បច្ចេកវិទ្យា​ថ្មី

ប៉ូលិស​អន្តរជាតិ​បណ្ដុះបណ្ដាល​ជំនាញ​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ដល់​ប៉ូលិស​កម្ពុជា

    ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​ អគ្គលេខាធិការដ្ឋាន​នគរបាល​អន្តរជាតិ​ (INTERPOL) នឹង​ផ្ដល់​ការ​បណ្ដុះបណ្ដាល​លើ​ជំនាញ​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ និង​ផ្ដល់​ឧបករណ៍​សម្ភារៈ​បច្ចេកទេស​ដល់​មន្ត្រី​នគរបាល​កម្ពុជា​។

បារ​ខែម​ផ្សព្វផ្សាយ​បច្ចេកវិជ្ជា​អេឡិចត្រូនិក​នៅ​បាត់ដំបង

បាត់ដំបង: កម្មវិធី​បារ​ខែម​បាត់ដំបង បាន​ផ្ស​ព​ផ្សាយ​ដល់​សិស្ស​និស្សិត បុគ្គលិក ក្រុមហ៊ុន និង​អង្គការ​នានា​អំពី​បច្ចេក វិជ្ជា​អេឡិចត្រូនិក​(​អ៊ិន​ធឺ​ណែ​ត​) ក្នុង​អាជីព​ការងារ ការ​រចនា និង​ច្នៃប្រឌិត និង​សហគ្រិនភាព ដើម្បី​ជា​ឱកាស​ពិសេស​សម្រាប់​ត្រៀម​សមាហរណកម្ម អាស៊ាន នា​ចុងឆ្នាំ​២០១៥​នេះ​។​

​    ​កម្មវិធី​ផ្សព្វផ្សាយ​នេះ បានធ្វើ ឡើង​រយៈពេល​មួយថ្ងៃ​កន្លះ ចាប់ពី ព្រឹក​ថ្ងៃទី​២៣​ដល់​ព្រឹក​ថ្ងៃទី​២៤​ខែ ឧសភា​ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​សាលា សាកលវិទ្យាល័យ​បាត់ដំបង​។​

សម្ដេច​តេ​ជោៈ​អាស៊ាន​ត្រូវ បន្ដ​យក​ចិ​ត្ដ​ទុកដាក់​នៅក្នុង​ក្របខ័ណ្ឌ​នៃ ចក្ខុវិស័យ​ក្រោយ​ឆ្នាំ​២០១៥ ​

     ភ្នំពេញ: សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា​បាន​មានប្រសាសន៍ថា​អាស៊ាន​ត្រូវ បន្ដ​យក​ចិ​ត្ដ​ទុកដាក់​នៅក្នុង​ក្របខ័ណ្ឌ​នៃ ចក្ខុវិស័យ​ក្រោយ​ឆ្នាំ​២០១៥ ក្នុង​គោល ដៅ​“ ការធ្វើសមាហរណកម្ម​អាស៊ាន​ឱ្យ កាន់តែ​ស៊ីជម្រៅ និង​ការជំរុញ​កំណើន សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង សមធម៌ ”​។​

ទេសាភិបាល: ប្រព័ន្ធទូទាត់ជាអេឡិចត្រូនិកមានការរីកចម្រើនគួរឲ្យកត់សម្គាល់

    ភ្នំពេញ៖ ទេសាភិបាលធនាគារជាតិកម្ពុជាបានអះអាងថាមួយរយៈចុងក្រោយនេះប្រព័ន្ធទូទាត់នៅប្រទេសកម្ពុជាជាពិសេសការទូទាត់ជាអេឡិចត្រូនិកមានការរីកចម្រើនគួរឲ្យកត់សម្គាល់និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម។

ការអះអាងរបស់លោកទេសាភិបាលធនាគារជាតិនៃកម្ពុជាត្រូវបានធ្វើឡើងខណៈពេលដែលលោកបានអញ្ជើញធ្វើជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី«ក្របខ័ណ្ឌគតិយុត្តិសម្រាប់ពាណិជ្ជកម្មនិងការទូទាត់សងប្រាក់ជាអេឡិចត្រូនិកប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព»កាលពីព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០១៥កន្លងមកនេះនៅធនាគារជាតិនៃកម្ពុជា។

សម្ដេច​តេជោ​​អំពាវនាវ​ឱ្យ​មន្ត្រីរាជ​រដ្ឋាភិបាល​​បង្កើន​ចំណេះដឹង​ផ្នែក​ព័ត៌មាន​វិទ្យា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងជំរុញឲ្យមន្រ្តីរាជរដ្ឋាភិ  បាលខិតខំពង្រឹងចំណេះដឹងផ្នែកព័ត៌មានវិទ្យា ដើម្បីសម្រួលការងារឲ្យបានកាន់តែលឿន និង ឆាប់រហ័ស ខណៈ  បច្ចុប្បន្នទាំងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងមន្រ្តីរដ្ឋសភាមួយចំនួនមិនទាន់ចេះបើកកុំព្យូទ័រនៅឡើយ កុំថាដល់  ប្រើកុំព្យូទ័រនោះ។

Pages

Subscribe to បច្ចេកវិទ្យា​ថ្មី