បច្ចេកវិទ្យា​ថ្មី

ឆបោក​តាម​សារ​អេ​ឡិច ត្រូ​និក ជិត​មួយ​លាន​ដុល្លា​រៈ ឃុំខ្លួន ពាណិជ្ជករ​ជនជាតិខ្មែរ​ម្នាក់

    ភ្នំពេញ: បុរស​ជា​ពាណិជ្ជករ ជនជាតិខ្មែរ​ម្នាក់ បានរួម​គំនិត​គ្នា​ជាមួយ ជនជាតិ​បរទេស​២​នាក់ បាន​ឆបោក ប្រាក់​ពី​ធនាគារ​ដ៏​ធំ​មួយ​ក្នុងប្រទេស កម្ពុជា​ចំនួន ៩៥​ម៉ឺន​ដុល្លារ​អាមេរិក​តាម សារ​អេ​ឡិច​ត្រូ​និ​ច (Email)​។ ប៉ុន្ដែ​នៅ ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៥ បាន​ត្រូវ សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន រួច​បញ្ជូន មក​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​។ ចំណែក​ជនជាតិ​បរទេស​២​នាក់​នោះ បាន​គេចខ្លួនបាត់  ។​

ជប៉ុនបំពាក់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតម្លៃជាង២៥ម៉ឺនដុល្លារដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អ្នក​វិនិយោគ​ទុន​ជប៉ុន​បាន​ជួយ​បំពាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ផ្តល់​ព័ត៌មាន​ឌីជីថល​ (Tachibana Digital Media) លើ​៥​ទីតាំង​ដែល​មាន​តម្លៃ​ប្រមាណ​២៥​ម៉ឺន​ដុល្លារ​ដល់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដែល​មាន​និស្សិត​ប្រមាណ​២​ម៉ឺន​នាក់​។

អេក្រង់​ឌីជីថល​នេះ​ មាន​ផលប្រយោជន៍​សម្រាប់ផ្សព្វផ្សាយ​ព័ត៌មាន​ និង​ដំណឹង​ផ្សេងៗ​បែប​ទំនើប​ដល់​និស្សិត​បាន​រហ័ស​ និង​ងាយស្រួល​។​

ក្រសួង​ធន​ធាន​ទឹក​បង្កើត​ផែន​ទី​ទឹក​ជំនន់​តាម​ប្រព័ន្ធ​ IT

ភ្នំពេញ : ក្រសួង​ធន​ធាន​ទឹក​កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២៣​ខែ​មិថុនា​ឆ្នាំ​២០១៥​ បាន​បើក​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​លទ្ធផល​ការងារ​ ដែល​បាន​អនុវត្ត​កន្លង​មក​និង​ជំរុញ​ដល់​មន្ត្រី​ពាក់​ព័ន្ធ​ឱ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​លើ​ស្ថានភាព​អាកាសធាតុ និង​ទឹក​ជំនន់​នៅ​ក្នុង​រដូវ​វស្សា​នេះ។

អុីនធឺណិត 4G LTE ដែលលឿនបំផុតនៅកម្ពុជានាំមកជូនដោយក្រុមហ៊ុន Smart ឥឡូវអាចប្រើបានទូទាំងប្រទេស

ខណៈ​ពេល​ដែល​សេវា​ 2G ​របស់​ Smart​ Axiata​ បាន​គ្រប​ដណ្ដប់​ជាង​៩៨​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ដោយសារ​តម្រូវ​ការ​កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​សម្រាប់​សេវា​ទិន្នន័យ​អ៊ីនធឺណិត​មិន​ត្រឹម​តែ​នៅ​រាជធានី​ភ្នំពេញ​ ថែម​ទាំង​នៅ​ទូទាំង​ប្រទេស​បាន​ជំរុញ​ក្រុមហ៊ុន​Smart​ ពង្រីក​បណ្ដាញ​ឥត​ឈប់ឈរ​3G​ និង​ 4G LTE​ របស់​ខ្លួន​ដើម្បី​បម្រើ​អ

សេវាកម្ម​អ៊ីនធឺណិត​ល្បឿន​លឿន​បំផុត​មកដល់​កម្ពុជា​ ​

ភ្នំពេញ:  បញ្ហា​អ៊ីនធឺណិត​យឺត ឬ​រអាក់រអួល​អាច​នឹង​ត្រូវបាន​ដោះ ស្រាយ​នៅពេល​សេវា​អ៊ីនធឺណិត​ថ្មី​មួយ ទៀត ដែលមាន​ល្បឿន​រហូតដល់​១៥០ Mbps បានចាប់ផ្ដើម​បើក​ដំណើរការ​នៅ កម្ពុជា​។​

          ​គម្រោង​សេវាកម្ម​អេស​អាយ​ណិ​ត (SINET )​បាន​បើកសម្ពោធ​ដាក់​ដំណើរ ការ កាលពី​ថ្ងៃទី​២៨ ខែឧសភា​នៅ សណ្ឋាគារ​ហ៊ី​ម៉ា​វា​រី​ដោយ​មានការ ចូលរួម​ពី​លោក​ទេសរដ្ឋមន្ដ្រី​ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​។​

Pages

Subscribe to បច្ចេកវិទ្យា​ថ្មី