ការអភិវឌ្ឍន៍

ជំរុញ ​ការធ្វើផែនការ​យុទ្ធសាស្ត្រ​អនុវត្ត​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​

សៀមរាប: ក្រសួង​រ៉ែ​និង​ថាមពល​បាន​ជំរុញ​ការធ្វើផែនការ​យុទ្ធសាស្ត្រ​អនុវត្ត​វិស័យ​អគ្គិសនី​នៅ​កម្ពុជា តាមរយៈ​សិក្ខាសាលា​មួយ​ដោយមាន​ការចូលរួម​ពី​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​ចំនួន​២៥​រាជធានី​ខេត្ត​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា​ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​ខេមរា​អង្គរ​ខេត្តសៀមរាប​។​

ភ្នំពេញៈ​ចាប់ផ្តើម​ដូរ​បង្គោល និង​ដាក់​ស្លាក​សញ្ញា​បង្ហាញផ្លូវ​ថ្មី​ជាង​ប្រាំ​ពាន់​កន្លែង

    ភ្នំពេញ: ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​គម្រោង​សាងសង់ ស្ពាន​អាកាស​ថ្មី និង​ផ្លូវ​ក្រោម​ដី​បន្ថែម នៅ​ស្ពាន​អាកាស​ក្បាលថ្នល់​កាលពី ពេល​ថ្មីៗ​នេះ​ថា អាជ្ញាធរ​បានចាប់ផ្តើម ដាក់​ស្លាក​សញ្ញា​បង្ហាញផ្លូវ​ថ្មី​នៅតាម កែង​ផ្លូវ​តូចធំ ក្នុង​គោលដៅ​ជាង ៥.០០០​កន្លែង នៅ​ទូទាំង​រាជធានី ភ្នំពេញ ឱ្យ​រួចរាល់​នៅ​ចុងឆ្នាំ​២០១៥​។​

ធនាគារ​ពិភពលោក៖​​បរិយាកាស​ធុរកិច្ច​របស់​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​ជាង​ឆ្នាំមុន​៧​ថ្នាក់​

     ភ្នំពេញ:  របាយការណ៍​ថ្មី​មួយ របស់​ក្រុម​ធនាគារ​ពិភពលោក​ដែល បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​២៨ ខែ​តុលា​នេះ បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា​បាន​បន្ត​ ធ្វើ​ឱ្យ​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ​ឡើង ដល់​បរិយាកាស​ផ្នែក​ធុរកិច្ច​របស់​ខ្លួន ក្នុង​រយៈពេល​កន្លងមក ។​

​ក្នុងចំណោម​ប្រទេស​ចំនួន​១៨៩ កម្ពុជា​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ចាត់​ចំណាត់ ថ្នាក់​លេខ​រៀង​ទី​១២៧ ដែល​មាន ចំណាត់ថ្នាក់​ល្អ​ជាង​ឆ្នាំមុន​៧​ថ្នាក់ ។​

ក្រសួង​អប់រំ​ដាក់​ឱ្យ​ប្រើប្រាស់​វិធីសាស្ត្រ​បង្រៀន​គណិតវិទ្យា​បែប​ថ្មី​

     ភ្នំពេញ: ​ក្នុង​គោលដៅ​ទាក់ ទាញ​ចិត្ត​អ្នក​សិក្សា​ ឱ្យ​ចូល​ចិត្ត​សិក្សា​មុខ វិជ្ជា​គណិតវិទ្យា និង​ធ្វើ​ឱ្យ​សិស្សានុសិស្ស​មានគំនិត​ច្នៃប្រឌិត​កាន់តែ​ខ្ពស់ ក្រសួង​អប់រំ​យុវជន​និង​កីឡា​សហការ ជាមួយ​ស្ថានទូត​អង់គ្លេស​និង​សមាគម​គណិតវិទ្យា​កម្ពុ​ជា បាន​សម្ពោធ​ឱ្យ​ប្រើប្រាស់​នូវ​វិធីសាស្ត្រ​បង្រៀន​គណិតវិទ្យា ថ្មី​របស់​ចក្រភព​អង់គ្លេស​។​

រដ្ឋាភិបាល​កំពុង​រៀប​ចំ​ច្បាប់ ទាក់ទង​នឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​

ភ្នំពេញ:  មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​និយាយ​ថា​ រដ្ឋាភិបាល​បាន និង​កំពុង​រៀបចំ​ច្បាប់​ទាក់ទង​នឹង​តំបន់ សេដ្ឋកិច្ច​ពិសេស​ដើម្បី​ប្រមូលផ្ដុំ​មូលដ្ឋាន ផលិត​ជា​តំបន់​ប្រមូលផ្ដុំ និង​ងាយស្រួល ក្នុង​ការ​គ្រប់គ្រង ។​

Pages

Subscribe to ការអភិវឌ្ឍន៍