទូរស័ព្ទទាន់ ហេតុការណ៍ ដល់ពលករ មកពីប្រទេសថៃ ​

    ភ្នំពេញ៖ អង្គការ​ខារ៉ាម ​កម្ពុជា​បាន​បង្កើត ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ​(Hotline)​ ដោយ​ឆ្លើយតប​នូវ​ តម្រូវ​ការ​នានា ​ដែល​ពាក់ព័ន្ធ​ នឹង​បញ្ហា​របស់​ពលករ​ខ្មែរ ​ដែល​ត្រឡប់ ​ពី​ប្រទេស​ថៃ​វិញ ​ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​ បញ្ហា​ប្រឈម ​ផ្សេងៗ។​

Pages

Subscribe to បច្ចេកវិទ្យា​ថ្មី